សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 27, 2011

សាកសពចំនួន១០១ត្រូវបានគេរកឃើញបន្ទាប់ពីលិច នាវានៅឥណ្ឌូនេស៊ី


 ការស្វែងរកនៅក្នុងប្រតិ្តបត្តិការរបស់ក្រុមអ្នកជួយសង្គ្រោះចំពោះអ្នកដែលបានបាត់ខ្លួននៅក្នុង 
ហេតុការណ៍លិចនាវាដឹកអ្នកដំណើរខុសច្បាប់មួយគ្រឿងនៅក្នុងប្រទេសឥណ្ឌូនេស៊ីរយះពេលពីរ
សប្តាហ៍នេះនឹងត្រូវបញ្ចប់នៅថ្ងៃសុក្របន្ទាប់ពីរយះពេលពីរថ្ងៃចុងក្រោយនេះក្រុមអ្នក ជួយសង្គ្រោះ
មិនបានរកឃើញអ្នកណាម្នាក់ដែលបានបាត់ខ្លួននេះទេ។

 គិតមកត្រឹមថ្ងៃនេះសាកសពចំនួន ១០១ត្រូវបានគេរកឃើញ ជាមួយនិងអ្នកនៅរស់រានមាន
ចំនួន៤៩នាក់។ គួរបញ្ជាក់ថានាវានេះបានលិចបន្ទាប់ពីបានបើកចេញពីឆ្នេរព្រីជី នៃសង្កាត់
ទ្រេងហ្គាលិកនៃភាគខាងកើតកោះជ្វាបាន ជាង៦០គីឡូមែត្រ ដែលក្នុងគោលដៅធ្វើដំណើរទៅកាន់
កោះ កោះមួយរបស់ប្រទេសអូស្រ្តាលី។

 ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះបាននិយាយថា ប្រត្តិបត្តិការមិនបានរកឃើញ អ្នកបាត់ខ្លួនណាម្នាក់ឡើយនៅក្នុងរយះពេលពីរថ្ងៃចុងក្រោយនេះបន្ទាប់ពីការពង្រីកការស្វែង
រករហូតដល់ថ្ងៃសុក្រ។ ពួកយើងនឹងធ្វើការស្នើរសុំទៅកាន់ការិយាល័យកណ្តាលនៅក្នុងទី
ក្រុងចាកាតា អោយបញ្ចប់ការស្វែងរកនេះ។នាវាចំបាំង, យន្តហោះខ្នាតតូច, ទូកក្តោង, យោធា
រាប់រយនាក់ និងទាហានជើងទឹក ក៏បានចូលរួមក្នុងប្រត្តិបត្តិការជាមួយនិងក្រុមអ្នកជួយសង្គ្រោះ
ផងដែរ។

 គួរបញ្ជាក់ថា បើយោងតាមសំដីរបស់អ្នកដែលនៅរស់ទាំងអស់បានអោយដឹងថាចំនួនមនុស្ស
ដែលជិះនៅលើនាវាដឹកអ្នកដំណើរខុសច្បាប់នេះនៅពេលលិច មានចំនួន ២៥០នាក់ ដែល
ក្នុងពេលនេះមនុស្ស៥០នាក់ទៀតនៅតែបន្តបាត់ខ្លួននៅឡើយ៕




CamNews

No comments:

Post a Comment

yes