រោងចក្រកាត់ដេរគីមម៉ា នៅក្បែរសួនវឌ្ឍនៈ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបាន អគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោងប្រមាណ១០ និង៣០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១ ។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យរបស់រាជធានីភ្នំពេញ ប្រមាណជា៥គ្រឿង បានទៅដល់កន្លែងកើតហេតុ និងបាញ់ពន្លត់ ។ ជាមួយគ្នានេះអភិបាលខណ្ឌមានជ័យ លោក គួច ចំរើន បានចុះដល់កន្លែងកើតហេតុភ្លាម ហើយបានបញ្ជាការកម្លាំងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យនេះផងដែរ។
ពាក់ព័ន្ធនឹងករណីអគ្គិភ័យនេះ មិនទាន់មានប្រភពបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះនៅឡើយទេ។ សេចក្តីរាយការណ៍បានឲ្យដឹងផងដែរថា រោងចក្រដែលរងអគ្គិភ័យនេះ មិនមានកម្មករ-កម្មការិនី ធ្វើការវេណយប់នោះទេ។
គូរកត់សម្គាល់ផងដែរថា នៅចុងឆ្នាំ២០១១នេះមានគ្រោះអគ្គីភ័យកើតមានឡើងស្ទើជារៀងរាល់ថ្ងៃ ៕
No comments:
Post a Comment
yes