សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 4, 2012

ពលរដ្ឋនៅទីរួម ខេត្តព្រៃវែង គ្រោងនាំគ្នាតវ៉ា ទាមទារបញ្ចុះ តំលៃទឹក

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅទីរួម ខេត្តព្រៃវែង មានការត្អូចត្អែរទៅលើការ ឡើងថ្លៃទឹក ដោយកាល ពី ខែមុន តម្លៃទឹកត្រឹមតែ ១២០០រៀល ក្នុងមួយម៉ែត្រគូប ប៉ុន្តែនៅក្នុងខែមីនានេះ ទឹកឡើងថ្លៃដល់ទៅ ១៨០០រៀល ក្នុងមួយម៉ែត្រគូប ហើយនៅថ្ងៃចន្ទ ស្អែកនេះ ប្រជាពរដ្ឋក៏មានគម្រោងធ្វើការតវ៉ាមួយ ដើម្បីឲ្យតម្លៃ ទឹកមានការធ្លាក់ថ្លៃមកធម្មតាវិញ ។
ប្រជាពលរដ្ឋមួយរូបសុំ មិនបញ្ចេញឈ្មោះ ដែលរស់នៅ ភូមិ៣ សង្កាត់ កំពង់លាវ ក្រុងព្រៃវែង បាន ឲ្យដឹងថា កាលពីមុនទឹករបស់រដ្ឋ គឺមានតម្លៃត្រឹមតែ ១២០០រៀល ក្នុងមួយម៉ែត្រគូប ប៉ុន្តែក្រោយ ពី មាន ក្រុមហ៊ុន ឯកជនមួយ មកធ្វើការវិនិយោគ នៅក្នុងក្រុងព្រៃវែង ដោយតម្រូវឲ្យប្រជាពលរដ្ឋ ក្នុង ក្រុងត្រូវប្រើទឹក របស់ក្រុមហ៊ុន ទាំងអស់ រហូតដល់ពេលដែលខាងក្រុមហ៊ុន យកវិក័យប័ត្រ ឲ្យ ទើប ដឹងថា ទឹកក្នុងខែនេះឡើងថ្លៃដល់ទៅ ១៨០០រៀល ក្នុងមួយម៉ែត្រគូប ហើយចំពោះតម្លៃនេះ ប្រជា ជន ពុំមានលទ្ធភាព ក្នុងការបង់នោះទេ ។

ប្រជាពលរដ្ឋរូបនេះ បន្តទៀតថា ”កាលពីមុនទឹកធ្លាប់ឡើងថ្លៃ ដល់ទៅ២១៥០រៀល ប៉ុន្តែដោយ មាន ការជួយជ្រោមជ្រែង ពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង និងសាលាខេត្ត ហើយតម្លៃទឹក ក៏មានការ ធ្លាក់ថ្លៃ ប៉ុន្តែរហូតមកដល់ខែមីនានេះ តម្លៃទឹកស្រាប់តែឡើងថ្លៃ ខុសប្លែកកាលពីខែមុនៗ ហើយនៅ ថ្ងៃស្អែក ហ្នឹង ប្រជាពលរដ្ឋដែលរស់នៅ ក្នុងក្រុងព្រៃវែង មានគម្រោងទៅធ្វើការតវ៉ា នៅទីស្នាក់ការ គណបក្សប្រជាជន ក្រុងព្រៃវែង ដើម្បីទាមទារឲ្យតម្លៃទឹក មានតម្លៃត្រឹមតែ ១២០០រៀល ក្នុងមួយ ម៉ែត្រគូប”។
ទាក់ទងទៅនឹងការលើកឡើង របស់ប្រជាពលរដ្ឋពីបញ្ហា ទឹកឡើងថ្លៃនេះផងដែរ ប្រធានតបណ្តាញ ទឹកលោក កុង បាក់ បានប្រាថានេះជា មូលហេតុនៃការឡើងថ្លៃទឹកនោះ គឺលោកក៏មិន​បានដឹង​ច្បាស់ដែ​រ ”ព្រោះថារឿងតម្លៃ ទុកសម្រាប់ក្រសួង និង ម្ចាស់ក្រុមហ៊ុន ជាអ្នកដោះស្រាយ” ។
ប្រជាពលរដ្ឋនៅ ក្នុងខេត្តព្រៃវែង ក៏បានអំពាវនាវឲ្យអាជ្ញាធរ និងស្ថាប័នជាប់ពាក់ព័ន្ធ ទាំងអស់ មេត្តា​ជួយដោះស្រាយ បញ្ហាទឹកឡើងថ្លៃ ដល់ពួកគាត់ផង ព្រោះថាតម្លៃទឹកឡើងថ្លៃច្រើនពេក ធ្វើឲ្យពួក​គាត់​ពុំមានលទ្ធភាពក្នុងការបង់នោះទេ ៕


DAP-NEWS

No comments:

Post a Comment

yes