សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 11, 2011

ប្រជាពលរដ្ឋខ្មែរ ផ្អើលមើល រាហុ៍ ចាប់ព្រះចន្ទ


 នៅយប់ថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១១ ជាថ្ងៃដែលប្រជាពលរដ្ឋ ទូទាំងពិភពលោក ប្រារព្ធនូវ ទិវា សិទ្ធិ សេរីភាពរបស់ខ្លួន ហើយក៏ត្រូវនឹងថ្ងៃ ១៥ កើត ខែ មិគសិរ ព.ស ២៥៥៥ ជាថ្ងៃពេញបូណ៌មី ដែល ជាធម្មតាព្រចន្ទ តែងរះពេញវង់ជះពន្លឺភ្លឺ ចិញ្ចែងចិញ្ចាច ដ៏សែនត្រជាក់ជាទីមនោរម្យ និងគួរឲ្យ គយ គន់សម្រាប់មនុស្សលោក និងសព្វសត្វទាំងអស់ តែនៅរាត្រីនេះ បានកើតមានបាតុភូតមួយ ដែល ខ្មែរយើងនិយមហៅរាហុ៍ចាប់ចន្ទនោះ បានលេបព្រះចន្ទសន្សឹមៗតាំងពីម៉ោង ៨ និង៣០នាទីយប់ រហូតដល់ម៉ោងជាង៩យប់ ត្រូវបានលេបបាត់ទាំងស្រុង។


 នៅយប់ថ្ងៃ១៥ កើតនេះ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានឃើញនូវបាតុភូត ដែលប្រជា ពលរដ្ឋ ខ្មែរនិយម ហៅតៗគ្នាថា «រាហុ៍ចាប់ចន្ទ» ជាពិសេសប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ បាន នាំគ្នា ផ្អើលមើលនូវទិដ្ឋភាពនេះ យ៉ាងច្រើនកុះកងផងដែរ  មិនតែប៉ុណ្ណោះនៅទីតាមទីវត្តអារ៉ាមមួយចំនួន មានទួងស្គរជាការអបអរសាទរ ថែមទៀតផង។ បាតុភូតរាហុ៍ចាប់ចន្ទនេះ តែងកើត មានរៀង រាល់ មួយឆ្នាំ ឬពីរឆ្នាំម្តង ហើយក៏មានសេចក្តីដំណាល តគ្នាពីប្រជាពលរដ្ឋខ្មែរផងដែរថា រាហុ៍ និងព្រះចន្ទ គឺជាបងប្អូននឹងគ្នា ដោយសារតែការនឹករលឹក ដែលបានបែកគ្នាអស់ រយៈពេលដ៏យូរនោះ នៅ ពេល ជួបគ្នាម្តងៗរាហ៊ូ តែងតែលេបព្រះចន្ទ។ 


 ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរដែលតែងតែមានជំនឿលើបាតុភូតនេះ បាននាំគ្នារង់ចាំមើលថា តើ រាហុ៍ខ្ជាក់ចន្ទ ជុះ ឬក៏ធ្លាយតាមឆ្ឆឹងជំនី?។  ការរង់ចាំមើលនេះ ដោយសារ  តែប្រជា ពលរដ្ឋខ្មែរ មាន ជំនឿថា ប្រសិនបើរាហុ៍ខ្ជាក់ចន្ទ នោះស្រុកទេសនឹងមានភាពសម្បូរសប្បាយ, បើរាហុ៍ជុះចន្ទ មាន ន័យថា ប្រទេសយើងនឹង ជួបគ្រោះក្រីក្រ ឬទុរភឹក្សផ្សេងៗ តែប្រសិនបើ ព្រះចន្ទធ្លាយតាម ឆ្អឹងជំនី របស់រាហុ៍វិញនោះ ប្រជាពលរដ្ឋខ្មែរបានតំណាលតៗគ្នាថា ស្រុកទេសមានកលយុគ ឬក៏ជួប នូវ ឧប្បត្តិហេតុផ្សេងៗជាដើម។


 រហូតមកដល់វេលាម៉ោង ១០យប់ថ្ងៃនេះ រាហុ៍ បានចាប់ផ្តើមខ្ជាក់ចន្ទបន្តិចម្តងៗ មកវិញហើយ ដូច្នេះបើតាមជំនឿ ដែលជឿតៗគ្នាតាំងពីបុរាណកាលមកនោះ មានន័យថា ប្រជាពលរដ្ឋ ក៏ដូច ជា ប្រទេសកម្ពុជា នឹងជួបនូវភាពសម្បូរសប្បាយ រុងរឿង ប្រកបដោយសុខសន្តិភាព ដែលជា ក្តីប្រាថ្នា រួមរបស់ប្រជាពលរដ្ឋ នាសម័យចតុមុខនេះ។


 តែទោះជាយ៉ាងណា បើតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា នេះគ្រាន់តែជាបាតុភូត ដែលតែង កើត មានឡើង នៅពេលដែលភពផែនដី ព្រះចន្ទ និងព្រះអាទិត្យ ដើរស្របលើគន្លងតែមួយ៕

No comments:

Post a Comment

yes