តាមព័ត៌មានទាន់ហេតុការណ៍ជំហានដំបូងបានឱ្យដឹងថា ក្រុមចោរបានបាញ់ប្លន់អាជីវករលក់មាសប្តូរប្រាក់នៅផ្សារស្ទឹងមានជ័យ ២នាក់ គឺប្រុសម្នាក់ ស្រីម្នាក់ យកលុយ និងគ្រឿងអលង្ការ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ធ្នូ ២០១១ នៅពេលចេញពីផ្សារចូលទៅដល់ក្នុងផ្ទះទៅហើយដែលផ្ទះស្ថិតក្នុងភូមិព្រែកទ័ល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ក្រោយពេលបាញ់អ្នកលក់មាស-ប្តូរប្រាក់២នាក់ឱ្យរបួសហើយ ក្រុមចោរបានជិះម៉ូតូគេចខ្លួនបាត់យកទៅជាមួយនូវស្បោងគ្រឿងអលង្ការ និងលុយច្រើនសន្ធឹកសន្ធាប់ បន្សល់ទុកជនរងគ្រោះ២នាក់រងរបួសដេកដួល ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់ ។ ( រង់ចាំអានព័ត៌មានលំអិត )
កោះសន្តិភាព
No comments:
Post a Comment
yes