លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គោរពវិញ្ញាណក្ខន្ធ លោកគីម ជុងអ៊ីល
នៅឯស្ថានទូតកូរ៉េខាងជើង (RFI/Channa Siv)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានគោរពវិញ្ញាណក្ខន្ធ លោកគីម ជុងអ៊ីល នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅឯស្ថានទូតកូរ៉េខាងជើង ដែលស្ថិតនៅក្បែរគេហដ្ឋានរបស់លោក។ ទន្ទឹមគ្នានេះសម្តេចឪនរោត្តម សីហនុ ក៏បានចុះផ្សាយព្រះរាជសាររំលែកទុក្ខរបស់ព្រះអង្គចំពោះមរណភាពរបស់លោកគីម ជុងអ៊ីលផងដែរ នៅក្នុងគេហទំព័ររបស់ព្រះអង្គ។នៅក្នុងព្រះរាជសារនោះ ព្រះមហាវីរក្សត្រ បានមានព្រះរាជបន្ទូលមិនភ្លេចគុណលោកអគ្គមគ្គុទ្ទេសក៍ គីម ជុងអ៊ីលដែលបានបន្តវេនពីឪពុក គឺលោកគីម អ៊ីលស៊ុង ដើម្បីលើកតម្កើងមិត្តភាពប្រជាជាតិទាំងពីរកម្ពុជាកូរ៉េ។
នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែនបានដឹកនាំមន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាលដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកគីម ជុងអ៊ីលអគ្គមគ្គុទ្ទេសក៍ ដ៏មហិមារបស់កូរ៉េខាងជើង ដែលបានស្លាប់កាលពីថ្ងៃសៅរ៍កន្លងទៅ។ លោកនាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រីរបស់កម្ពុជា៧រូបផ្សេងទៀតបាននាំយកកម្រងផ្កាដាក់ នៅស្ថានទូតកូរ៉េខាងជើងដែលស្ថិតនៅក្បែរគេហដ្ឋានថ្មីរបស់លោកនាយករដ្ឋមន្ត្រី។
ក្រោយពីឈរគោរពវិញ្ញាណក្ខន្ធ ប្រមុខរដ្ឋាភិបាលកម្ពុជាបានសរសេរនៅក្នុងសៀវភៅក្រាំងមាសរំលែកទុក្ខដែលគេអាចអានបានថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយប្រជាជនកូរ៉េខាងជើង ជាបងប្អូនដែលបានបាត់បង់អគ្គមគ្គុទ្ទេសក៍គឺឯកឧត្តមសេនាប្រមុខគីម ជុងអ៊ីល។
នៅក្នុងគេហទំព័ររបស់សម្តេចឪនរោត្តម សីហនុឯណោះវិញ ក៏មានព្រះរាជសាររំលែកទុក្ខចំពោះមរណភាពលោកគីម ជុងអ៊ីលផងដែរ។ ព្រះរាជសារដែលសម្តេចឪផ្ញើទៅលោកគីម ជុងអ៊ុនកូនប្រុសពៅ របស់លោកគីម ជុងអ៊ីល។ សម្តេចឪទ្រង់មានព្រះរាជសំណេរថា យើងខ្ញុំសូមសំដែងការគោរពដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះវិញ្ញាណក្ខន្ធឯកឧត្តមសេនាប្រមុខ គីម ជុងអ៊ីល អគ្គមគ្គុទ្ទេសក៍ដ៏មហិមា និងជាទីស្រឡាញ់នៃប្រជាជាតិ និងប្រជាជនកូរ៉េ។ យើងខ្ញុំនឹងចងចាំជាដរាបនូវគុណូបការៈដ៏ធំធេង របស់ឯកឧត្តមលោកសេនាប្រមុខគីម ជុងអ៊ីល ដែលមានហឫទ័យដ៏សប្បុរសពុំអាចប្រៀបផ្ទឹម បន្តពីបិតារបស់ឯកឧត្តម គឺលោកសេនាប្រមុខគីម អ៊ីលស៊ុងចំពោះការឧបត្ថម្ភ និងការគាំទ្រគ្រប់បែបយ៉ាងចំពោះយើងខ្ញុំ។
ព្រះមហាវីរក្សត្របានមានព្រះរាជឱង្ការបន្តថាលោកគីម ជុងអ៊ីលបានរួមវិភាគទានយ៉ាងធំធេងក្នុងការលើកតម្កើងចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជាតិនិងប្រជាជនកម្ពុជាកូរ៉េ៕

FRI
No comments:
Post a Comment
yes