សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 17, 2011

និស្សិតកំពុងសិក្សា ស្វែងយល់ទីផ្សារ ការងារនៅពេល បញ្ចប់ការសិក្សា

 និស្សិតជាង៨០០នាក់នៅតាមសកល វិទ្យាល័យនានា ទូទាំងរាជធានីភ្នំពេញ បានចូលរួម តាំង ពិព័ណ៍ការងារថ្នាក់ជាតិ ដើម្បីស្វែងរកការងារ ធ្វើពេលបញ្ចប់ការសិក្សា ហើយក៏ចង់បង្កើតឡើងនូវ កន្លែងជួបជុំសម្រាប់និយោជក និងអ្នកផ្តល់ការអប់រំ បណ្តុះបណ្តាល ក្នុងការរកការងារ ជាពិសេស និស្សិត ដែលត្រៀមចូលទីផ្សារការងារ។
រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធាន គណៈកម្មាធិការ ជាតិ បណ្តុះបណ្តាល លោក ពេជ សោភ័ន មានប្រសាសន៍ក្នុង ពិធីបើកពិព័រណ៍ការងារថ្នាក់ជាតិ ឆ្នាំ ២០១១ នៅវិទ្យាស្ថានជាតិអប់រំថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១១ថា ពិព័រណ៍នេះ រៀបចំឡើងក្នុង គោល បំណងបង្កើតកន្លែង ជួបជុំគ្នាមួយសម្រាប់និយោជក អ្នកផ្តល់ការងារអប់រំបណ្តុះបណ្តាល អ្នក ស្វែង រកការងារធ្វើ ជាពិសេសសិស្ស និស្សិត និងយុវជនកំពុងត្រៀមលក្ខណៈ ឈានចូលទីផ្សារការងារ ដើម្បីចែករំលែកព័ត៌មានស្តីពីឱកាសការងារ តម្រូវការជំនាញមគ្គុទេ្ទសក៏អាជីព ព្រមទាំងឱកាស ក្នុងការអភិវឌ្ឍជំនាញ និងការផ្សព្វផ្សាយដោយនិយោជក ដើម្បីទាក់ទាញធនធានមនុស្ស ដែលមាន សក្តានុពល។
លោកបន្តថា ពិព័រណ៍ការងារនេះ ជាការចូលរួមចំណែកក្នុងការបង្កលក្ខណៈ ងាយស្រួល ដល់ភាគី ពាក់ព័ន្ធនានា នៅទីផ្សារការងារ ដើម្បីទទួលព័ត៌មាន ពីគ្នាទៅវិញទៅមក សំដៅចូលរួម កាត់បន្ថយ ភាពមិនស៊ីសង្វាក់ នៃការផ្គត់ផ្គង់តម្រូវការកម្លាំងពលកម្ម និងជំនាញ ព្រមទាំងហានិភ័យ នៃភាពគ្មាន ការងារធ្វើរយៈពេលយូរ ពិសេសក្នុងចំណោមយុវជន។
ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ លោក ហុង ជឿន មានប្រសាសន៍នៅក្នុងពិធីនោះដែរថា ការជួជុំគ្នានេះ ដើម្បីចែករំលែកបទពិសោធន៍ ការងារពីគ្នាទៅវិញទៅមក ហើយផ្តល់ឱកាសការងារ ដល់អ្នកដែលកំពុងតែស្វែងរកការងារធ្វើ។
លោក Jiyuan Wang នាយកការិយាល័យ នៃអង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំកម្ពុជា ឡាវ និងថៃ បានឲ្យដឹងថា នៅកម្ពុជាកម្លាំងពលកម្មវ័យក្មេងជាច្រើន ដែលមានតម្រូវ ការផ្នែកការងារ នៅថ្ងៃអនាគត ហើយប្រទេសកម្ពុជាមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ហេតុនេះហើយ ត្រូវការកម្លាំង ពលកម្មជាច្រើន។
លោកបញ្ជាក់ថា «កម្លាំងពលកម្មការងាររបស់កម្ពុជាអាចទៅធ្វើការ នៅបរទេស នៅក្នុងតំបន់ ហើយ ពួកគេ ក៏អាចមកធ្វើការនៅប្រទេសកម្ពុជាផងដែរ នេះគឺជាដ៏ល្អមួយសម្រាប់កម្ពុជា ក៏ជាកត្តាមួយ ដែល មានការប្រកួតប្រជែងក្នុងទីផ្សារការងារ»។
រដ្ឋលេខាធិការក្រសួងការងារ លោក ពេជ សោភ័ន បន្ថែមថា រាជរដ្ឋាភិបាលកំពុងអនុវត្តគោល នយោបាយទីផ្សារការងារសកម្ម ដោយផ្តល់ការគាំទ្រក្នុង ការបណ្តុះបណ្តាអភិវឌ្ឍន៍ជំនាញ របស់ កម្លាំងពលកម្ម ជាពិសេសយុវជន ដែលបោះបង់ចោលការសិក្សា និងកម្លាំងពលកម្ម ដែលចាក ចេញពីវិស័យកសិកម្ម ចូលទៅវិស័យឧស្សាហកម្ម និងសេវាកម្ម ដើម្បីចូលរួម ចំណែកទាក់ ទាញវិនិ យោគទុនពីបរទេស ស្រូបយកបច្ចេកវិទ្យាថ្មី បង្កើនផលិតភាព និងភាពប្រកួត ប្រជែងរបស់ សេដ្ឋកិច្ច ជាតិ ព្រមទាំងទាញយក ផលប្រយោជន៍ជាអតិបរិមាពីការអនុវត្តសហគមន៍ សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ខាងមុខ៕



DAP

No comments:

Post a Comment

yes