ព្រះចៅអធិការវត្ត(ស្តីទី) កែវមុនីវ័ន្ត ហៅវត្តព្រែរឺស ស្ថិតនៅភូមិព្រែករឺស ឃុំសំបូរមាស ស្រុកមុខ
កំពូល ខេត្តកណ្តាល ត្រូវបានគណៈកម្មាការសង្ឃខេត្តកណ្តាលកាលពីថ្ងៃទី០៣ វិច្ឆិកា បានធ្វើ
ការនិមន្តមកគង់នូវវត្តក្រពើហា ដើម្បីធ្វើការសាកសួរអំពីអធិករណ៍មួយចំនួនដែលបានកើតឡើង
មកដល់ល្ងាចថ្ងៃទី០៤ វិច្ឆិកា ព្រះតេជគុណ ជា សុវណ្ណភូមិ ព្រះចៅអធិវត្តស្តីទី កែវមុនីវ័ន្ត កំពុងតែ
ស្ថិតនៅក្នុងវត្តក្រពើហា នៅឡើយទេ ដោយស្ថិតក្រោមការឃ្លាំមើលពីមន្ត្រីសង្ឃ និងអាជ្ញាធរ
ខេត្តកណ្តាល។ ការឃ្លាមើលនេះគឺដោយសារតែខ្លាចមានបាតុភាពអ្វីកើតឡើង។ នេះបើតាម
សង្ឃដីការបស់ព្រះតេជគុណ ជា សំអាង ព្រះមេគុណ ខេត្តកណ្តាល។
ព្រះតេជគុណ ជា សំអាង បានមានសង្ឃដីកាថា រឿងរបស់ព្រះតេជគុណ ជា សុវណ្ណភូមិ ច្រើន
បើនិយាយទៅមានរយៈពេល៥ឆ្នាំហើយ ប៉ុន្តែទំនាស់មិនចេះចប់មិនចេះហើយ។ ហើយចុងក្រោយ
នេះរឿងបានធ្លាក់មកដល់សាលាគុណខេត្តកណ្តាល ដោយព្រះមេគុណនិមន្តព្រះតេជគុណ
ជា សុវណ្ណភូមិ ដើម្បីមកដោះស្រាយតែលោកមិនព្រចូលរួមមកដោះស្រាយទេ រហូតដល់មន្ត្រីសង្ឃ
សម្រេចចិត្តថា ចុះទៅកាន់វត្ត កែវមុនីវ័ន្ត ដើម្បីនិមន្តលោកមកដោះស្រាយ ប៉ុន្តែពេលទៅដល់វត្ត
លោកមិនព្រមចូលមកគោរពព្រះមេគុណ សហការីគុណ ដើម្បីដោះស្រាយទើបសម្រេចចិត្តថា
ដើម្បីបានអោយដំណើរការព្រះពុទ្ធសាសនាល្អ ទើបមានការគាំទ្រពីលោកអធិការស្រុក និងមេប៉ុស្តិ៍
បានជួយអន្តរាគមន៍ ដោយសារតែព្រះតេជគុណ ជា សុវណ្ណភូមិ បានចាក់សោរទ្វា៤ជាន់ ទើបមាន
ការឆ្កឹះសោរទ្វា និមន្តលោកមកដើម្បីសាកសួរប៉ុន្តែប្រជាជនពលរដ្ឋពុទ្ធបរិស័ទតាមរោមធ្វើអោយ
មិនអាចនិយាយអ្វីបាន ក៍និមន្តលោកមកវត្តព្រែកតាទែនដើម្បីពិភាក្សាដោះស្រាយ ប៉ុន្តែពុទ្ធបរិស័ទ
នៅតែមកតាមដល់វត្ត ព្រែកតាទែនទៀត។ ដើម្បីការពារសុវត្ថិភាពព្រះតេជគុណ សុវណ្ណភូមិ
ក៍និមន្តទៅកាន់វត្តក្រពើហា ដើម្បីសាកសួរអំពីហេតុការដែលកើតឡើងនាពេលចុងក្រោយ និង
ដើម្បីអោយលោកសម្រេចព្រះទ័យដោយខ្លួនឯង អោយលោកទទួលដឹងពីកំហុសខ្លួនឯង។
ព្រះតេជគុណ ជា សំអាង បានមានសង្ឃដីកាទៀតថា ព្រះតេជគុណ ជា សុវណ្ណភូមិបានគិតថា
ការដែលមិនចូលរួមជាមន្ត្រីសង្ឃជាការខុស ហើយការបំបួសព្រះសង្ឃដោយមិនមានការអនុញ្ញាត
ក៍ជាការខុស និងនៅមានរឿងហេតុច្រើនទៀត។ ជម្រើសចុងក្រោយរបស់ព្រះមេគុណខេត្ត
គឺអោយលោកសម្រេចព្រះទ័យមានផ្លូវពីរ ផ្លូវទី១អោយលោកនិមន្តចេញអោយផុតពីវត្តកែវមុនីវ័ន្ត
និងផុតពីខេត្តកណ្តាលមិនអោយលោកនិមន្តមកកាន់ខេត្តវិញ និងផ្លូវទី២ បើមិនព្រមទេមានវិធាន
ការទប់ទល់ចុងក្រោយ។ព្រះតេជគុណ ជា សំអាង បានបញ្ឆាក់ថា ”មិនមានការផ្សឹកអ្វីទេ មិនមាន
ប៉ះពាល់ដល់ព្រះកាយលោកទេ អត់មានចាប់ចងអ្វីទេ ប៉ុន្តែគ្រាន់តែមានការឃុំគ្រងពីមន្ត្រីសង្ឃ និង
រដ្ឋអំណាចជួយពិនិត្យមើលក្រែងមានបាតុភាពអ្វីផ្សេង”។
ព្រះតេជគុណ ជា សំអាង បានបន្ថែមថា អធិករណ៍ដែលកើតមានដូចជា ដំបូងព្រះតេជគុណ ជា
សុវណ្ណភូមិ បានមកសុំនៅវត្ត កែវមុនីវ័ន្ត មិនបានប៉ុន្មានផដដេញអាចារ្យគណកម្មាការដែលកសាង
ព្រះវិហារចេញដោយចោទគេថា គេលួចលុយលួចកាក់ ហើយគណកម្មាការព្រមចេញពីវត្ត ប៉ុន្តែ
អោយលោកសង្ឃលុយជាង២ម៉ឺនដុល្លារ ប៉ុន្តែមកដល់ពេលនេះជាង៥ឆ្នាំហើយលោកមិនព្រមសង
គេ និងការវ៉ៃគ្នានៅក្នុងវត្ត មានការប្តឹងផ្តល់គ្នាទៅតុលាការ ហើយនៅពេលថ្មីៗនេះពេលដាក់បិណ្ឌ
វត្តមួយមានមេក្រូពីរ។
សូមជម្រាបថា ព្រះនាម ជា សុវណ្ណាភូមិ (ឈ្មោះដើម ឡឹម សាង)ជាខ្មែឬកម្ពុជាក្រោមជាព្រះចៅអធិ
ការ វត្តកែវមុនីវ័ន្ត(ព្រែករឺស)ក្លាយជាព្រះចៅអធិការវត្តស្តីទីតាំងពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន។

No comments:
Post a Comment
yes