សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 14, 2012

ក្រុមប្រឹក្សាគណៈមេធាវីឲ្យលោក ជូង ជូងី ចូលឆ្លើយដោះសារចំពោះក្រុមប្រឹក្សានៅថ្ងៃទី២៧ ខែមករា


ភ្នំពេញ៖ លោកជូង ជូងី ត្រូវបានក្រុមប្រឹក្សាគណៈមេធាវីធ្វើការចោទប្រកាន់យោងតាមមាត្រា​១៥ នៃ​
ក្រមសីលធម៌របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមប្រសាសន៍លោកមេធាវី យឹម សាវី អ្នកនាំពាក្យគណៈមេធាវីបានបញ្ជាក់ថា លោកមេធាវី ជូង ជូងី នឹងត្រូវតែចូលទៅឆ្លើយបំភ្លឺការពារ ការចោទប្រកាន់ពាក់ព័ន្ធទៅនឹងក្រ​មសីលធម៌មេធាវី
(មាត្រា១៥) ចំពោះមុខក្រុមប្រឹក្សាគណៈមេធាវីនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២ ហើយសមាជិកក្រុម​ប្រឹក្សាគណៈមេធាវីមានសមាជិកចំនួន ២៧រូប ដែលជាអ្នកបើកសវនាការសួរដេញ​ដោលលោក​មេធាវី ជូង ជូងី តាមនីតិវិធីច្បាប់(ការសួរដេញដោលនោះ មានលក្ខណៈដូចសវនាការតុលាការ)។ 

លោកមេធាវី យឹម សាវី បានបញ្ជាក់ថា បើគាត់(ជូង ជូងី)មិនចូល គាត់ត្រូវតែមានហេតុផល ហេតុអី​បានជាគាត់មិនចូល មូលហេតុអី។ ខ្ញុំគិតថា មានអីធំដុំ វាគ្មានបញ្ហាអីធ្ងន់ធ្ងរផង រឿងអីគាត់មិន​ចូល”​។ លោកបន្តថា នៅក្នុងការចូលបំភ្លឺចំពោះក្រុមប្រឹក្សាគណៈមេធាវីនៅថ្ងៃទី២៧ ខែមករា ខាង​មុខនេះ បើ​សិនជា​លោកមេធាវី ជូង ជូងី មានសមត្ថភាពអាចការពារដោយខ្លួនឯងបាន នៅចំពោះ​មុខក្រុម​ប្រឹក្សា​គណៈមេធាវី ដែលមានគ្នា ២៧រូប តែបើគាត់គ្មានលទ្ធភាព គាត់អាចពឹង​ពាក់មេធាវី​ជួយ​ការពារគាត់​បាន។ ពីព្រោះនៅក្នុងសវនាការនោះ បើគាត់គ្មានមេធាវី(ជូង ជូងី) គាត់មានសិទ្ធិ​និយាយ​ការពារខ្លួន​ដោយខ្លួនឯងបាន។ តែបើលោក ជូង ជូងី ពឹងពាក់មិត្តភ័ក្រជាមេធាវីជួយ​ការពារ​គាត់​នៅចំពោះ​មុខ​ក្រុមប្រឹក្សាគណៈមេធាវីបានហើយនោះ សូមឲ្យលោក ជូង ជូងី ដាក់ពាក្យជូន​ដំណឹង​មកគណៈមេធាវី​ថា គាត់មានមេធាវីជួយការពារនៅចំពោះមុខក្រុមប្រឹក្សាគណៈមេធាវី។

ខ្លឹមសារនៅក្នុងមាត្រា១៥ នៃក្រមសីលធម៌គណៈមេធាវីបានចែងថា គ្រប់អន្តរាគមន៍សាធារណៈ ឬតាម​ប្រព័ន្ធផ្សាយព័ត៌មានសាធារណៈរបស់មេធាវី ក្នុងឋានៈខ្លួនជាមេធាវី និងអាចអនុញ្ញាត​ឲ្យធ្វើ​បាន​តែក្នុងក្រមខ័ណ្ឌ នៃការគោរពដោយម៉ឺងម៉ាត់នូវកាតព្វកិច្ចមេធាវីវិជ្ជាជីវៈ អន្តរាគមន៍បែបនេះ ទាមទារ​ឲ្យ​មានការប្រុងប្រយ័ត្ន។ ប្រធានគណៈមេធាវី ត្រូវតែបានទទួលដំណឹង និងទទួលពិគ្រោះ​យោបល់ជា​មុន លើកលែងតែគ្មានលទ្ធភាព

គួរជំរាបផងដែរថា លិខិតចោទប្រកាន់របស់ក្រុមប្រឹក្សាគណៈមេធាវី បានបញ្ជូនទៅលោកមេធាវី ជូង ជូងី រួចហើយ កាល​ពីសប្ដាហ៍មុន ដើម្បីឲ្យត្រៀមលក្ខណៈចូលខ្លួនឆ្លើយ​ដោះសារពីការចោទ​ប្រកាន់​បំពាន់ នឹងក្រមសីលធម៌វិជ្ជាជីវៈមេធាវី យោងតាមមាត្រា ១៥ នៃក្រមសីលធម៌របស់គណៈមេធាវី។ 

សូមរំលឹកផងដែរថា លោក ជូង ជូងី បានកោរសក់ស្លៀកស ពាក់ស ធ្វើសម្មាធិនៅគណបក្សវ សម រង្ស៊ី និងនៅផ្ទះ ចាប់ពីថ្ងៃទី៥ ខែមករា មកដល់ពេលនេះ លោក ជូង ជូងី មិនបានប្រើប្រាស់​ទូរស័ព្ទ​ដៃ​រ​បស់​គាត់ ដូចសព្វដងទេ ទើបពុំអាចទំនាក់ទំនងសុំសេចក្ដីបញ្ជាក់ ថាតើគាត់យល់ព្រមចូល​ឆ្លើយ​ចំពោះ​មុខ​ក្រុមប្រឹក្សាគណៈមេធាវី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២ ដែរឬ​យ៉ាងណានោះទេ?

ចំណែកឯលោកចៅក្រមស៊ើបសួរ ស៊ិន វីរៈ បានចេញដីកាបង្គាប់ឲ្យលោកមេធាវី ជូង ជូងី ចូលឆ្លើយ​បំភ្លឺនៅតុលាការខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ ពាក់ព័ន្ធនឹងបទចោទប្រកាន់​បាន​រួមគំនិតផ្ដល់មធ្យោបាយឲ្យជនជាប់ចោទឈ្មោះ មាស ប៉េង ដែលជាសកម្មជនគណបក្ស​ប្រឆាំង ​សម​រង្ស៊ី រត់​គេចខ្លួន ពេលសមត្ថកិច្ចបញ្ជូនខ្លួនជនជាប់ចោទរូបនេះ ទៅដល់មុខពន្ធនាគារខេត្ត​
កណ្ដាល ដើម្បីឃុំខ្លួនបណ្ដោះអាសន្នរង់ចាំការកាត់ទោស។

ជាមួយគ្នានោះដែរ គណៈមេធាវីបានសម្រេចផ្ដល់មេធាវីចំនួន ៧រូបជួយការពារក្ដីជូនលោក ជូង ជូងី ដែលជាជនត្រូវចោទក្នុងសំណុំរឿងបទព្រហ្មទណ្ឌពីសំណាក់ចៅក្រមស៊ើបសួរ នៃសាលាដំបូង​ខេត្តកណ្ដាល ដែលគ្រោងនឹងបើកសវនាការនៅថ្ងៃទី១៨ មករា នោះ ៕

No comments:

Post a Comment

yes