Sunday, December 18, 2011
ប្រវត្តិថ្ងៃបុណ្យគ្រិស្ទម៉ាស់ ឬ បុណ្យណូអែល
បុណ្យណូអែល (នៅភាសាអង់គ្លេស Christmas) ជាបុណ្យ ទិវាប្រសូតិ របស់ព្រះយេស៊ូគ្រិស។ គ្រឹស្តសាសនិក ជននៅទូទាំងពិភពលោកតែងតែ ប្រារព្ធពិធីបុណ្យនេះ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២៥ ខែធ្នូ ដែលជាខួបកំណើតរបស់ ព្រះយ៉េស៊ូ គ្រឹស្ត។ នៅភូមិបេថ្លេហិម ស្រុកណាសារ៉ែត ដែលជាទីកន្លែងបង្កើតគម្ពីប៊ីប (bible) នៃកំណើតព្រះយ៉េស៊ូ គ្រឹស្ត។
បុណ្យគ្រិស្តម៉ាស ឬណូអែល ចាប់ផ្តើមប្រារព្ធធ្វើ ប្រមាណជា ២០០ឆ្នាំ ក្រោយ គ្រិស្តសករាជ។ កាលពីឆ្នាំ ២២១ ប្រវត្តិវិទូសម័យ ក្រុងរ៉ូម ឈ្មោះSextus Julius Africanus បានកំណត់ក្នុងសៀវភៅ ប្រវតិ្តពិភពលោក របស់គាត់ យកថៃ្ង ២៥ ធ្នូ ជាថៃ្ងបុណ្យគ្រិស្តម៉ាស។ ដោយគ្រិស្តម៉ាស នៅជាប់នឹងបុណ្យ រដូវរងា ដែលជាឱកាស សប្បាយរីករាយ របស់ជនជាតិជាច្រើន ក្នុងតំបន់ត្រជាក់ ចំហៀង ខាងជើង នៃពិភពលោក បុណ្យនេះក៏ចេះតែកើន ប្រជាប្រិយភាព ខ្លាំងឡើង ចាប់ពីសតវត្សរ៍ ទី ៤ រៀងមក ក្នុងអាណាចក្ររ៉ូមាំង។
ប៉ុនែ្ត ថៃ្ងកំណើត ឬ ទិវាប្រសូតិ ពិតប្រាកដ របស់ យេស៊ូ គ្រិស្ត ពុំមាននរណា ដឹងច្បាស់ថា ជាថៃ្ងណា ឆ្នាំណា ពិតប្រាកដ ឡើយ ព្រោះគ្មាន បញ្ជាក់ឲ្យដឹង ក្នុងគម្ពីរប៊ីប (Bible) នោះទេ ។ ដោយសារក្រុងរ៉ូម បានប្រារព្ធ ថៃ្ងកំណើត របស់ មីត្រា ទេវៈ នៃពន្លឺ នៅថៃ្ងទី ២៥ ធ្នូ ជាទូទៅ ទើបគេគិតថា គ្រិស្តសាសនិក នៅរ៉ូម ក៏បាននាំគ្នា សន្មតយក ថៃ្ងនោះ ជាថៃ្ងកំណើត របស់ យេស៊ូគ្រិស្ត នោះផងដែរ។ តែមកដល់សតវត្សរ៍ទី៤ សមេ្តចប៉ាប ក្រុងរ៉ូម ក៏បានប្រកាស ជាផ្លូវការថា ថៃ្ង ២៥ ធ្នូ គឺជាទិវាប្រសូតិ របស់ ព្រះគ្រិស្ត។
ពេលខ្ញុំនិយាយដល់ថ្ងៃបុណ្យណូអែលនេះអ្នករាល់គ្នាច្បាស់ជានឹកឃើញដល់រឿង ទិញវុត្ថុអនុស្សាវរីយ៍ ឬ Card Postal ជាមិនខាន។ សូមបញ្ជាក់ចំណុចនេះថាកាលពីសម័យមុន ពេលដល់ថ្ងៃបុណ្យណូអែលម្ដងៗ គេតែងទិញអំណោយបុណ្យគ្រិស្តម៉ាស ច្រើនជា ប្រដាប់ កេ្មងលេង គ្រឿងឧបករណ៍អគ្គិសនី វិទ្យុ ទូរទស្សន៍ ស្លៀកពាក់ គ្រឿងឧបករណ៍តន្ត្រី និងកីឡា ។ល។ តែសព្វថៃ្ងឲ្យ Gift Card ឬជាកាដូ កេ្មងៗពេញចិត្ត ព្រោះ អាចទៅសែ្វងរក ទិញរបស់ ដែលពួកគេពេញចិត្ត មែន ទែន បានដោយខ្លួនឯង ។
ខ្ញុំធ្លាប់បានមើលអត្ថបទមួយដែលបង្ហាញអំពីតួលេខ របស់ សហព័ន្ធ ក្រុមហ៊ុនលក់រាយជាតិ នៅឆ្នាំ ២០០៦ ថាប្រាក់ចំណាយទៅលើ ការទិញរបស់របរផ្សេងៗសម្រាប់ថ្ងៃណ្យណូអែល គឺចំណាយរហូតដល់ រាប់ពាន់លានដុល្លារក្នុង១ឆ្នាំៗ ទូទាំងពិភពលោក។
សម្រាប់សង្គមខ្មែរយើងវិញក៏ជាប្រទេសដែលបើកទូលាយទៅលើ វប្បធម៌នេះដែរ ខ្ញុំឃើញមានប្រជាជនមួយចំនួន ពិសេសនោះគឺ យុវវ័យក៏បានទិញជារបស់អនុស្សាវរីយ៍ ឬជា Card Postal សរសេរជូនពរគ្នាផងដែរ។ និយាយឱ្យខ្លីទៅ ខ្ញុំគ្រាន់តែចង់បង្ហាញឱ្យអ្នករាល់គ្នាបានដឹងថា ថ្ងៃបុណ្យ ណូអែល ឬ បុណ្យគ្រិស្ទម៉ាស់នេះជាថ្ងៃ ខួបកំណើតរបស់ព្រះយេស៊ូគ្រិស្ទ! (គ្រិស្ដសរាជ ២០១១)។
learn4khmer
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes