ដោ យសារតែប្រកាន់បក្ខពួកគ្រួសារនិយម គាបសង្កត់មន្ត្រីថ្នាក់ក្រោម ដែលមិនមែនជាបក្ខពួករបស់ខ្លួន អោយធ្វើការប្រចាំការហួសពេលវេលាម៉ោងធ្វើការ ជាដើម។
សេចក្តីរាយការណ៍បានអោយដឹងថា លោក គង់ ស៊ីថា ប្រធានពន្ធនាគារខេត្តតាកែវ បានប្រើឥទ្ធិ ពលរបស់ខ្លួន ធ្វើបាបគាបសង្កត់មន្ត្រីតូចតាចនៅក្រោមឱវាទ ដែលមិនមែនជាសែស្រឡាយរបស់ ខ្លួន អោយនៅប្រចាំការ ២៤ ម៉ោង លើ ២៤ម៉ោង ជំនួសមន្ត្រីផ្សេងទៀត ដែលជាគ្នីគ្នាបក្ខពួករបស់ ខ្លួន ដែលជាប់រវល់ការងារនៅខាងក្រៅ។
សេចក្តីរាយការណ៍ ក៏បានលើកឡើងថា ពេលដែលមន្ត្រីសាច់ញាតិបក្ខពួករបស់លោកប្រធានពន្ធនាគារ ខេត្តតាកែវ មិនមកធ្វើការ គឺមានអ្នកចុះហត្ថលេខាជំនួស។ ទង្វើទាំងនោះ ធ្វើអោយមន្ត្រី ដែលបម្រើការងារនៅក្នុងពន្ធនាគារមួយចំនួន មិនសប្បាយចិត្តចំពោះទង្វើដឹកនាំរបៀបនេះ របស់ លោក គង់ ស៊ីថា ប្រធានពន្ធនាគារ ខេត្តតាកែវ។
ប្រភពពីមន្ត្រីពន្ធនាគារខេត្តតាកែវ បានឲ្យដឹងថា របៀបរបបដឹកនាំរបស់ លោក គង់ ស៊ីថា គឺប្រើអំណាចរបស់ខ្លួន គាបសង្កត់ ទៅលើមន្ត្រីថ្នាក់ក្រោម ប្រកាន់បក្ខពួកគ្រួសារនិយម គិតតែពីផល ប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក ដូចជា ការកិបកេងលុយរបបប្រចាំថ្ងៃរបស់អ្នកទោសផងដែរ។
ចំពោះភាពមិនប្រក្រតីមួយចំនួន ដែលកើតមាននៅក្នុងពន្ធនាគារ ខេត្តតាកែវ ដូចដែលសេចក្តី រាយការណ៍ខាងលើ គឺមិនមានមន្ត្រីណាម្នាក់ហ៊ានតវ៉ានោះទេ ពីព្រោះខ្លាចអំណាចរបស់លោក គង់ ស៊ីថា ប្រធានពន្ធនាគារ។ ទាក់ទងការចោទប្រកាន់ខាងលើនេះ មិនទាន់មានអត្ថាធិប្បាយពីលោក គង់ ស៊ីថា ប្រធានពន្ធនា គារ ខេត្តតាកែវ នៅឡើយទេ៕
CEN
No comments:
Post a Comment
yes