Saturday, December 3, 2011

អ្នក​បរ​រទេះ​ដឹក​អុស​ងោក​ធ្លាក់​ចូល​កង់​រទេះ​គោ​កិន​បែក​លំពែង​ខ្ទេច​


 បុរស​ម្នាក់​ត្រូវ​បាន​រទេះ​គោ​ដឹក​អុស​ត្នោត​កិន​ពី​លើ​បែក​លំពែង​ខ្ទេច​ ខណៈ​ពេល​គាត់​កំពុង​បររទេះ​គោ​ដឹក​អុស​ត្នោត​ងោក​ធ្លាក់​ចូល​កង់​រទេះ​គោ​ខ្លួន​ឯង​កាល​ពី​ម៉ោង​៥​ទៀប​ភ្លឺ​ ថ្ងៃ​ទី​ ០២​ ខែ​ ​ធ្នូ ​ឆ្នាំ​ ២០១១​ នៅ​តាម​ផ្លូវ​លំ​ក្នុង ​ភូមិ​ បន្ទាយ​ព្រាល​ ឃុំ ​បន្ទាយ​ព្រាល​ ស្រុក ​រលាប្អៀរ។ ​


 ក្រុមគ្រួសារ​បុរសរងគ្រោះ​បាន​និយាយ​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១១ បុរស រងគ្រោះ ឈ្មោះ ខាន់រ៉ុន អាយុ ៣២ឆ្នាំ មាន​មុខរបរ​ឡើងត្នោត នៅក្នុង​ភូមិ​ត្រាំ​ង​ប្រ​ស្វាយ ឃុំ ស្វាយ ជ្រុំ ស្រុក រលាប្អៀរ បាន​បររទេះ គោ​ដឹក​អុស មកពី​ស្រុកលើ​ជាមួយ និង រទេះគោ​អ្នកភូមិ ២គ្រឿង ទៀត គឺ បររទេះ​ដឹក​អុស​មួយ​យប់ ដល់​ភ្លឺ ទើប​មក​ដល់​ផ្ទះ​វិញ។ ប៉ុន្តែ​ពេល​មកដល់​ភូមិ បន្ទាយ​ព្រាល បុរស ឈ្មោះ ខាន់ សារ៉ុន ក៏​បររទេះ​ ទាំង​ងោក​ងងុយដេក ហើយក៏​បាន​ធ្លាក់​ចូល​កង់រទេះ​គោ​ខ្លួនឯង ត្រូវ​រទេះគោ​កិន រហូត​សន្លប់​លែង​ដឹងខ្លួន។ បន្ទាប់មក អ្នកស្រុក ដែល​បររទេះ មក​ជាមួយគ្នា​ក៏ រក​ជួយ​ម៉ូតូឌុប​​ម​ក មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ជីវិត។ ក្រោយពេល​វះកាត់ គ្រូពេទ្យ​ខេត្ត បាន​ឲ្យ​ដឹង​ថា លំពែង​របស់​បុរស​រ​ង​គ្រោះ បាន​បែក​ខ្ទេច​ត្រូវ​ពេទ្យវះកាត់​ចោល ហើយ​បច្ចុប្បន្ន​នេះ​បុរស​រងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ដោយមាន​ការថែទាំ​ពី​ក្រុម​គ្រួសារ​យូរថ្ងៃ​ទៀត​ទើប​អាច​ជា​សះស្បើយ៕








កម្ពុជាថ្មី

No comments:

Post a Comment

yes