អ្នកស្រី តុល ស្រីពៅ ប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ បានលើកឡើងថា ការប្រារព្ធពិធីនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋតំបន់បឹងកក់ យល់ដឹងពីសិទ្ធិរបស់ពួកគាត់ និងឲ្យពួកគាត់ ចេះប្រើសិទ្ធិ ជាពិសេសជាងនេះទៅទៀតនោះ គឺផ្តោតទៅលើស្ត្រី និងកុមារ ដែលអាជ្ញាធរតែងតែប្រើអំពើហិង្សា នៅពេល ដែលចេញទៅតវ៉ាទាមទារសិទ្ធិលំនៅ នាពេលកន្លងមក ដោយត្រូវបានអាជ្ញាធរប្រើអំពើហិង្សា វាយដំ និងមានការចាប់ឃុំថែមទៀត។
តំណាងប្រជាពលរដ្ឋបឹងកក់ បានបន្ថែមថា ការជួបជុំសាទរទិវាសិទ្ធិមនុស្ស នៅថ្ងៃ១០ធ្នូនេះ គឺចង់ប្រាប់ទៅអាជ្ញាធរថា ប្រជាពលរដ្ឋទាំងអស់នៅតំបន់បឹងកក់ ក៏មានសិទ្ធិស្មើគ្នា ហើយក៏ចង់ឲ្យសាលារាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កំណត់ព្រំប្រទល់ឲ្យប្រជាពលរដ្ឋ ឲ្យបានច្បាស់លាស់ ចំពោះដីទំហំ ១២,៤៤ ហិកតា ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ប្រទានកម្ម ឲ្យប្រជាពលរដ្ឋនៅតំបន់បឹងកក់ ដោយមិនមានកាត់ប្រជាពលរដ្ឋណាម្នាក់ ចេញពីតំបន់នោះទេ។
អ្នកស្រី តុល ស្រីពៅ បានបន្តថា គោលបំណងសំខាន់ នៅថ្ងៃទិវាសិទ្ធិមនុស្ស១០ធ្នូនេះ គឺផ្តោត ទៅ លើការស្នើសុំឲ្យអាជ្ញាធរ បោះព្រំប្រទល់ដី ទំហំ ១២,៤៤ ហិកតា ដើម្បីបញ្ចប់ជំលោះ រវាងអាជ្ញាធរ ជាមួយប្រជាពលរដ្ឋ និងរវាងប្រជាពលរដ្ឋ ជាមួយ ក្រុមហ៊ុន ស៊ូកាគូអ៊ីន នៅតំបន់បឹងកក់។
ទាក់ទងទៅនឹង ការស្លៀកពាក់សំលៀកបំពាក់ ពណ៌ខ្មៅ និងមានដោតផ្កាតពណ៌ក្រហមលើក្បាលនៅថ្ងៃនេះ អ្នកស្រី តុល ស្រីពៅ បានបញ្ជាក់ថា “ការពាក់អាវពណ៌ខ្មៅ នៅក្នុងទិវាសិទ្ធិមនុស្ស ១០ធ្នូនេះ គឺបង្ហាញពីការទាមទារ របស់ប្រជាពលរដ្ឋ និងដៅចំណាំ ការឈឺចាប់របស់ប្រជាពលរដ្ឋ ដែលកន្លងមក ត្រូវបានមន្ត្រីគ្រប់លំដាប់ថ្នាក់ តែងតែរើសអើងចំពោះប្រជាពលរដ្ឋនៅតំបន់បឹងកក់។ ចំណែកផ្កាក្រហម នៅនឹងក្បាល បញ្ជាក់ថា យើងមុះមុតជានិច្ច តស៊ូរហូតទាល់តែបានជោគជ័យ។ បើមិនបានជោគជ័យទេ យើងតស៊ូរហូតដល់ស្លាប់ នៅលើដី និងផ្ទះរបស់ពួកយើង ”។
សូមជម្រាបថា ការប្រារព្ធទិវាសិទ្ធិមនុស្ស ថ្ងៃ១០ធ្នូ របស់អ្នកភូមិបឹងកក់ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍នេះ ក៏មានលើកបដាជាច្រើន ដែលសរសេរពាក្យស្លោក ជាអក្សរពណ៌ខ្មៅ ពាក់ព័ន្ធនឹងបញ្ហាជម្លោះដីធ្លី នៅតំបន់បឹងកក់ ចាប់តាំងពីឆ្នាំ២០០៧ បន្តរហូតដល់សព្វថ្ងៃ ។ ក្នុងពិធីជួបជុំនោះ ក៏មានការឈរឃ្លាំមើល ពីមន្ត្រីអង្គការសហប្រជាជាតិ តំណាងអង្គការក្រៅរដ្ឋាភិបាល និងមានមន្ត្រីអង្គទូតនានាផងដែរ ៕

No comments:
Post a Comment
yes