ភ្នំពេញ៖ ប្រធាន សមាគម គ្រូបង្រៀនកម្ពុជា ឯករាជ្យ បានលើកឡើងថា ស្ថានភាពគ្រូ បង្រៀន នៅ ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១១នេះ នៅតែជួបបញ្ហានៅឡើយ បើទោះបីជារាជរដ្ឋាភិ បាលកម្ពុជា បានផ្តល់ប្រាក់បន្ថែមទៀតក៏ដោយ ហើយក៏នៅមានបញ្ហាមួយចំនួនទៀត ដែលគ្រូបង្រៀន បានជួប ប្រទះនាពេលកន្លងមក។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១នេះថា ស្ថានភាពគ្រូបង្រៀននៅកម្ពុជា ក្នុងឆ្នាំ ២០១១នេះ នៅតែជួបបញ្ហា បើទោះ បីជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែមប្រាក់២០% ទៀត នៃប្រាក់ខែគោល ដល់ពួកគេយ៉ាងណា ក៏ដោយ ប៉ុន្តែតម្លៃនៅលើទីផ្សារនៅតែមានការឡើងថ្ងៃខ្ពស់កប់ពពកដដែល។
No comments:
Post a Comment
yes