សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 12, 2011

យោធាកាងដីជម្លោះ ឱ្យក្រុមហ៊ុន សួនមានសម្បត្ដិ បាញ់ពលរដ្ឋ របួស៣នាក់


 ប្រជាពលរដ្ឋ ៣នាក់ ក្នុងចំណោម ប្រជាពលរដ្ឋជាង ៣០០នាក់ បានរងរបួស ដោយសារ កងក ម្លាំង សឹករង ស្រុក ភ្នំព្រឹកបាញ់រះជាច្រើនគ្រាប់ទៅលើ ខណៈ តំណាងក្រុមហ៊ុនសួនមានសម្បត្ដិនាំគ្នាចុះ មកវាស់វែងដីរបស់ប្រជាពលរដ្ឋ កាលពី វេលាម៉ោង១១និង៣៥នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១១ នៅ ចំណុចបុស្សស្អំ ស្ថិតក្នុងភូមិភ្នំ៧ ឃុំចក្រី ស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង។


 ប្រភពពីប្រជាពលរដ្ឋ នៅចំណុចកើត ហេតុបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែធ្នូ នេះមាន តំណាង ក្រុមហ៊ុនសួនមានសម្បត្ដិ បានសហការជាមួយកម្លាំង សឹករងស្រុក ភ្នំព្រឹក ដឹកនាំដោយ លោក វរសេនីយ៍ទោ ចាន់ នី ជាមន្ដ្រីអាវុធហត្ថ និងជាមេការក្រុមហ៊ុន ខាងលើ បានចុះមកចំណុចបុស្សស្អំ ស្ថិតក្នុង ភូមិភ្នំ៧ឃុំចក្រី ដើម្បីធ្វើការ វាស់វែងដីរបស់ប្រជាពលរដ្ឋនិងបានថតរូបប្រជាពលរដ្ឋទុក ជាឯកសារ។


 ចំណែកប្រជាពលរដ្ឋមានជាង ៣០០នាក់បានមករារាំងក្រុមហ៊ុននេះ មិនឱ្យ ថតរូបទីតាំងដី និងរូប ពួកគាត់ ហើយពួក គាត់បានយកទូរស័ព្ទដៃតាមថតរូប​សកម្មភាព​របស់ពួកក្រុមហ៊ុន និងអ្នក ការពារ ដែល មានកាំភ្លើងគ្រប់ដៃមកគម្រាមកំហែងដល់ ពួកគាត់។ លុះដល់ពេលពួកគាត់បានថតតាម ទូរ ស័ព្ទដៃហើយ​ខាងកម្លាំងការពារ​ឱ្យក្រុមហ៊ុន ខាងលើបាន ចូលទៅដណ្ដើម ទូរស័ព្ទដៃពីប្រជា ពលរដ្ឋ វិញ ដោយហាមមិនឱ្យប្រជាពលរដ្ឋថតបន្ដទៀតទេ។ ភ្លាមៗនោះប្រជា ពលរដ្ឋទាំងអស់បានដើរ​ចូល ទៅដណ្ដើមទូរស័ព្ទដៃពីកងកម្លាំងទាហានទាំងនេះមកវិញ។


 តែត្រូវពួកទាហានបានដើរថយក្រោយ ទាល់ច្រកក៏សម្រេចចិត្ដយកអាវុធអាកា និង អាវុធខ្លីបាញ់ ទៅ លើផងនិងបាញ់សំដៅទៅ លើប្រជាពលរដ្ឋបណ្ដាលឱ្យ​ត្រូវប្រជាពលរដ្ឋចំនួន៣នាក់ដែលមាន ១-ឈ្មោះ ស៊ឹង ហៀង ភេទប្រុសអាយុ៣៤ឆ្នាំ ត្រូវគ្រាប់ចំភ្លៅស្ដាំ របួសធ្ងន់ ២-ឈ្មោះ ឈឿន ឆាង ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវចំកំភួនជើង ស្ដាំ១គ្រាប់ ៣-ឈ្មោះ ជោត គុណ ភេទប្រុស អាយុ៥២ឆ្នាំ ត្រូវចំស្មងជើងស្ដាំ។ ពួកគាត់ទាំង៣នាក់ត្រូវ បានប្រជាពលរដ្ឋជួយដឹកតាមរថយន្ដឈ្នួល មក សង្គ្រោះ នៅមន្ទីរពេទ្យ មែរេងនេចយ ខេត្ដ។
ពាក់ព័ន្ធទៅ និងករណីប្រើអាវុធបាញ់ ប្រហារទៅលើប្រជាពលរដ្ឋបណ្ដាលឱ្យរង របួស៣នាក់អ្នក យកព័ត៌មានមិនអាចទាក់ ទងសុំការបំភ្លឺពីលោក ចាន់ នី ស័ក្ដ៤កន្លះ អាវុធហត្ថនិង ជាមេកាកាង ឱ្យ ក្រុមហ៊ុនសួនមាសម្បត្ដិបានទេ៕



DAP

No comments:

Post a Comment

yes