សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 12, 2011

ឆេះផ្ទះអាជីវករលក់ ខោអាវ​ និងគ្រឿងទេស ខាតបង់ជាង​ ៥ម៉ឺនដុល្លារ


  ផ្ទះអាជីវករលក់សំ លៀកបំពាក់ និងគ្រឿងទេសមួយកន្លែង ស្ថិតនៅភូមិចំបក់ ឃុំបឹងបេង ស្រុក ម៉ាឡៃ ខេត្ដបន្ទាយមានជ័យ កាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១១ ត្រូវ បានភ្លើងឆេះខ្ទេចទាំងស្រុង ដែលការ អះអាងពីម្ចាស់ផ្ទះបានឱ្យដឹងថា ខាតបង់សរុប គិតជា ថវិកា ជាង៥ម៉ឺនដុល្លារ ។
យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ផ្ទះឈើទំហំ៥គុណ២៥ម៉ែត្រ ត្រូវ បានភ្លើង ឆេះ ទាំងស្រុង ប៉ុន្ដែករណីនេះមិន បណ្ដាលឱ្យម្ចាស់ផ្ទះដែលកំពុងតែដេកលក់ រងរបួសដល់ អាយុជីវិត នោះឡើយ ដោយសារ តែរត់ចេញពីផ្ទះទាន់ពេលវេលា ក្រោយពីដឹង ថា មានអគ្គិភ័យកើតឡើង ។
មន្ដ្រីនគរបាលមូលដ្ឋានបានបន្ដថា ម្ចាស់ ផ្ទះជាប្ដីមានឈ្មោះ បូ បូរិទ្ធ អាយុ៣៦ឆ្នាំ និងប្រពន្ធ ឈ្មោះ នៅ សឿន អាយុ៣២ឆ្នាំ ប្រកបមុខរបរលក់ខោអាវនិងគ្រឿងទេស ដែលត្រូវបានគេស្គាល់ថា ជា គ្រួ សារអ្នកមាន មួយនៅស្រុកម៉ាឡៃ ។
ទោះជាយ៉ាងណា សមត្ថកិច្ចមូលដ្ឋានមិន ទាន់បានបញ្ជាក់ពីមូលហេតុពិតប្រាកដ ដែល នាំឱ្យ មាន អគ្គិភ័យទាំងនេះកើតឡើងនោះ ទេ ប៉ុន្ដែបើយោងតាមម្ចាស់ផ្ទះបានឱ្យដឹងថា បណ្ដាលមក ពីមាន អ្នកលួចដុត ៕



DAP

No comments:

Post a Comment

yes