ពលរដ្ឋអាមេរិកដើមកំណើតថៃ លោក ឡឺភួង វិឆៃខាំម៉ាត អាយុ ៥៥ឆ្នាំ បានសារភាពទទួលកំហុសចំពោះការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដើម្បីផ្សព្វផ្សាយព័ត៌មានដែលជេរប្រមាថរបបរាជវង្ស នៅក្នុងគេហទំព័ររបស់លោកនៅសហរដ្ឋអាមេរិក។
លោកត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកាលពីខែឧសភានៅអំឡុងដំណើរមកទស្សនាប្រទេសថៃ។
លោកស្រី ណាវី ភីឡៃ អ្នកនាំពាក្យនៃគណៈកម្មការជាន់ខ្ពស់ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានប្រាប់សន្និសីទសារព័ត៌មានតូចមួយកាលពីថ្ងៃសុក្រថា៖ «យើងព្រួយបារម្ភអំពីដំណើរការកាត់ទោសបច្ចុប្បន្ន និងការដាក់ទោសយ៉ាងធ្ងន់ធ្ងរទៅលើមនុស្សជាប់ទោសពីបទក្បត់ជាតិ នៅក្នុងប្រទេសថៃ និងផលប៉ះពាល់ដ៏គួរឲ្យព្រួយបារម្ភនៃបញ្ហានេះដែលកំពុងកើតមានទៅលើសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសនេះ»។
លោកស្រីបន្ថែមថា៖ «ការដាក់ទោសឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបែបនេះ មិនចាំបាច់ និងមិនត្រូវបានគេឯកភាពឡើយ ហើយបានរំលោភទៅលើកាតព្វកិច្ចគោរពសិទ្ធិមនុស្សអន្តរជាតិ»។
លោកស្រីបានឲ្យដឹងថា ការិយាល័យសិទ្ធិមនុស្សប្រចាំតំបន់របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសថៃ កំពុងតែលើកយកបញ្ហានេះមកនិយាយជាមួយក្រុមមន្ត្រីថៃ។
ស្ថានទូតអាមេរិក បាននិយាយប្រឆាំងទៅនឹងការកាត់ទោសនេះ និងបាននិយាយថា ខ្លួនគាំទ្រដល់សេរីភាពនៃការបញ្ចេញមតិនៅទូទាំងពិភពលោក។
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes