Wednesday, November 2, 2011
ជិះម៉ូតូសង់២០១០ កែតែមឡើង២០១១តែម្នាក់ឯង ត្រូវចោរតាមបាញ់សម្លាប់ប្លន់យកទៅបាត់
កាលពីវេលាម៉ោង៩យប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១១ មានករណីឃាតកម្ម ដោយចោរបាញ់ប្លន់ម៉ូតូមួយគ្រឿង ម៉ាកសង់១២៥ ឆ្នាំ២០១០ កែឡើងឆ្នាំ២០១១។ ជនរងគ្រោះត្រូវគ្រាប់កាំភ្លើងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយគ្មានអ្នកណាអាចជួយសង្រ្គោះបាន។
ករណីបាញ់សម្លាប់ប្លន់យកម៉ូតូនេះកើតឡើងនៅចំណុចភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈដែលជនរងគ្រោះបានធ្វើដំណើរតែម្នាក់ឯង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវស្លាប់បាត់បង់ជីវិតមានឈ្មោះតុ សម ភេទប្រុស អាយុ៣២ឆ្នាំ ជិះម៉ូតូសង់១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1AL 6067។ សមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីបាញ់សម្លាប់ជនរងគ្រោះរួចជនល្មើសបានជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រុមប្រជាពលរដ្ឋបាននិយាយថា ករណីឃាតកម្ម និងអំពើប្លន់នៅក្នុងរាជធានីភ្នំពេញចាប់ផ្ដើមកក្រើកឡើងវិញទៀតហើយ។ ករណីខ្លះមានសភាពសហាវជាងមុនទៀតដោយមិនខ្លាចសមត្ថកិច្ចសោះឡើយ៕
ពីគេហទំព័រ៖ កម្ពុជាថ្មី
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
yes