នាយឃ្លោក ជាអ្នកកំប្លែង បានចេញមុខ សម្តែងជាលើកដំបូង តាមកញ្ចក់ទូរទស្សន៍ កាលពីរសៀលថ្ងៃទី១០ធ្នូ ឆ្នាំ២០១១ ក្រោយពីអ្នកកំប្លែងរូបនេះ ជួបគ្រោះថ្នាក់ ដោយឡានកិនជើង នៅក្នុងការដ្ឋានខ្សាច់របស់លោក កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១១។
រឿងអកុសលមួយទៀត ក៏បានកើតឡើងទៅលើនាយឃ្លោកផងដែរ គឺលោក បានបាត់បង់កូនប្រុសម្នាក់ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ ដោយសារគ្រោះថ្នាក់ចរាចរណ៍។
នៅទូរទស្សន៍ CTN ក្នុងកម្មវិធីមន្តស្នហ៍សំនៀង នាវេលាថ្ងៃត្រង់ ថ្ងៃទី១០ ខែធ្នូ ឆ្នំ២០១១ នាយឃ្លោក បានព្យាយាមដើរ បាំងខ្ញើចៗ ទាំងជើងរបស់លោក នៅឈឺនៅឡើយ។
ការខកខានសម្តែងរបស់នាយឃ្លោកមួយរយៈនេះ គឺបណ្តាលមកពីលោក ជួបនឹងគ្រោះថ្នាក់ នៅឯការដ្ឋានលក់ខ្សាច់របស់លោក នោះគឺលោកបានរបួសជើង យ៉ាងធ្ងន់ធ្ងរ។ របួសឡានកិនដាច់សរសៃកេងជើងនោះ មិនងាយជា ដោយសារតែនាយឃ្លោក មានជំងឺទឹកនោមផ្អែមស្រាប់។ នាយឃ្លោកបានចំណាយលុយជាច្រើន ដើម្បីព្យាបាលនៅពេទ្យ សែនសុខ ព្រមទាំងចុងក្រោយ ទៅព្យាបាលនៅវៀតណាម។
ជាមួយគ្នានោះលោក ហ៊ុន សែន ក៏បានផ្តល់ថវិការដល់នាយឃ្លោក ១ ម៉ឺនដុល្លារផងដែរ ដើម្បីព្យាបាលជើង របួសនោះ។
សូមរំលឹកផងដែរថា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ នាយឃ្លោក បានបាត់បង់កូនប្រុសម្នាក់ ឈ្មោះ ទុំ សារុំ ភេទប្រុស អាយុ៣១ឆ្នាំ ដោយសារតែគ្រោះថ្នាក់ចរាចរ ។
ក្នុងកម្មវិធីសម្តែងកំប្លែង នៅរសៀលថ្ងៃទី១០ធ្នូ នាយឃ្លោក ក៏បានថ្លែងអំណរគុណ ចំពោះសប្បុរស
ជន ដែលបានជួយឧបត្ថម្ភដល់រូបលោក និងក្រុមគ្រួសារ ផងដែរ៕
No comments:
Post a Comment
yes