ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀនខេត្តនិងក្រសួងចុះបង្ក្រាបបានថ្នាំញៀន២០១០គ្រាប់និងមនុស្ស២នាក់ជាអ្នកជួញដូរបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅរសៀលម៉ោង១និង៣០នាទីថ្ងៃទី១០ខែធ្នូឆ្នាំ២០១១ នៅលើផ្លូវសាធាណៈក្នុងភូមិសាស្ត្រភូមិព្រាវ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយ មាន ជ័យ ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់និងដកវត្ថុតាងគ្រឿងញៀនជាង២ពាន់គ្រាប់។
លោកវរសេនីយ៍ត្រី ធិន ស៊ិនដេត នាយការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ស្នងការនគរបាល ខេត្ត និងមានការណែនាំផ្ទាល់ពីលោក វរសេនីយ៍ស្នងការរងទទួលបន្ទុកប្រធានការិយាល័យ កណ្តាលនគរបាលយុត្តិធម៌ ឲ្យការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ត្រូវ មានកិច្ចសហការជាមួយបណ្តាអង្គភាពនានា។ជាក់ស្តែងជាលទ្ធផល នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១១កម្លាំងសមត្ថកិច្ចយើង បានចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅលើផ្លូវសាធារណៈ ស្ថិតក្នុងភូមិសាស្ត្រ ភូមិព្រាវ ឃុំអូរបីជាន់ ក្នុងចាប់ឃាត់ខ្លួនជន សង្ស័យចំនួន២នាក់ ឈ្មោះ ឈឹម ភឿន ភេទប្រុសអាយុ៤២ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ជឿន ជូ ភេទប្រុសអាយុ៤១ឆ្នាំ អ្នកទាំង២នាក់ នៅភូមិអូរបីជាន់ ឃុំអូរ បីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ជាមួយនឹងបង្ក្រាបនេះសមត្ថកិច្ច បានដកហូតវត្ថុតាងជាក់ស្តែង ថ្នាំញៀនប្រភេទមេតំហ្វេតាមីនដែលមានអក្សរ WY ពណ៌ក្រហម ចំនួន២០១០គ្រាប់,ម៉ូតូម៉ាកគ្លីក ពណ៌ក្រហមខ្មៅ គ្មានស្លាកលេខ១គ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាព ចិញ្ជៀនធ្វើពីលោហធាតុពណ៌លឿងមានដាំត្បូង១វង់ ខ្សែដៃធ្វើពីលោហធាតុពណ៌លឿង១ខ្សែ ខ្សែក ធ្វើពីលោហធាតុពណ៌លឿង១ខ្សែ ប្រាក់ថៃ២ពាន់បាត និងប្រាក់ខ្មែរ១០ម៉ឺនរៀល។
លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា បន្ទាប់ពីធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ កម្លាំងយើង បានសាកសួរចម្លើយពួកគេ រួចបន្តទៅឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ផាត ពិសិដ្ឋ ជាមេក្លោងនៅភូមិថ្នល់បត់ឃុំអូរបីជាន់ ចំណុជផ្សារអូរបីជាន់ ដែលមានស្លាកយីហោ វល័ក្ខសំអាងការ ប៉ុន្តែពុំបានលទ្ធផលទេ ដោយជនសង្ស័យដឹងខ្លួនរត់គេចខ្លួន ហើយសមត្ថកិច្ចក៏ពុំបានដកហូតអ្វីនោះដែរ ក្នុងការឆែកឆេរនេះ ក៏មានអាជ្ញាធរភូមិចូលរួមដឹងឮផងដែរ។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថាបច្ចប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាង កម្លាំងការិយាល័យជំនាញ កំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
កម្ពុជាថ្មី
No comments:
Post a Comment
yes