ស្រី្តម្នាក់ខឹងប្ដីឱ្យ ឈប់ធ្វើការ ហើយឈ្លោះប្រកែកពាក្យ សម្ដីគ្នាតិចតួច នៅលើ ម៉ូតូតាំង ពីផ្សារ សុវណ្ណា រហូតដល់មុខ វត្ដមជ្ឈឹមវ័ន្ដ ចុងក្រោយ សម្រេច ចិត្ដលោតពី លើម៉ូតូ ស្របពេលរថយន្ដមួយ មកពីក្រោយក៏ កិនស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពី វេលាម៉ោង ៩យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១១ នៅចំណុច ផ្លូវជាតិលេខ១ ភូមិ ជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌ មានជ័យ។
នគរបាលចរាចរណ៍ ខណ្ឌមានជ័យ បានឱ្យ ដឹងថា សពជនរងគ្រោះជាប្រពន្ធ ឈ្មោះ ឌុច តារា អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ មានមុខរបរជាអ្នកលក់ ដូរនៅក្នុងផ្សារសុវណ្ណា ត្រូវបានរថយន្ដកិន បែកក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុ មុខក្លោងទ្វារវត្ដមជ្ឈឹមវ័ន្ដ ខណៈលោត ចុះពី លើម៉ូតូពេលប្ដីកំពុងឌុប ទៅកាន់លំនៅឋាន នៅឯភូមិយកបាត្រ សង្កាត់ក្បាលកោះ។
បុរសជាប្ដីឈ្មោះ ប៉ែន ប៊ុណ្ណា អាយុ ៣៨ឆ្នាំ មានមុខរបរ ជាអ្នកបើកបរ រថយន្ដ បានរៀបរាប់ថា ជា រៀងរាល់ថ្ងៃខ្លួនតែងតែ ទៅឌុបប្រពន្ធចេញ ពីកន្លែងធ្វើការ នៅផ្សារ សុវណ្ណា។ បុរសជាប្ដីបន្ដថា នៅ ថ្ងៃកើតហេតុ ខ្លួនបាននិយាយជាមួយ ប្រពន្ធឱ្យឈប់ធ្វើការទៅ ពីព្រោះពួកគេមើលងាយប្ដី ហើយក៏ ប្រពន្ធក៏បានប្រកែក និងឈ្លោះ ជាពាក្យសំដី ជាមួយគ្នាបន្ដិចបន្ដួចនៅលើម៉ូតូ។ បុរសជាប្ដីបន្ដថា ពេលជិះឌុបប្រពន្ធមកដល់លើស្ពាន មុនីវង្សថ្មី ប្រពន្ធរបស់ខ្លួនចុះពីលើម៉ូតូ ប្រុង លោតទឹក សម្លាប់ ខ្លួន ម្ដងរួចមកហើយ ប៉ុន្ដែ ត្រូវបានប្ដីនិយាយលួងលោម អង្វរកុំធ្វើបែប នេះ ព្រោះគ្មានអ្នកណា មើល ថែទាំកូនចៅ នោះទេ ហើយប្រពន្ធក៏ ព្រមឡើងជិះម៉ូតូបន្ដ ដំណើរ តាមម៉ូតូ ដើម្បីទៅផ្ទះ។ បុរសជា ប្ដីបន្ដទៀតថា លុះមកដល់ ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េចប្រពន្ធ របស់ខ្លួន ក៏សម្រេច ចិត្ដ លោត ចុះពីលើម៉ូតូ ហើយខ្លួន (ប្ដី) ក៏បន្ដដំណើរទៅមុខទៀត រហូតដល់ផ្ទះ ហើយបាននិយាយ ប្រាប់ សាច់ ញាតិថា ឱ្យទៅមើល ព្រោះប្រពន្ធបានលោត ចុះពីលើម៉ូតូ មិនជាយ៉ាងម៉េចនោះទេ។ ចម្ងាយពី កន្លែងកើតហេតុទៅផ្ទះប្រមាណ ១០ម៉ែត្រប៉ុណ្ណោះ។
ពេលនោះ បងប្អូនសាច់ញាតិក៏បានទៅ មើល ក៏ប្រទះឃើញនាង ឌុច តារា បានដេក ស្លាប់នៅ លើ ថ្នល់យ៉ាង អាណោចអាធ័មបំផុត ដោយប្ដីចិត្ដអគតិមិន យកចិត្ដទុក ដាក់ មើល នោះឡើយ។ សពស្ដ្រី ឌុច តារា ត្រូវបាន ក្រុមគ្រួសាររៀបចំធ្វើបុណ្យ ទៅតាម ប្រពៃណី នៅគេហដ្ឋានសព។
សព ឌុច តារា បានបន្សល់ទុកនូវកូន ប្រុសស្រីចំនួន៤នាក់ ស្រី២នាក់ ឱ្យរស់នៅ កំព្រាម្ដាយ។ ជាមួយ គ្នានោះសមត្ថកិច្ចបាន ឃាត់ខ្លួនបុរសជាប្ដី ដើម្បីសាកសួរផងដែរ។
DAP
No comments:
Post a Comment
yes