សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 22, 2011

អង្គការអន្តរជាតិចំនួន៧ ផ្ញើសេចក្ដីថ្លែងការណ៍រួម ជូនក្រសួងការបរទេសវៀតណាម

 អង្គការអន្តរជាតិចំនួន ៧ ដែលធ្វើការតស៊ូមតិដើម្បីការពារសិទ្ធិមនុស្ស កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា កន្លងទៅនេះបានផ្ញើសេចក្ដីថ្លែងការណ៍រួមគ្នាមួយជួនក្រសួងការបរទេសវៀតណាម ។សេចក្ដីថ្លែងការណ៍រួមគ្នានេះសម្ដែងនូវក្ដីបារម្ភចំពោះស្ថានភាពខ្វះសេរីភាពក្នុងការសម្ដែងមតិ និងទទួលព័ត៌មាន ហើយនិងរំឮករដ្ឋាភិបាលវៀតណាមអំពីអ្នកកាសែត អ្នកសរសេរប្លក់និងអ្នក បញ្ចេញយោបល់ខ្វែងគំនិតនៅតែត្រូវបានបន្តការឃុំឃាំង ។ សេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី ០៩ ខែវិច្ឆិកា ផ្ញើជូនចំពោះលោក វ៉ាង ជី ទ្រុង (Hoàng Chí Trung) ប្រ ធានទទួលបន្ទុកកិច្ចការអន្តរជាតិនៃក្រសួងការបរទេសវៀតណាម ហើយផ្ញើជូន Michael Postner ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសហរដ្ឋអាមេរិក និងលោក Bill Burns ប្រធានទទួលបន្ទុកកិច្ចការ អន្តរជាតិសហរដ្ឋអាមេរិក ផងដែរ ។ អង្គការអន្តរជាតិទាំង ៧ ដែលផ្ញើសេចក្ដីថ្លែងការណ៍រួមគ្នាទៅ្រសួងការបរទេសវៀតណាមនោះ មានទីភ្នាក់ងារព័ត៌មានគ្មានព្រំដែន (Reporteurs Sans Frontières) អង្គការអន្តរជាតិដើម្បីការ ពារសេរីភាពបញ្ចេញមតិ និងចលនាគ្រឹស្ចបរិស័ទដើម្បីប្រឆាំងការធ្វើទារុណកម្ម (Actions Des Chrétiens Pour L’ Abolition De La Torture) ជាដើម ។
ខ្វះសេរីភាពក្នុងការបញ្ចេញមតិ៖
សេចក្ដីផ្ដើមនៃសេចក្ដីថ្លែងការណ៍រួមនេះបានរំឮកដល់លោក វ៉ាង ជី ទ្រុង ប្រធានទទួលបន្ទុកកិច្ច ការអន្តរជាតិនៃក្រសួងការបរទេសនិងប្រតិភូវៀតណាមដែលបានចូលក្នុងក្នុងការដេញដោលអំពី បញ្ហាសិទ្ធិមនុស្សវៀតណាមជាមួយសហរដ្ឋអាមេរិកនៅរដ្ឋធានី Washington ខណៈដែលនៅក្នុង ប្រទេសវៀតណាមមានមនុស្សប្រមាណ ២០ នាក់ ក្នុងនោះ មានអ្នកកាសែត  អ្នកសរសេរប្លក់និងអ្នក បញ្ចេញយោបល់ខ្វែងគំនិតនៅតែត្រូវបានអាជ្ញាធរបន្តការឃុំឃាំង ព្រោះពួកគេហ៊ានបញ្ចេញយោបល់ ទាក់ទងរឿងសិទ្ធិមនុសុ្សជាមូលដ្ឋាន ។
ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍នេះ បានបញ្ជាក់ទៅ លោក វ៉ាង ជី ទ្រុង យ៉ាងនេះថា៖
“​ក្នុងការដេញដោលកន្លងទៅនេះជាមួយមន្រ្តីសហរដ្ឋអាមេរិក  លោកបានទទួលស្គាល់និងបញ្ជាក់ថា ប្រសិនបើព័ត៌មានគ្មានសេរីភាពនិងករាជ្យ  ប្រសិនបើសង្គមមួយគ្មានការចូលរួមពីសង្គមស៊ីវិល វៀតណាមនឹងជួបលំបាកក្នុងការដោះស្រាយបញ្ហាដែលប្រទេស​របស់លោកកំពុងប្រឈមមុខ ។ យើងខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំងអំពីរដ្ឋាភិបាលប្រទេសរបស់លោកគាបសង្កត់លើវិស័យព័ត៌មាន និងរឹតបន្តឹងលើការប្រើប្រព័ន្ធអិនធើណិត ចាប់ពីខែមករា ឆ្នាំ ២០១១ មក ។ បញ្ហានេះ វានឹងធ្វើឲ្យ អស់លោកខ្វះព័ត៌មានស្ដីអំពីស្ថាន​ភាពប្រទេសរបស់ខ្លួន  ព្រោះហេតុនោះ វានឹងខ្វះនូវការរៀបចំដើម្បី កែទម្រង់ប្រទេសជាតិ  
លោកស្រី Christine Laroque អ្នកជំនាញការទទួលបន្ទុកខាងអាស៊ីនៃចលនាគ្រឹស្ចបរិស័ទដើម្បី ប្រឆាំងការធ្វើទារុណកម្ម (Actions Des Chrétiens Pour L’ Abolition De La Torture) តំណាងអង្គការមួយក្នុងចំណោមអង្គការទាំង ៧ ដែលបានផ្ញើ​សេចក្ដីថ្លែងការណ៍ រួមគ្នាជូនមន្ត្រីវៀត ណាមបានថ្លែងយ៉ាងនេះថា៖
(សំឡេង Christine Laroque  រួចអានសេចក្ដីបកប្រែខាងក្រោម)
“ការសម្រេចចុះហត្ថលេខារួមគ្នាលើសេចក្ដីថ្លែងការណ៍ជាមួយអង្គការទាំង ៦ ទៀតនោះ វាជាការចាប់ ផ្ដើមដោយមានប្រតិភូវៀតណាមមកចូលរួមក្នុងការដេញដោលអំពីបញ្ហាសិទ្ធិមនុស្សជាមួយសហរដ្ឋ អាមេរិក ។ យើងខ្ញុំចង់សម្ដែងនូវក្ដីបារម្ភចំពោះទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់រដ្ឋាភិបាលវៀតណាម ចំពោះពលរដ្ឋទាក់ទងកង្វះសេរីភាពក្នុងការបញ្ចេញមតិ  ការរំលោភបំពាន និងការធ្វើទារុណកម្មទៅ លើអ្នកដែលកំពុងជាប់ឃុំឃាំង​នៅក្នុងប្រទេសនោះ ។
គិតមកដល់ពេលនេះ មនុស្សប្រមាណជាង ២០ នាក់ ក្នុងនោះ មានអ្នកកាសែត អ្នកសរសេរប្លក់ និងអ្នកបញ្ចេញមតិខ្វែងគំនិត កំពុងតែជាប់នៅក្នុងគុក ព្រោះតែពួកគេហ៊ាននិយាយ និងសរសេរ រិះគន់រដ្ឋាភិបាលវៀតណាមមិនគោរពសិទ្ធិមនុស្សជាមូលដ្ឋាន “ ។
នៅមិនទាន់មានការគោរពសិទ្ធិមនុស្ស៖
ពីទីក្រុងប៉ារីស៍ ប្រទេសបារាំង លោក Benjamin Ismail មន្រ្តីទទួលបន្ទុកកិច្ចការអាស៊ី នៃទីភ្នាក់ងារ ព័ត៌មានគ្មានព្រំដែន (Reporteurs Sans Frontières) បានពន្យល់អំពីខ្លឹមសារនៃសេចក្ដីថ្លែង ការណ៍ដែលអង្គការមួយនេះបានព្រាងនិងចុះហត្ថលេខារួមគ្នាថា៖
(សំឡេង Benjamin Ismail  រួចអានសេចក្ដីបកប្រែខាងក្រោម ១ )
“ការចូលរួមក្នុងការផ្ដួចផ្ដើមគំនិតនិងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមជាមួយអង្គការដទៃទៀត ដើម្បីទាមទារឲ្យវៀតណាមកែទម្រង់បញ្ហាសិទ្ធិមនុស្ស និងឲ្យដោះលែងអ្នកបញ្ចេញយោបល់ខ្វែងគំនិត  ក្រោយពេលការដេញដោលអំពីបញ្ហាសិទ្ធិមនុស្សវៀតណាម​អាមេរិកនៅសហរដ្ឋអាមេរិក ។ ការចេញសេចក្ដីថ្លែងការណ៍រួមគ្នានេះ វាឆ្លុះបញ្ចាំងឲ្យ ឃើញថា ទោះបីយើងខ្ញុំឋិតនៅក្នុងអង្គការដែល មានឈ្មោះផ្សេងគ្នា មានផែនការ និងគោលករណ៍សកម្មភាពផ្សេងគ្នាតិចតួចក៏ដោយចុះ  ប៉ុន្តែទស្សនៈ និងមុខព្រួញតែមួយក្នុងការការពារសិទ្ធិមនុស្សគ្រប់ស្រទាប់វណ្ណៈនៅក្នុងសង្គម ។
(សំឡេង Benjamin Ismail  រួចអានសេចក្ដីបកប្រែខាងក្រោម ២)
ក្នុងករណីនេះ យើងខ្ញុំបានកភាពចុះហត្ថលេខារួមគ្នាដោយយល់ឃើញថា បើទោះបី ការដេញដោល ស្ដីអំពីបញ្ហាសិទ្ធិមនុស្សជាមួយសហរដ្ឋអាមេរិកក្នុងពេលកន្លងទៅនេះ វៀតណាមបានទទួលស្គាល់នូវ សិទ្ធិជាមូលរដ្ឋានរបស់មនុស្ស និងបាននិយាយថា វៀតណាមមានការគោរពសិទ្ធិមនុស្សជាអាទិភាព ក៏ដោយ តែតាមការពិតគឺវៀតណាមមិនបានគោរពសិទ្ធិមនុស្ស  វៀតណាមគ្មានសេរីភាព ក្នុងការផ្ដល់និងទទួលព័ត៌មាន  និងគ្មានសេរីភាពក្នុងការបញ្ចេញមតិឡើយ ។
(សំឡេង Benjamin Ismail  រួចអានសេចក្ដីបកប្រែខាងក្រោម ៣)
អង្គការរបស់យើងខ្ញុំបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាក្នុងឱកាសនេះ ដើម្បីសម្ដែងឲ្យឃើញនូវការឃុំ ឃាំងដ៏អយុត្តិធម៌ទៅលើបញ្ញវន្ត ឬ អ្នកសរសេរប្លក់នៅក្នុងប្រទេសវៀតណាម  ឧទាហរណ៍ដូចជា លោក ង្វៀង តៀង ត្រុង លោក ផាម មិន វ៉ាង លោក កូវ វី ហា វៅ  និង លោក ង្វៀង វ៉ាំង ហាយ ជាដើម ។ លោក ផាម មិន វ៉ាង ត្រូវបានចាប់ខ្លួនកាលពី ឆ្នាំទៅមិញ ព្រោះបានសរសេរប្លក់ដោយប្រើឈ្មោះផ្សេង ដើម្បីផ្សព្វផ្សាយគំនិតប្រជាធិបតេយ្យ ។ ក្រៅពីនោះ លោកហ៊ាននិយាយដល់ប្រជុំកោះ Spratly ជាបញ្ហាមួយដ៏រសើបមួយដែលរដ្ឋាភិបាលវៀតណាមតែងតែជៀសវាង ។
(សំឡេង Benjamin Ismail  រួចអានសេចក្ដីបកប្រែខាងក្រោម ៤)
តាមគោលការណ៍គាំទ្រ និងការពារសិទ្ធិមនុស្ស យើងខ្ញុំសង្ឃឹមថា វៀតណាមត្រូវតែពិចារណា​ឡើងវិញ  ហើយធ្វើការកែទម្រង់ចំពោះការអនុវត្តទៅលើអ្នកបញ្ចេញយោខ្វែងគំនិតដែលចង់ស្ថាបនាសង្គម ស៊ីវិលមួយឲ្យបានរឹងមាំនិងប្រសើរឡើងតាមមាត្រាដែលបាន ចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេស វៀតណាម “ ។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមនេះ  អង្គការអន្តរជាតិទាំង ៧ នេះ បានសង្កត់ធ្ងន់ថា  “​នៅវៀតណាម គ្មានបណ្ដាញព័ត៌មានករាជ្យនៅឡើយ  អ្នកកាសែត ឬក្រុមអ្នកសរសេរប្លក់ ត្រូវប្រឈមនឹងបញ្ហា គ្រោះថ្នាក់ ពេលណាពួកគេហ៊ានផ្ដល់ដំណឹង ឬសរសេរអំពីស្ថានភាពអវិជ្ជមាននៅក្នុងសង្គមវៀតណាម ។ មុនពេលបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) វៀតណាមជាប្រទេសមួយ បានទទួលស្គាល់នូវកសារសិទ្ធិមនុស្សដែលជាកសារដ៏សំខាន់ទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសនោះ“ 
មាត្រាខ្លះនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសវៀតណាមត្រូវបានកត់សម្គាល់នៅក្នុងសេចក្ដីថ្លែងការណ៍ រួមមាន  មាត្រាទី ៥៣ មានកំណត់អំពីសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋវៀតណាម ដូចជាការចូលរួម ពិភាក្សា និងការស្នើសុំអំពីបញ្ហារួមរបស់ប្រទេសជាតិ  មាត្រាទី ៦៩ កំណត់ឲ្យពលរដ្ឋវៀតណាមមាន សិទ្ធិបញ្ចេញមតិ  សេរីភាពក្នុងការផ្ដល់និងទទួលព័ត៌មាន និងមានសិទ្ធិក្នុងការជួបជុំគ្នានិងធ្វើ បាតុកម្មតាមការកំណត់របស់រដ្ឋធម្មនុញ្ញ   មាត្រា ៧១ កំណត់អំពីសិទ្ធិមិនអាចប៉ះពាល់បានទៅ លើរាងកាយ ពលរដ្ឋវៀតណាមគ្រប់រូបត្រូវបានរដ្ឋធម្មនុញ្ញការពារសុខភាព អាយុជីវិត កិត្តិយស  សេចក្ដីថ្លៃថ្នូ និងមិនត្រូវបានចាប់ខ្លួនឡើយ ប្រសិនបើមិនទាន់មានការសម្រេចពីតុលាការប្រជាជន និងមន្ទីរស៊ើបអង្កេតប្រជាជន ។
យោងតាមការអនុមតិនេះដែលមាននៅក្នុងរដ្ឋធម្មនុញ្ញវៀតណាម សេចក្ដីថ្លែងការណ៍រួម របស់អង្គ ការទាំង ៧ នេះ បានសរុបសេចក្ដីមកដោយបញ្ជាក់ថា មានភស្តុតាងជាច្រើនផ្ទុយ នឹងរដ្ឋធម្មនុញ្ញអំពី ស្ថានភាពនៃការចាប់ឃុំឃាំងនិងធ្វើទារុណកម្មនៅក្នុងប្រទេសវៀតណាម  មានន័យថា ផ្ទុយទាំង ស្រុងនឹងមាត្រាទី ៧១ តាមរយៈសកម្មភាពបង្ខំសួរចម្លើយដោយការវាយដំលើរាងកាយ និងស្មារតី ទៅលើអ្នកបញ្ចេញយោបល់ខ្វែងគំនិតដែលមានសំណាងអាក្រក់ត្រូវបានគេញាត់ចូលគុកគ្រប់ កន្លែងទូទាំងប្រទេស ។
សូមបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ ២០១១ អាជ្ញាធរវៀតណាមបានដាក់ខ្នោះជើងលោក ចៅ ហេន ខណៈដែលលោកមានសុខភាពទ្រុឌទ្រោមនិងចេញពីគុកជាបណ្ដោះអាសន្ន ដើម្បីព្យាបាលនៅក្នុង មន្ទីរពេទ្យមួយនៅក្នុងខេត្តមាត់ជ្រូក ។ លោក ចៅ ហេន ត្រូវបាននគរបាលវៀតណាមចាប់ដាក់គុកកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ និងប្រកាសសាលក្រមដោយតុលាការប្រជាជនបក្សកុម្មុយនិស្តវៀតណាមនៃ ខេត្តមាត់ជ្រូក (An Giang ) ឲ្យជាប់គុក ២ ឆ្នាំ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបង្កអសន្តិសុខទីសាធារណៈ តាមមាត្រាទី ១៤៣ និង ២៤៥ នៃច្បាប់ព្រហ្មទណ្ឌ របស់ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ការចាប់ខ្លួនលោក ចៅ ហេន នេះ បន្ទាប់លោកនិងប្រពន្ធឈ្មោះ នាង ផួន បានធ្វើគេហនិវត្តពីប្រទេសថៃទៅកាន់ផ្ទះ របស់ខ្លួនវិញនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ កន្លងទៅនេះ ក្រោយពីអង្គការ UNHCR បដិសេធឋានៈជាជនភៀសខ្លួនរបស់គាត់ ហើយមន្ត្រីការិយាល័យ UNHCR បានបញ្ជាក់ប្រាប់គាត់ថា គ្រួសារលោក ចៅ ហេន អាចធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញបានដោយអាជ្ញាធរយួនមិនធ្វើទុកបុកម្នេញឡើយ ៕

No comments:

Post a Comment

yes