សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 2, 2011

នៅព្រឹកថ្ងៃទី២ វិច្ឆិកា សាលារាជធានីភ្នំពេញ បិទផ្លូវឆ្លងកាត់ ស្ពានជ្រោយចង្វារ រយៈពេល៤ម៉ោង

 នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១១ សាលារាជធានីភ្នំពេញ ប្រកាសបិទផ្លូវឆ្លងកាត់ស្ពាន ជ្រោយចង្វារ រយៈពេល៤ម៉ោងចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១ព្រឹក ដើម្បីរៀបចំពិធីបើកការដ្ឋាន សាងសង់ស្ពាន ជ្រោយចង្វារទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ប្រជាពលរដ្ឋ​ក្នុង​រាជធានី និងតាមបណ្តាខេត្តនានា ដែលធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ថា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១១ នេះ នឹងមានការរៀបចំពិធី បើកការដ្ឋាន សាងសង់​ស្ពាន​ជ្រោយចង្វារទី២ ជាប្រវត្តិសាស្ត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ដែលនឹងប្រារព្ធឡើងនៅវេលាម៉ោង៨ព្រឹក។
សាលារាជធានីភ្នំពេញ នឹងបិទផ្លូវ ដើម្បីសម្រួលចរាចរជាបណ្តោះអាសន្ន មិនឲ្យយានយន្តធ្វើដំណើរ ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១១ព្រឹក មិនឱ្យឆ្លងកាត់ឡើយ។
មន្រ្តីរាជការ សិស្សានុសិស្ស និស្សិត នៅត្រើយខាងកើត ដែលត្រូវចូលរាជធានីភ្នំពេញ សុំឲ្យឆ្លង​កាត់ស្ពានមុនម៉ោង ៧ព្រឹក។ យានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរចូលរាជធានីភ្នំពេញ តាមផ្លូវជាតិ​លេខ៦អា ស្នើឲ្យធ្វើដំណើរតាមស្ពានព្រែកព្នៅវិញ ។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋមេត្តាជ្រាប និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំង ប្រារព្ធពិធី​តាមកាលបរិច្ឆេទដោយអនុគ្រោះ។ ផុតរយៈពេល កំណត់នេះ សាលារាជធានីភ្នំពេញ នឹងបើក​ឲ្យដំណើរការចរាចរជាធម្មតាឡើងវិញ ៕

No comments:

Post a Comment

yes