សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 3, 2011

នគរបាលខណ្ឌសែនសុខធ្វើទារុណកម្មទៅលើជនសង្ស័យដើម្បីយកចម្លើយ និងបង្ខំឲ្យសារភាព


រូបជនសង្ស័យដែលនគរបាលខណ្ឌសែន សុខ ធ្វើទារុណកម្មបង្ខិត
បង្ខំយកចម្លើយនិងអោយសារភាព

មន្ត្រីនគរបាលក្នុងអង្គភាពអធិការខណ្ឌ សែន សុខ ក្រោមការគ្រប់គ្រងរបស់លោក មក់ ហុង ត្រូវ
បានរងការចោទប្រកាន់ថា បានធ្វើទារុណកម្មទៅលើជនសង្ស័យម្នាក់ដែលជាប់ឃុំក្នុងអធិការខណ្ឌ 
សែន សុខ ដើម្បីបង្ខំយកចម្លើយនិងអោយធ្វើការសារភាពទទួលស្គាល់កំហុសថា ពិតជាបាន
រំដោះជនសង្ស័យម្នាក់។
ការចាប់នេះគឺបន្ទាប់ពីជនសង្ស័យម្នាក់ទៀតដែលនគរបាលខណ្ឌ សែន 
សុខ ចាប់ខ្លួនបានពាក់ព័ន្ធទៅនិងបទល្មើសបានបញ្ឆូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីក៍ប៉ុន្តែ
មិនដឹងជាមូលហេតុអ្វីបានជាបណ្តោយអោយជនសង្ស័យម្នាក់នោះរត់គេចខ្លួនបានយ៉ាងស្រួលបែបនេះ?ជាការធ្វេសប្រហែសរបស់មន្ត្រីនគរបាល ឬក៍ជនសង្ស័យមានជំនាញក្នុងការរំដោះខ្លួនចេញពី
កណ្តាប់ដៃនគរបាល ដូចជាក្នុងកុន? ប៉ុន្តែមន្ត្រីនគរបាលក្នុងខណ្ឌមួយចំនួនត្រូវបាននាំខ្លួនទៅធ្វើ
ការសាកសួរនៅស្នងការនគរបាលរាជធានីភ្នំពេញ ពីករណីឲ្យជនសង្ស័យរត់រួចខ្លួនបានយ៉ាងងាយ។ 
នេះបើតាមការអោយដឹងពីប្រភពច្បាស់ការដែលបានផ្តល់អោយគេហទំព័រ ckn-media 

ជនសង្ស័យដែលត្រូវបានមន្ត្រីនគរបាលអធិការខណ្ឌ សែន សុខ ធ្វើទារុណកម្មបង្ខំអោយសារភាព
ទទួលស្គាល់កំហុសមានឈ្មោះ តេង សំណាង អាយុ២៥ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប ត្រូវបាន
នគរបាលចាប់ខ្លួនកាលពីថ្ងៃសៅទី២៩ តុលា ឆ្នាំ២០១១ នៅចំនុចផ្សារដីហ៊ុយដោយមិនដឹងមូល
ហេតុអ្វីទេខណៈពេលដែលឈ្មោះ តេង សំណាង បានជិះម៉ូតូទៅឌុបម៉ូយនៅស្ពានព្រែកព្នៅ។ 
ហើយនៅពេលដែលកំពុងជិះរថយន្តនគរបាលបានដេញពីក្រោយរួចស៊ីផ្លេ ហើយជនសង្ស័យបាន
គេច ក៍ត្រូវបាននគរបាលចាប់ខ្លួន ដោយមានការប្រើអំពើហិង្សាថែមទៀតផង ដោយចោទថា
ជនសង្ស័យដែលជិះតែម្នាក់ឯងមករំដោះអ្នកទោស ការចោទនោះដោយមិនមានភស្តុតាងអ្វីទាំង
អស់។ ហើយជនសង្ស័យក៍មិនបានស្គាល់អ្នកទោសថែមទៀតផង។

បន្ទាប់ពីចាប់ខ្លួនជនសង្ស័យយកទៅដាក់ឃុំខ្លួនក្នុងអធិការនគរបាលខណ្ឌសែន សុខ មន្ត្រីនគរ
បាលនៅទីនោះបានធ្វើការវាយធ្វើបាបដើម្បីបង្ខិតបង្ខំអោយសារភាព បើមិននិយាយគេវ៉ៃរហូត
ដល់ជនសង្ស័យឆ្លើយទទួលទោស ដើម្បីកុំអោយនគរបាលធ្វើទារុណកម្មបន្តទៀតពីព្រោះជន
សង្ស័យមិនអាចទ្រាំនិងការធ្វើទារុណកម្មពីសំណាក់មន្ត្រីនគរបាលខណ្ឌ សែន សុខ បាន ហេតុ
ដូច្នេះហើយជនសង្ស័យក៍ចេះតែនិយាយទៅដើម្បីកុំអោយគេធ្វើទារុណកម្ម។ ហើយបើជនសង្ស័យ
មិននិយាយទេ គេនិងបន្តធ្វើទារុណកម្មទៅលើជនសង្ស័យបន្តទៀត។

ការធ្វើទារុណកម្មទៅលើជនសង្ស័យឈ្មោះ តេង សំណាង ដើម្បីបង្ខំយកចម្លើយ និងអោយទទួល
ទោសគឺជារឿងអយុត្តិធម៌ខ្លាំងណាស់ចំពោះជនសង្ស័យពីព្រោះមិនបានប្រព្រឹត្តដូចជាការចោទ
ប្រកាន់របស់មន្ត្រីនគរបាលខណ្ឌ សែន សុខ នោះទេ។

សូម្បីតែក្រុមគ្រួសារប្រពន្ធ កូនរបស់ជនសង្ស័យចង់ចូលជួបក៍មិនអនុញ្ញាតឲ្យជួបនោះទេ។

លោក មក់ ហុង អធិការនគរបាលខណ្ឌ សែន សុខ នៅពេលដែលសួរសំនួរពីរឿងខាងលើនេះ ក៍បានបិទទូរស័ព្ទតែម្តងដោយមិនធ្វើអត្ថាធិប្បាយទេ ហើយបើទោះបីជាព្យាយាមទូរស័ព្ទដើម្បីសុំការ
បកស្រាយពីបញ្ហានេះក៍លោកមិនលើកទូរស័ព្ទនោះទេ។

លោក ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញមិនអាចសុំការអត្ថាធិប្បាយបានទេ ដោយ
ទូរស័ព្ទមិនអាចទាក់ទងបាន។

ចំណែកមន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតសមាគម អាដហុក លោក ចាន់ សុវេតបានលើកឡើងថា
បញ្ហានេះសំខាន់ជាងគេយើងត្រូវរកអោយឃើញនូវភស្តុតាងបញ្ឆាក់ប្រាប់ថា ជនរងគ្រោះឬក៍ជន
ត្រូវចោទនោះពិតជាមានចេតនាក្នុងការរំដោះមែន​ បើសិនជាមានភស្តុតាងគ្រប់គ្រាន់ ហើយជនរង
គ្រោះ ជនត្រូវចោទទទួលស្គាល់ គឺជាចំនុចសំខាន់ដែលសមត្ថកិច្ចអាចកសាងសំណុំរឿងទៅ
តុលាការដើម្បើស៊ើបអង្កេតបន្ត។ ហើយពាក់ព័ន្ធទៅនិងល្បិចកិច្ចកលឧទារហ៍ដូចជា ការដោះលែង
អ្នកទោស ហើយទៅចាប់អ្នកដទៃដែលមិនដឹងរឿងរ៉ាវដោយគ្មានភស្តុតាង គ្មានមូលដ្ឋានជាក់ស្តែង
ត្រឹមត្រូវលោកគិតថា វាប៉ះពាល់ដល់ដំណើរការ នៃការអនុវត្តនីតិវិធីគឺខុសច្បាប់ទាំងស្រុងតែម្តង។

លោក ចាន់ សុវ៉េត បានបន្តថា បញ្ហាការបង្ខំ ការធ្វើទារុណកម្មដើម្បីឲ្យទទួលស្គាល់នូវព័ត៍មាន អំពើ
នេះគឺជាអំពើប្រឆាំងជាមួយច្បាប់ជាតិ និងច្បាប់អន្តរជាតិហើយ។ បើសិនជាចម្លើយទាំងឡាយ
របស់ជនត្រូវចោទបានដោយការបង្ខិតបង្ខំពីអំពើទារុណកម្មគឺមិនអាចចាត់ទុកថាជាភស្តុតាងសម្រាប់ធ្វើការផ្តន្ទាទោសទេ។ ហើយសមាគមអាដហុកនិងធ្វើការអង្កេតរឿងនេះអោយបានច្បាស់លាស់
ដើម្បីបង្ហាញតុលាការអោយបានដឹងពីដំណើររបស់សមត្ថកិច្ចនគរបាលក្នុងការដែលខ្លួនធ្វើអោយ
អ្នកទោសរត់រួច៕ 

No comments:

Post a Comment

yes