Thursday, December 29, 2011
ពិធីប្រណាំងទូកផ្កាចាសមុទ្ររយៈពេល2ថ្ងៃនៅឆ្នេរកែប
ខេត្តកែប ៖ ការប្រណាំងទូកផ្កាចាសមុទ្រ ដ៏អធិកអធមរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ធ្នូ កន្លងមកនេះ គឺជាការប្រារព្ធពិធីសប្បាយភាពនៅលើឆ្នេរសមុទ្រនៃទីក្រុងកែបដែលត្រូវបានប្រៀបប្រដូចទៅនឹងឋាន សួគ៌ា ។ បើយោងតាមប្រសាសន៍លោកម៉ានីន ជាមន្ត្រីរៀបចំកម្មវិធីបានប្រាប់កោះសន្តិភាពឱ្យដឹងថា ឆ្នាំនេះមានទូកចូលរួមប្រណាំងចំនួន៧៨ទូក ជាពិសេសទូកផ្កាចាសមុទ្រ ។ លោកម៉ានីន ដែលជាមន្ត្រីសាលាខេត្តផងដែរនោះបានប្រាប់ទៀតថា ការប្រណាំងទូករយៈពេល២ថ្ងៃនេះ មានទូកចំនួន១០បានទទួលជ័យលាភីជាទឹកប្រាក់ចំនួន៤០ម៉ឺនរៀល និងសម្ភារមួយចំនួនទៀត ។ ចំពោះទូកជាប់ចំណាត់ថ្នាក់លេខ២ ទទួលបានប្រាក់៣០ម៉ឺនរៀល ចំណាត់ថ្នាក់លេខ៣ ទទួលបាន២០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ៤ ទទួលបាន១៥ម៉ឺនរៀល ។
មន្ត្រីផ្លូវការដែលបានអញ្ជើញជាអធិបតីនៅឆ្នាំនេះ មានលោកឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោកទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ និងលោកហាស់ សារ៉េត អភិបាលខេត្ត ។
បន្ទាប់ពីជូនរង្វាន់ដល់កីឡាករ-កីឡាការិនី លោកហាស់ សារ៉េត អភិបាលខេត្ត បានថ្លែងថា ខេត្តកែបបានប្រារព្ធពិធីប្រណាំងទូូកនេះប៉ុន្មានលើកមកហើយ ចំណែកឯស្តង់ពិព័រណ៍មុខទំនិញដែលក្រុមអាជីវករដាក់តាំងមានចំនួន១០២ ស្តង់ មកពីបណ្តាខេត្តនានា ។
កោះសន្តិភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes