យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បានឆាបឆេះទី នាក់ការក្រុម
ហ៊ុន GST ជាន់ផ្ទាល់ដីទាំងស្រុង និងជាន់ទី២ រងការខូចខាតបន្តិចបន្តួច យរថយន្តក្រុង៤៥កៅអី និង២៥ពីរគ្រឿង ព្រមទាំងរថយន្តម៉ែកសឺដេសមួយគ្រឿងទៀត ត្រូវអគ្គិភ័យឆាប់ឆេះទាំងស្រុង។
សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ក្រោយពេលមានអគ្គីភ័យ ទាំងអជ្ញាធរមូលដ្ឋាន និងកម្លាំងនគរបាលពន្លត់អគ្គីភ័យ ព្រមទាំងរថយន្តពន្លត់អគ្គីភ័យ ចំនួន១១គ្រឿង បានទៅដល់កន្លែងកើតហេតុ ចេញប្រតិបត្តិការណ៍ បាញ់ពន្លត់អស់ទឹក១៨ជើង រហូតដល់ម៉ោង ជាង៤ទៀបភ្លឺ ទើបរលត់ទៅវិញ ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងផងដែរថា អគ្គិភ័យនេះ បណ្តាលមកពីឆេះ ក្បាលរថយន្តក្រុង៤៥កៅអី ហើយក៏រាលដាលឆេះរថយន្ត២គ្រឿង និងទីស្នាក់ការតែម្តងទៅ៕
No comments:
Post a Comment
yes