Sunday, December 4, 2011

គ្រោះរញ្ជួយដីកម្រិត ៥,៧ រ៉ិចទ័រ វាយប្រហារ ប្រទេស ញូវហ្សេឡែន


 គ្រោះរញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ បានវាយប្រហារទីក្រុង និងតំបន់ភាគខាងជើង នៃប្រទេស ញូវ ហ្សេ ឡែន នៅវេលាម៉ោងប្រមាណជា ៧និង១៩នាទី ព្រឹកថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០១១ នេះ ។
យោងតាមទីភ្នាក់ងារសារ ព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១១ នេះបានឲ្យដឹងថា ក្រុម អ្នកអង្កេតការណ៍ របស់រដ្ឋាភិបាលញូវហ្សេឡែន បានធ្វើ សេចក្តីរាយការណ៍ថា គ្រោះរញ្ជួយដី នេះ បានកើតឡើង ក្នុងតំបន់មួយដែលមានចម្ងាយប្រមាណជា ៣០គីឡូម៉ែត្រ ភាគខាងកើត នៃក្រុង កំពង់ផែ។
លោក តូនីហូស មកពីវិទ្យាស្ថានស្រាវជ្រាវ វិទ្យាសាស្រ្ត GNS បានរាយការណ៍ប្រាប់វិទ្យុប្រទេស ញូវហ្សេឡែន ថា គ្រោះរញ្ជួយដីនេះអាចនឹងរីកធំឡើង ជាបន្តទៀត ដោយសារកម្រិត នៃការ រញ្ជួយ នេះ មានកម្រិតខ្ពស់ ព្រមទំាងបានកើតឡើងយ៉ាងជ្រៅ ក្នុងសំបកផែនដី ។
លោកបាននិយាយថា វាបានកើតឡើងក្នុងកម្រិតខ្ពស់មួយ ក្នុងតំបន់ឈូងសមុទ្រ Golden ភាគ ឥសាន នៃប្រជុំកោះខាងត្បូង រួមជាមួយតំបន់តារ៉ានាគី ខាងត្បូងតំបន់ ប្រជុំកោះខាងជើង ក្នុង ប្រទេស ញូវហ្សេឡែន ៕



DAT

No comments:

Post a Comment

yes