សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 10, 2011

ខ្មែរក្រោមអំពាវនាវឲ្យ អ ស ប គាបសង្កត់ផ្នែកសេដ្ឋកិច្ចតាមរយៈជំនួយទាំង ឡាយទៅវៀតណាម

 អង្គការ សមាគមខ្មែរកម្ពុជាក្រោមនៅក្នុងប្រទេសកម្ពុជាបានប្រារព្ធពីធីអបអរសាទរទិវាសិទ្ធិមនុស្ស
អន្តរជាតិខួបលើកទី៦៣ឆ្នាំ(១០ ធ្នូ ១៩៤៨ ១០ ធ្នូ ២០១១)ដែលប្រារព្ធធ្វើនៅភូមិចំការចេក  ឃុំត្រែង
ត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង១០០នាក់ និងដោយ
មានការចូលរួមពិសំណាក់អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ផងដែរ។

លោក យន្ត ថារ៉ូ ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងជាអ្នកតំណាងរាស្ត្រមណ្ឌល
បន្ទាយមានជ័យ នៃគណបក្ស សម រង្ស៊ី បានថ្លែងក្នុងពិធីនោះថា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមជាង
១២លាននាក់ដែលកំពុងតែរស់នៅទឹកដីខ្មែរកម្ពុជាក្រោម បាននិងកំពុងតែរងគ្រោះយ៉ាងធ្ងន់ធ្ងរជាទី
បំផុតអំពីការរំលោភសិទ្ធិមនុស្ស ការរំលោភសិទ្ធិមនុស្សជនជាតិដើម រំលោភសិទ្ធិជំនឿសាសនា ឈានទៅដល់ការបំបិទសិទ្ធិទាំងស្រុងនៃការប្រាស្រ័យទាក់ទងជាមួយខ្មែរកម្ពុជាក្រោម និងខ្មែរ
កណ្តាលសព្វថ្ងៃពីសំណាក់អាជ្ញាធរវៀតណាមគ្រប់ពេលវេលា។ ការកកើតនៃទិវាសិទ្ធិមនុស្សអន្តរ
ជាតិមានរយៈពេល៦៣ឆ្នាំមកហើយប៉ុន្តែខ្មែរកម្ពុជាក្រោមនៅតែរងគ្រោះយ៉ាងធ្ងន់ធ្ងរដដែលអំពីការរំលោភសិទ្ធិមនុស្ស។

លោក យន្ត ថារ៉ូ បានលើកឡើងថា នៅក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៦៣ឆ្នាំនេះ
អង្គការ សមាគមខ្មែរកម្ពុជាក្រោម និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមព្រមទាំងព្រះសង្ឃនៅជុំវិញ
ពិភពលោក សូមអំពាវនាវដល់អង្គការមនុស្សធម៌ អង្គការសិទ្ធិមនុស្ស ជាតិ អន្តរជាតិ ជួយជម្រុញ
ដល់អង្គការសហប្រជាជាតិ អោយជួយយកចិត្តទុកដាក់និងការពារសិទ្ធិសេរីភាពដល់ខ្មែរកម្ពុជា
ក្រោមអោយរួចផុតពីការធ្វើទុក្ខបុកម្នេញ និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់អាជ្ញាធរ
និងរដ្ឋាភិបាលវៀតណាមដោយមានការគាបសង្កត់ផ្នែកសេដ្ឋកិច្ចតាមរយៈជំនួយទាំងឡាយទៅ
ប្រទេសវៀតណាម និងទំនិញនាំចេញទាំងអស់របស់ប្រទេសវៀតណាមត្រូវធ្វើកិច្ចសន្យាដោយ
បញ្ឈប់នៃការរំលោភសិទ្ធិមនុស្ស និងធ្វើបាបខ្មែរកម្ពុជាក្រោមតទៅទៀត។

លោក ឡេ មិញង៉ុក មន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជាមិនអាចសុំការអត្ថាធិប្បាយ
បានទេដោយលោកថារង្វល់៕

No comments:

Post a Comment

yes