សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 30, 2013

លោកស្រីយី​ង​ឡាក់ត្រៀម​​ប្រកាស​​ពី​​ការ​បោះ​ឆ្នោត​​ជា​ថ្មី​​ដើម្បី​​បញ្ចប់​​ការតវ៉ា​​

លោកស្រី យីងឡាក់ នាយករដ្ឋមន្ត្រីថៃ ក្នុងបទសម្ភាសន៍ជាមួយ 
BBC news (រូបថតពី Facebook លោកស្រីយីងឡាក់)

លោកស្រី​ ​យី​ង​ឡាក់ នាយករដ្ឋមន្ត្រី​​ថៃ ត្រៀម​​ប្រកាស​​ពី​​ការបោះឆ្នោត​​ជា​ថ្មី​ឡើងវិញ ដើម្បី​បញ្ចប់​ការតវ៉ា នៅ​ទី​ក្រុង​​បាង​កក និង​បញ្ចៀស​​ហិង្សា​​ផ្សេងៗ ដែល​​អាច​​កើតមានឡើង​ជា យថាហេតុ​។​
ប្រាប់​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ីញូ​​ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ លោកស្រី យី​ង​ឡាក់​ ថ្លែង​ថា លោកស្រី ស្រលាញ់​ប្រទេស​របស់​​លោកស្រី ហើយ​បាន​ហាម​មន្ត្រី​ក្រោម​បង្គាប់​​មិន​​ឲ្យ​ប្រើ​ហិង្សា​លើ​បាតុករ​​ ដែល​​ចូល​​កាន់​កាប់​​ក្រសួង​​របស់​​រដ្ឋាភិបាល​​ទេ​។ លោកស្រី​បាន​ប្រាប់​ពី​គម្រោង​​នៃ​ការ​ប្រកាស​​ឲ្យ​មាន​ការ​បោះ​ឆ្នោត​​ឡើង​វិញ តែ​​លោក​​ស្រី​​មិន​​ប្រាកដ​​ថា​​តើ​​បាតុករ​​យល់​ព្រម ឬ​​អត់​ទេ​។​
​លោកស្រី​ យី​ង​ឡាក់ ជាប់​ឆ្នោត​​ជា​​នាយករដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ​២០១១ ដោយ​​មាន​​សំឡេង​គាំទ្រ​​ច្រើន​ពី​ប្រជាពលរដ្ឋ​ ដែល​ក្រីក្រ​ ពិសេស​ ​ពលរដ្ឋ​នៅ​ភាគ​ខាង​ជើង​​នៃ​ប្រទេស​។ តែ​ក្នុង​រយៈពេល​មួយ​​សប្តាហ៍​​នេះ បាតុករ​​ប្រមាណ​​១០​​ម៉ឺន​​នាក់ ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ជា​គណបក្សប្រឆាំង​បាន​តវ៉ា​​នៅ​ទីក្រុង​បាងកក ដើម្បី​ទាមទារ​ឲ្យ​ លោកស្រី​ យី​ង​ឡាក់ ចុះចេញ​ពី​​តំណែង​ដោយ​​ចោទ​​ថា ការ​ដឹក​នាំ​​មាន​​គោល​​នយោបាយ​​ក្រៅ​ប្រទេស​​​អន់​ខ្យោយ ដឹកនាំ​បែប​​បក្ខ​ពួក​​ពី​​បង​ប្រុស​​ គឺ​លោក​ថាក់ ស៊ីន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​។​

ក្នុង​រយៈពេល​មួយ​សប្តាហ៍​នេះ បាតុករ​បាន​ឡោមព័ទ្ធ​ក្រសួង​ស្ថាប័ន​រដ្ឋ​ជា​បន្តបន្ទាប់ ក្នុង​នោះ​​រួមមាន​​ទាំង​ក្រសួងមហាផ្ទៃ និង​ទីបញ្ជាការ​កងទ័ព​នៅ​ទីក្រុង​​បាងកក​ទៀតផង​៕

No comments:

Post a Comment

yes