កម្មវិធីនេះ នឹងមានអ្នកចូលរួមប្រហែលជា ១០០នាក់ ដែលរួមមានទាំងអគ្គនាយក នាយក គ្រប់គ្រង និងនិយោជិក និយោជក ដែលអញ្ជើញមកពីតាមបណ្តាល ក្រុមហ៊ុនពាណិជ្ជកម្មជា ច្រើន នៅក្នុងប្រទេសកម្ពុជាផងដែរ។ ហើយកម្មវិធីនេះ នឹងផ្តល់ជូនឱកាសក្នុងការបង្កើតដៃគូពាណិជ្ជកម្ម និងចំណងមិត្តភាពសំរាប់អ្នក ចូលរួមផងដែរ។
សភាយុវពាណិជ្ជករអន្តរជាតិនៃកម្ពុជា សាខាភ្នំពេញ មានទស្សនៈវិស័យជំរុញ អោយយុវវ័យ ក្លាយជាប្រជាពលរដ្ឋដែលសកម្ម ក្លាយជាមេដឹកនាំគម្រូ និងបង្កើតការ ផ្លាស់ប្តូរជាវិជ្ជមានដល់សង្គម ជាតិផងដែរ។ សភាយុវពាណិជ្ជករអន្តរជាតិនៃកម្ពុជា សាខាភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុងខែ មិនា ឆ្នាំ២០១១ ហើយបច្ចុប្បន្ននេះ មានសមាជិកជាង ៦០ នាក់ ដែលជាអ្នកជំនាញខាង ផ្នែក ពាណិជ្ជកម្ម ទំនាក់ទំនង និងឧស្សាហកម្ម នានា ជាច្រើនផ្សេងទៀត។
ការប្ររព្ធកម្មវិធីប្រជុំសមាជិកទូទៅ នៅក្នុងថ្ងៃ១០ ធ្នូ ឆ្នាំ២០១១ នេះ ជាប្រជុំសំរាប់ឆ្នាំទី២ ហើយ ដែលសភាយុវពាណិជ្ជករអន្តរជាតិនៃកម្ពុជា សាខាភ្នំពេញ បានរៀបចំឡើង។
No comments:
Post a Comment
yes