សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 5, 2011

ទី​ប្រឹក្សា​អគ្គ​លេខាធិកា​ដ្ឋា​ន​ព្រឹទ្ធសភា​បើក​រថយន្ត​គ្មាន​ស្លាក​លេខ​ប៉ូលិស​ចរាចរ​ឃាត់​សាកសួរ​មិន​ព្រម​ឈប់​បើក​អូស​ប៉ូលិស​៥០​ម៉ែត្រ​


 មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​ខណៈ​ពេល​គេ​ឃើញ​ប៉ូលិស​ចរាចរ​មួយ​ក្រុម​ដែល​ឈរជើង​ផាក​ពិន័យ​លើ​យានយន្ត​ដែល​មិន​គោរព​ច្បាប់​ចរាចរ​នៅ​គល់ស្ពាន​ជ្រោយ​ចង្វា​ត្រើយ​ខាង​លិច​បាន​នាំ​គ្នា​ហៅ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ​មួយ​គ្រឿង​ដែល​គ្មាន​ស្លាក​លេខ​ដើម្បី​អោយ​ឈប់​ត្រួតពិនិត្យ​ផាក​ពិន័យ​ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​នោះ​មិន​ព្រម​ឈប់​ព្យាយាម​បើក​បន្ត​ទៅ​មុខ​ទៀត​ដោយ​អូស​រុញ​ប៉ូលិស​ចរាចរ​២​ទៅ​៣នាក់​ទៅ​ជា​មួយ​ផង​បង្ក​ការ​ភ្ញាក់​នៅ​កន្លែង​នោះ​តែម្ដង​។


 ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៩និង១០នាទី​ថ្ងៃទី៥ខែវិច្ឆិកា​ឆ្នាំ២០១១នៅ​ចំណុច​បណ្ដោយ​ផ្លូវ​ជាប់​ក្លោងទ្វារ​សាលា​វិ​ទ្យ​ល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​វត្តភ្នំ​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ។​


 រថយន្ត​បង្ក​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ គ្មាន​ពាក់​ស្លាក​លេខ បើកបរ​ដោយ​បុរស​ឈ្មោះ សេង ហេង ជាទី​ប្រឹក្សា​អគ្គលេខាធិកា​ដ្ឋា​ន​ព្រឹទ្ធសភា ឋានៈ​រដ្ឋលេខាធិកា​និង​ជា​អនុប្រធាននាយកដ្ឋានរ​ដ្ឋ​បាល។ក្នុង​រថយន្ត​នោះ​មាន​ស្ត្រី​ម្នាក់​រួម​ដំណើរ​ជាមួយ​ផងដែរ​ប៉ុន្តែ​គេ​ពុំទាន់​ថា​ស្ត្រី​រួម​ដំណើរ​នោះ​ជា​ប្រពន្ធ​ឬ​ជា​ស្រី​ស្នេហ៍​នោះទេ។​


 ចំណែក​ប៉ូលិស​ម្នាក់​ក្នុងចំណោម​គ្នា៣នាក់​ត្រូវ​រថយន្ត​រុញ​ប្រហែល៥០ម៉ែត្រ​ពី​ចំណុចកើតហេតុ​នោះ​ឈ្មោះ រ៉ាត់ សុភាព ជា​នគរបាល​ចរាចរ​ជើងគោក​រាជធានី​ភ្នំពេញ​រងរបួស​ស្រាល។​


 ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​គេ​អ្នកឃើញ​អ្នកបើកបរ​នោះបាន​ចុះ​ពីលើ​រថយន្ត​ហើយ​ទូរស័ព្ទ​និយាយ​ប៉ុន្តែ​គេ​ពុំ​ដឹងថា​និយាយ​ទាក់ទង​ជាមួយ​អ្នកណា​នោះទេ​លុះ​ពេល​មួយសន្ទុះ​ក្រោយមក​ទើប​បុរស​បង្ក​បានមក​សំរួល​សុំទោស​ជាមួយ​ប៉ូលិសចរាចរ​ទាំងនោះ​ដោយ​ថា​ជា​គ្នាឯង​នោះ​ប៉ុន្តែ​ដោយមាន​បញ្ជា​ពី​ថ្នាក់លើ​ប៉ូលិសចរាចរ​បាន​នាំ​អ្នកបើកបរ​បង្កហេតុ​នោះ​ទៅ​ការិយាល័យ​ដើម្បី​សំរួល​ដោះស្រាយ​គ្នា​បញ្ចប់​បញ្ហា​នោះ៕​








ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes