សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 20, 2011

កម្មករ​តបណ្តាញ​អគ្គិសនី​តាមបណ្តោយ​​ស្ពាន​ជ្រោយចង្វា​បាក់ដែក​ធ្លាក់បោក​ច្រាំងចូល​ទឹកបាត់ខ្លួន


 កម្មករ​​​ត​បណ្តាញ​​​​អគ្គិសនី​​តាមបណ្តោយ​​ស្ពានជ្រោយចង្វា​​យក​ទៅ​​​ចែកចាយ​នៅត្រើយ​​​ម្ខាង​សង្កាត់​​ជ្រោយចង្វា ​ម្នាក់​ជួបគ្រោះ​​អកុសល​​ដោយបាក់​ដែក​ធ្លាក់​ទៅ​បោកច្រាំង​ទន្លេ​​​​គល់ស្ពាន​ ហើយរមៀល​​ធ្លាក់ទឹក​​​​បាត់​​​​​រក​មិនឃើញ​។

គ្រោះថ្នាក់នេះ​កើតឡើង​កាលពីវេលា​ម៉ោង​១០ព្រឹក​​​​ថ្ងៃទី២០ ធ្នូ ​នៅ​គល់ស្ពាន​ខាង​កើត​​សង្កាត់​​​ជ្រោយចង្វា​​​ ខណ្ឌប្ញស្សីកែវ​​​​ ​បង្ក​​​​ឱ្យ​មាន​ការ​​ភ្ញាក់ផ្អើល​​​​យ៉ាងខ្លាំង​​ដោយប្រជា​ពលរដ្ឋ​​​​នាំគ្នា​ឈប់មើល ខណៈ​ពេលដែល​​គេជួល​ទូក​ជនជាតិ​​​ខ្មែរ​អ៊ិស្លាម​ជួយរាវរកសព​​ ។ កម្មករ​នោះ​មាន​ទីលំនៅ​ក្នុងភូមិ ចេក ឃុំ​ស្វាយ​​ជ្រំ ​​​ស្រុក​មេសាង ​ខេត្តព្រៃវែង ។ ​គ្រោះ​ថ្នាក់នេះ​ដោយ​សារ​តែ​ការ​​បាក់​ដែកសួក្រោម​ស្ពាន​តបណ្តាញ​​អគ្គិសនី ​​​ហើយ​ធ្លាក់កម្មករ​រូបនោះ​​ទៅក្រោម​បោកលើ​ច្រាំងថ្ម​គល់ស្ពាន​​ ហើយ​រមៀល​ធ្លាក់ចូល​ទឹក​ស្លាប់​​រក​សពពុំ​​ឃើញ​ ។
កម្មករ​​​​ឈ្មោះ​ផាន សុង ​ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​មានទីលំនៅក្នុងភូមិត្រពាំង​​ស្វា ស្រុក​អង្គរ​ជ័យ ខេត្ត​កំពត ឱ្យ​ដឹង​ថា រូបគេ និងកម្មករ​ប្រមាណ​២០នាក់​​នាំគ្នាត​ខ្សែបណ្តាញ​ចែក​ចាយ​អគ្គិសនី​ដែល​បំពាក់​តាមបណ្តោយ​​ក្រោម​ស្ពាន​ជ្រោយចង្វា​​ឆ្លងទន្លេ​សាប​ពីត្រើយ​ខាង​លិចទៅ​​ត្រើយ​ខាង​កើត ។​ ​ការ​តបណ្តាញ​​ខ្សែភ្លើងនេះ​រយៈ​ពេលប្រមាណ​កន្លះ​ខែ​មកហើយ ​គឺ​ឆ្លង​​ជិត​ដល់ស្ពាន​ទៅ​ហើយ ។ នៅថ្ងៃកើតហេតុ ស្រាប់​តែ​បាក់​ដែកសម្រាប់​​​កម្មករ​សួបំពាក់ខ្សែ​​បណ្តាញ​​អគ្គិសនី​​​បណ្តាលឱ្យ​កម្មករ​រូបនោះ​ធ្លាក់ទៅ​ក្រោម​បោកក្បាល​នឹងច្រាំង​​ថ្ម​គល់​ស្ពាន​​ ហើយ​រមៀល​​ធ្លាក់ចូលទឹក​​លិច​​រកសព​​ពុំឃើញ​​ឡើយ ។
កម្មករ​ឈ្មោះ​ផាន សុង បន្ត​ទៀតថា នៅ​​​ពេលបាក់​ដែក​​នោះរូបគេធ្លាក់​ចុះ​ដែរ ​តែ​បាន​ស្រវា​តោង​ខ្សែ​អគ្គិសនី​​​ជាប់ ហើយ​ត្រូវ​​កម្មករ​ដូចគ្នា​ជួយសង្គ្រោះ​ទាន់ ។

 តាមប្រភពព័ត៌មាន​បន្តទៀតថា មេកា​ររបស់​ក្រុមហ៊ុនបាន​​ជួល​ជន​ជាតិខ្មែរអ៊ិស្លាម​​ជួយរាវរក​សព អស់ពេលជាច្រើន​ម៉ោង​​ធ្វើឱ្យមានការ​ភ្ញាក់​ផ្អើល​​ដោយ​ប្រជាពលរដ្ឋ​​​ធ្វើ​ដំណើរ​ឆ្លងកាត់ស្ពាន​នាំគ្នា​ឈប់មើល តែរក​សព​ពុំទាន់​ឃើញឡើយ ៕





កោះសន្តិភាព

No comments:

Post a Comment

yes