ពលរដ្ឋម្នាក់ឈ្មោះរិន យីម ដែលបានចូលរួមក្នុងការតវ៉ាការពីដែរនោះបាននិយាយថា គាត់ជា ប្រជាពលរដ្ឋរស់នៅក្នុងភូមិពាមប៉ោអូ៥ ឃុំខ្សឹម ខេត្តក្រចេះ ហើយដីនោះគឺបានកាន់កាប់ ដោយ ប្រជាពលរដ្ឋចំនួន៧៧ គ្រូរសារ ។ អ្នកស្រីបានបន្តថា កន្លងមកមានក្រុមហ៊ុនឯកជនមួយ ឈ្មោះ សុវណ្ណរិទ្ធី បានប្រគល់ ដីដែលកំពង់មានទំនាស់នោះ មក អោយប្រជាពលរដ្ឋ កាន់កាប់សំរាប់ បង្ករ បង្កើនផល ស្រាប់តែនៅក្នុងឆ្នាំ២០១១កន្លងមកនេះមានក្រុមហ៊ុនរបស់ យួន មួយ ឈ្មោះ ដាយណាម បានយកគ្រឿងចក្រមកឈូសឆាយទៅវិញ។ អ្នកស្រីបានបន្ថែមថា ក្រោយពីមាន ការតវ៉ាពីប្រជាពលរដ្ឋអស់មួយព្រឹកទើបក្រុមហ៊ុនព្រមដកគឿងចក្រចេញទៅ ទីស្នាក់ការរ បស់ ខ្លូន វិញ។ ហើយប្រជាពលរដ្ឋនៅតែរងចាំការដោះស្រាយពីអាជ្ញធរខេត្តដោយហេតុថា ប្រជាពលរដ្ឋមាន ឯកសារ គ្រប់គ្រាន់ដែលបញ្ជាក់ថានោះជាដីរបស់ប្រជាពលរដ្ឋ។
បើសំឡឹងមើលទៅប្រជាពលរដ្ឋនៅក្នុងឃុំខ្សឹ ស្រុកស្នូល ខេត្តក្រចេះ បានតនាំគ្នាធ្វើការតវ៉ាជា ច្រើន លើកជាច្រើន សាររួចមកហើយ ប៉ុន្តែពួកគេ នៅតែ ទទួលភាពបរាជ័យ។
លោកឡុង រី ជាតំណាងរាស្រ្តមណ្ឌលខេត្តក្រចេះមកពីគណបក្ស សម រង្ស៊ី បាន មាន ប្រសាសន៏ថា ប្រជាពលរដ្ឋនាំគ្នាតវ៉ាគឺជារឿងមួយ ដែលត្រឹម ត្រូវ ព្រោះកាលពីកន្លងមកក្រុមហ៊ុន សុវណ្ណរិទ្ធី មាន ការឯកភាពទទួលស្គាល់ថា ដីនោះជាដីរបស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋមានឯក សាបញ្ជាក់ ពីសុរិយោដីថាដីនោះជាដីរបស់ពួកគេ។ លោកបានបន្តថា ក្រុមហ៊ុន ដាយណាម ត្រូវតែបញ្ឈប់ ការ ឈូស ឆាយលើដី របស់ ប្រជា ពល រដ្ឋតទៅទៀត រដ្ឋាភិបាលគួពិតនិត្យមើលឡើងវិញ ចំពោះ ការ រស់នៅ ជួបទុកលំបាក របស់ ប្រជាពលរដ្ឋ ដោយសារតែការការរំលោភបំពានយក ដីពីសំណាក់ ក្រុមហ៊ុន យួន ដាយណាម នេះ។
សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះយ៉ាងហោចណាស់មានពលរដ្ឋម្នាក់ត្រូវបានស្លាប់ដោយសារតែក្រុមហ៊ុនបានឈូសដើមឈើរំលំសង្កត់ទីលើ ៕
kmn-radio.com
No comments:
Post a Comment
yes