សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 22, 2011

កម្ពុជា​ស្នើ​ឥណ្ឌូណេស៊ី​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​មក​ស្រុក​វិញ

 នគរបាល​ប្រទេស​ឥណ្ឌូណេស៊ី​កំពុង​តែ​ឃាត់​ខ្លួន និង​រក្សា​ទុក​ពលករ​ខ្មែរ​សរុប​ចំនួន ៦៥​នាក់ ដែល​ចូល​ប្រទេស​ឥណ្ឌូណេស៊ី​ខុស​ច្បាប់។
ក្រសួង​ការ​បរទេស​កម្ពុជា​កំពុង​តែ​សហ​ការ​ជា​មួយ​អាជ្ញាធរ​ឥណ្ឌូណេស៊ី និង​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ (IOM) ដើម្បី​បញ្ជូន​ពលករ​ខ្មែរ​ក្រុម​ដំបូង​ចំនួន ៣០​នាក់ ក្នុង​ចំណោម​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ដែល​ជាប់​ឃុំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី មក​ប្រទេស​កម្ពុជា​វិញ នៅ​សប្ដាហ៍​នេះ។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ថា​ពលករ​ទាំង​នោះ ភាគ​ច្រើន​ជា​បុរស ដែល​បាន​ចាញ់​បោក​មេ​ខ្យល់​លក់​កម្លាំង​ពលកម្ម និង​ជួញ​ដូរ​មនុស្ស​ពី​កម្ពុជា ទៅ​ប្រទេស​ថៃ​កន្លង​មក ៖ "យើង​ធ្វើ​ការ​ងារ​នេះ គឺ​យើង​ធ្វើ​ការ​ងារ​ផ្ទាល់​ជា​មួយ​ជន​រង​គ្រោះ ជា​មួយ​អាជ្ញាធរ​ឥណ្ឌូណេស៊ី ជា​មួយ​អង្គការ អាយ.អូ.អឹម."
ទាក់ទង​និង​ការ​ជួញ​ដូរ​មនុស្ស​នេះ អនុ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន លោក​ឧត្ដមសេនីយ៍ត្រី ជីវ ផល្លី បាន​មាន​ប្រសាសន៍​ថា លោក​រង់ចាំ​ការ​មក​ដល់​នៃ​ពលករ​ទាំង​នោះ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​ស្វែង​រក​ចាប់​ខ្លួន​មេ​ខ្យល់ ៖ "យើង​នឹង​ធ្វើ​សម្ភាស​គាត់ ក្រោយ​ពី​សម្ភាស យើង​ជា​មន្ត្រី​អនុវត្ត​ច្បាប់ យើង​ចង់​ឲ្យ​គាត់​សហការ​ជា​មួយ​សមត្ថកិច្ច​ដើម្បី​ផ្ដល់​ព័ត៌មាន​ពាក់ព័ន្ធ​មេខ្យល់ ដែល​បាន​នាំ​គាត់​ចេញ​ទៅ​គេង​ប្រវ័ញ្ច​គាត់ ដោយ​កំណត់​អត្តសញ្ញាណ​ពាក់ព័ន្ធ​ទៅ​នឹង​មេ​ខ្យល់ និង​ជន​សង្ស័យ យើង​នឹង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់"
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចុះ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​ថ្មី​ៗ នេះ បាន​បញ្ជាក់​ថា ពលករ​ខ្មែរ ៦៥​នាក់​នោះ ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ទូក​នេសាទ​ថៃ ស្ថិត​នៅ​ខេត្ត​ម៉ាលូគូ នៃ​ប្រទេស​ឥណ្ឌូណេស៊ី។
ពលករ​ទាំង​នោះ គឺ​មក​ពី​ខេត្ត​ផ្សេង​ៗ​គ្នា​នៅ​កម្ពុជា ហើយ​ត្រូវ​បាន​មេ​ខ្យល់​បោក​បញ្ឆោត​ឲ្យ​ទៅ​ធ្វើ​ការ​ងារ​ជា​កម្មករ​ខុស​ច្បាប់​នៅ​លើ​ទូក​នេសាទ​ថៃ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ។ ទូក​នេសាទ​នោះ​បាន​អណ្ដែត​ចូល​ក្នុង​ដែន​ទឹក​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ដោយ​ខុស​ច្បាប់។
ការ​សង្គ្រោះ​ពលករ​ខ្មែរ​ចំនួន ៦៥​នាក់​នោះ គឺ​ក្រោយ​ពី​កម្មករ​នេសាទ​ខ្មែរ​បាន​រត់​គេច​ចេញ​ពី​ទូក​នេសាទ​ថៃ ដែល​បាន​ចូល​ចត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។
កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ ក្រសួង​ការ​បរទេស​កម្ពុជា សហការ​ជា​មួយ​អង្គការ អាយ.អូ.អឹម. បាន​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​ចំនួន ២៤​នាក់ មក​ពី​កោះ​ម៉ូរីស (Mauritius) នៅ​អាហ្វ្រិក​ខាង​ត្បូង មក​កម្ពុជា​វិញ។
ពលករ​ទាំង​នោះ​បាន​ចាញ់​បោក​មេ​ខ្យល់​លក់​កម្លាំង​ពលកម្ម និង​ជួញ​ដូរ​មនុស្ស​ឲ្យ​ធ្វើ​ការ​ងារ​ជា​កម្មករ​នេសាទ​នៅ​លើ​ទូក​នេសាទ​ថៃ។
នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិជន​កំពុង​តែ​បន្ត​ការ​ស្រាវជ្រាវ​ស៊ី​ជម្រៅ​មួយ ដើម្បី​ចាប់​ខ្លួន​មេ​ខ្យល់​លក់​កម្លាំង​ពលកម្ម និង​ជួញ​ដូរ​មនុស្ស៕


វិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes