បន្ទាប់ពីគេរកឃើញជាតិពុលបង្កឲ្យកើតមហារីកនៅក្នុងទឹកដោះគោនាពេលថ្មីៗមក ឥឡូវនេះ គេទើបនឹងរកឃើញសារធាតុពុលដូចគ្នានេះ នៅក្នុងប្រេងឆាសម្រាប់ធ្វើម្ហូបអាហារ។ អាជ្ញាធរសុខាភិ បាល បានប្រកាសឲ្យក្រុមហ៊ុនចំនួន ៣ដែលផលិតប្រេងឆាមានជាតិពុល ដកផលិតផលរបស់ខ្លួនចេញពីទីផ្សារ។
ស្ថាប័នសុខាភិបាលនៅខេត្ត Guangdong ប៉ែកខាងត្បូងប្រទេសចិន បានចេញបញ្ជាឲ្យក្រុមហ៊ុនចិនចំនួន៣ ដែលផលិតប្រេងឆាសំរាប់ធ្វើម្ហូបអាហារ លើកផ្អាកសកម្មភាពផលិតប្រេងសណ្តែកដីរបស់ខ្លួន ដោយហេតុតែ គេទើបនឹងរកឃើញជាតិពុលម្យ៉ាងដែលបណ្តាលមកពីការផ្អាប់ដុះផ្សិត ពុលបង្កឲ្យកើតមហារីក។
យោងតាមទីភ្នាក់ងារព័តមាន « ចិនថ្មី »ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍២៩ធ្នូនេះ ក្រុមហ៊ុនទាំង៣ដែលផលិតប្រេងឆានោះ មានក្រុមហ៊ុន « Fusheng Oil, « Manyi Peanut Oil » និង« Mabao Oil ».។

កាលពីថ្ងៃចន្ទ២៦ធ្នូដើមសប្តាហ៍នេះ អាជ្ញាធរចិនទើបបានជូនដំណឹងអំពី « ការរកឃើញ ជាតិពុល បង្កជារោគមហារីកនៅក្នុងទឹកដោះគោ។ ទឹកដោះគោនេះ ផលិតដោយក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសចិនឈ្មោះ « Mengniu Dairy Group » និង ក៏ធ្លាប់ស្អុយឈ្មោះដោយសាររឿងអាស្រូវ នៅជុំវិញផលិតផលចំណីអាហាររបស់ខ្លួន។
ជាសំណាងល្អ ទឹកដោះគោ ដែលគេទើបនឹងរកឃើញជាតិពុល កាលពីថ្ងៃចន្ទមុននេះ នៅមិនទាន់ត្រូវបាន អនុញ្ញាតឲ្យដាក់លក់នៅលើទីផ្សារនៅឡើយទេ។ ក៏ប៉ុន្តែបញ្ហាប្រេងឆា របស់ក្រុមហ៊ុន ទាំង៣ដែលត្រូវគេចោទប្រកាន់ខាងលើនេះ គេនៅពុំទាន់ដឹងថាតើផលិតផលនេះ ត្រូវបានគេដាក់លក់ក្នុងកម្រិតណានោះទេ។
យោងតាមអង្គការសុខាភិបាលពិភពលោក (OMS), សារជាតិពុលដែលបង្កមកការដុះផ្សិតខ្លាំង នឹងធ្វើឲ្យមនុស្សយើងកើត មហារីកថ្លើម។
ប្រទេសចិនតែងតែមានរឿងអាស្រូវម្ហូបអាហារជានិច្ច ដូចជាបញ្ហាសំណល់ប្រេងឆាចាស់ យក មក ចម្រាញ់ធ្វើថ្មីឡើងវិញ បញ្ហាស៊ុតមាន់ទាឬ ឲ្យព័ណ៌ផ្លែឈើ ដោយដាក់ល័ក្ខពុល បន្លែផ្សិតដែលបង្កឲ្យកើតរោគមហារីក តៅហ៊ូ ក្លែងក្លាយ ឬក៏សុរា ដែលលាយបន្លំនឹងជាតិដទៃនាំឲ្យសៅហ្មង ដល់ សុខ ភាពមនុស្ស ត្រូវបានគេផ្សព្វផ្សាយលាតត្រដាងនៅក្នុងប្រទេស នៅអំឡុងប៉ុន្មានខែ ចុងក្រោយ នេះ៕

RFI
No comments:
Post a Comment
yes