សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 3, 2011

ប្រធានពន្ធនាគារខេត្តតាកែវ រងការចោទប្រកាន់ថា កិបកេងរបបអ្នកទោស

 មន្ត្រី​ឆ្មាំ​ពន្ធនាគារ​ខេត្តតាកែវ បាន​រិះគន់​ទៅលើ​លោក គង់ ស៊ីថា ប្រធាន​ពន្ធនាគារ ខេត្តតាកែវ 
ដោ យសារតែ​ប្រកាន់​បក្ខពួក​គ្រួសារនិយម គាបសង្កត់​មន្ត្រី​ថ្នាក់ក្រោម ដែល​មិនមែនជា​បក្ខពួក​របស់​ខ្លួន អោយ​ធ្វើការ​ប្រចាំការ​ហួសពេល​វេលា​ម៉ោង​ធ្វើការ ជាដើម​។​

 សេចក្តីរាយការណ៍​បានអោយដឹងថា លោក គង់ ស៊ីថា ប្រធាន​ពន្ធនាគារ​ខេត្តតាកែវ បាន​ប្រើ​ឥទ្ធិ ពល​របស់ខ្លួន ធ្វើបាប​គាបសង្កត់​មន្ត្រី​តូចតាច​នៅក្រោម​ឱវាទ ដែល​មិនមែនជា​សែស្រឡាយ​របស់ ខ្លួន អោយនៅ​ប្រចាំការ ២៤ ម៉ោង លើ ២៤​ម៉ោង ជំនួស​មន្ត្រី​ផ្សេងទៀត ដែលជា​គ្នីគ្នា​បក្ខពួក​របស់ ខ្លួន ដែល​ជាប់រវល់​ការងារ​នៅ​ខាងក្រៅ​។ 

 សេចក្តីរាយការណ៍ ក៏បាន​លើកឡើងថា ពេលដែល​មន្ត្រី​សាច់ញាតិ​បក្ខពួក​របស់លោក​ប្រធាន​ពន្ធនាគារ ខេត្តតាកែវ មិន​មក​ធ្វើការ គឺមាន​អ្នកចុះហត្ថលេខា​ជំនួស​។ ទង្វើ​ទាំងនោះ ធ្វើអោយ​មន្ត្រី ដែល​បម្រើ​ការងារ​នៅក្នុង​ពន្ធនាគារ​មួយចំនួន មិន​សប្បាយចិត្ត​ចំពោះ​ទង្វើ​ដឹកនាំ​របៀបនេះ របស់ លោក គង់ ស៊ីថា ប្រធាន​ពន្ធនាគារ ខេត្តតាកែវ​។​

 ប្រភពពី​មន្ត្រី​ពន្ធនាគារ​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា របៀបរបប​ដឹកនាំ​របស់ លោក គង់ ស៊ីថា គឺ​ប្រើ​អំណាច​របស់ខ្លួន គាបសង្កត់ ទៅលើ​មន្ត្រី​ថ្នាក់ក្រោម ប្រកាន់​បក្ខពួក​គ្រួសារនិយម គិតតែ​ពី​ផល ប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក ដូចជា ការ​កិបកេង​លុយ​របប​ប្រចាំថ្ងៃ​របស់​អ្នកទោស​ផងដែរ​។ 
​ចំពោះ​ភាពមិនប្រក្រតី​មួយចំនួន ដែល​កើតមាន​នៅក្នុង​ពន្ធនាគារ ខេត្តតាកែវ ដូចដែល​សេចក្តី រាយការណ៍​ខាងលើ គឺ​មិនមាន​មន្ត្រី​ណា​ម្នាក់​ហ៊ាន​តវ៉ា​នោះទេ ពីព្រោះ​ខ្លាច​អំណាច​របស់លោក គង់ ស៊ីថា ប្រធាន​ពន្ធនាគារ​។​

 ទាក់ទង​ការចោទប្រកាន់​ខាងលើនេះ មិនទាន់មាន​អត្ថាធិប្បាយ​ពី​លោក គង់ ស៊ីថា ប្រធាន​ពន្ធនា គារ ខេត្តតាកែវ នៅឡើយ​ទេ​៕​




CEN

No comments:

Post a Comment

yes