កិច្ចជំនួបពិភាក្សាគ្នាពីធនធានប្រេង និងឧស្ម័ននេះបានធ្វើឡើងរវាងលោក សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រេងកាតកម្ពុជា ជាមួយលោកពិឆៃ ណារីបថាផាន់ រដ្ឋមន្រ្តីក្រសួងថាមពលថៃ នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០១១។
លោកពិឆៃ ណារីបថាផាន់បានសម្តែងក្តីសុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោកជំទាវយីងឡាក់ ស៊ីណាវ៉ាត់ នឹងមិនរាំងស្ទះដល់ដំណើរការចរចារគ្នាពីបញ្ហាប្រេង និងឧស្ម័នក្នុងដែនទឹកនៃប្រទេសទាំងពីរ ដូចរដ្ឋាភិបាលមុនៗឡើយ។
លោក សុខ អានមានប្រសាសន៍ថា ប្រសិនបើការពិភាក្សាគ្នាឈានទៅមុខ ដោយគ្មានការរាំងស្ទះនោះ យើងនឹងអាចធ្វើអាជីវកម្មប្រេង និងឧស្ម័ននេះបាន នៅចម្លោះរយៈ១ឆ្នាំកន្លះ ទៅ៣ឆ្នាំ៕
កម្ពុជាថ្មី
No comments:
Post a Comment
yes