នាយករដ្ឋមន្រ្តីថៃ យីងឡាក់ ស៊ីណាវ៉ាត់ត្រាបាននិយាយនៅក្នុងថ្ងៃសៅរ៍នេះថាលោកស្រ្តីនឹងជួបជា
មួយនឹងមេដឹកនាំគណបក្សប្រជាធិបតេយ្យរបស់មីយ៉ាន់មាលោកស្រី អង់ សានស៊ូជី នៅក្នុងដំណើរ
យីងឡាក់ និងធ្វើដំណើរទៅកាន់រដ្ឋធានី Naypyidaw នៅក្នុងថ្ងៃចន្ទ័ដើម្បីចូលរួមប្រជុំកំពូលជាមួយ
នឹងបណ្តាមេដឹកនាំប្រទេសតាមដងទន្លេមេគង្គ បន្ទាប់មកនឹងធ្វើដំណើរទៅកាន់អតីតរដ្ឋធានី
Yangon ដែលជាទីដែលលោកស្រីត្រូវជួបជាមួយនឹងលោកស្រី អង់ សានស៊ូជី ហើយវាគឺជាលើក
ដំបូងរបស់មេដឹកនាំប្រទេសថៃដែលជួបជាមួយនឹងលោកស្រីអង់ សានស៊ូជី។យីងឡាក់បានថ្លែងនៅ
ក្នុងការផ្សាយផ្ទាល់ទូរទស្សន៍ប្រចាំសប្តាហ៍របស់លោកស្រីថា "ខ្ញុំនឹងចូលរួមប្រជុំក្នុងវេទិការ ស្តីអំពី
កិច្ចសហប្រតិបត្តិការទន្លេមេគង្គ ហើយបន្ទាប់មកខ្ញុំនឹងយកឪកាសទៅចូលជួបពិភាក្សាជាមួយនឹង
លោកស្រីអង់ សានស៊ូជីដើម្បីផ្លាស់ប្តូរគំនិត និងបទពិសោធន៍ " ៕
Camnews
No comments:
Post a Comment
yes