សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 13, 2012

ពលរដ្ឋខេត្តព្រះវិហារមកសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីជាលើកទី២



ព្រះវិហារ៖ ប្រជាពលរដ្ឋប្រមាណជិត៥០នាក់តំណាងអោយប្រជាពលរដ្ឋ​ចំនួន១៥៧គ្រួ​សារ ដែល មានជម្លោះដីធ្លីជាមួយអភិបាលរងខេត្តព្រះវិហារ​លោក ស ថាវី និង​លោក យ៉ោក វណ្ណលុច្យ មេ បញ្ជា ការរងកងពលធំលេខ៣ បាននាំគ្នាមកសុំ​អន្តរាគមន៍ពីលោក ហ៊ុន សែន កាលព្រឹកថ្ងៃទី​១២ មករា ដោយ​ពួកគាត់បានធ្វើការប្រមូលផ្តុំគ្នានៅដើមពោធិ៍មុខវត្តបទុម​ ការមក​​​​ស្វែង​រក​អន្តរាគមន៍ 
របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្វាយជ្រុំ​​ ឃុំ​កន្ទួត​ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពីសំណាក់ នាយករដ្ឋមន្ត្រីគឺជាលើកទី២​ហើយ ដើម្បីអោយជួយអន្តរាគមន៍ រកយុត្តិធម៌ដល់ ពួកគាត់អោយ បាន បន្តការ​រស់​នៅ​ក្នុងភូមិស្វាយជ្រុំ។

ប្រជាពលរដ្ឋបានអោយដឹងថា លោក ស ថាវី អភិបាលរងខេត្តព្រះវិហារ និង​លោក យ៉ោក វណ្ណលុច្យ មេបញ្ជាការរងកងពលធំលេខ៣ កាលពីថ្ងៃទី៣០ធ្នូ​ឆ្នាំ២០១១ បានដឹកនាំកំលាំង ទាហាន ជាង៤០០នាក់ប្រដាប់ដោយអាវុធគ្រប់​ដៃ និងគ្រឿងចក្រទៅឈូសឆាយវាយកំទេចវត្តភូមិស្វាយជ្រុំ រួចជីករណ្តៅកប់​បំបិទភស្តុតាង ដែលជាវត្តលោក ហ៊ុន សែន បានផ្តល់ថវិកាចំនួន៣០០​លាន​រៀល សម្រាប់កសាងក្នុងឆ្នាំ២០០៩កន្លងមក និងវាយកំទេចសាលារៀន​ផ្ទះ​សម្បែង និងដុតបំផ្លាញ ចោល ផ្ទះប្រជាពលរដ្ឋណាមិនរុះរើ មិនតែប៉ុណ្ណោះ​បាន​គំរាមចាប់ខ្លួនប្រជាពលរដ្ឋណាដែលចេញ មក តវ៉ា យកទៅដាក់គុកយ៉ាង​សាហាវ ឃោរឃៅ ព្រៃផ្សៃដើម្បីទន្ទ្រានយកដីភូមិប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិ​ផ្ទាល់ខ្លួនលក់ទៅអោយឈ្មួយ។

នៅក្នុងលិខិតរបស់ប្រជាពលរដ្ឋដាក់ជូនលោក ហ៊ុន សែន បានលើកឡើងថា នៅ​ថ្ងៃទី០៧ មករា ឆ្នាំ២០១២ ជាថ្ងៃប្រជាជនកម្ពុជា​អបអរសាទរ​ទទួលបាន​ជ័យ​ជំនះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត បែរជាលោក ស ថាវី និង​លោក​​យ៉ោក វណ្ណលុច្យ ដឹកនាំកំលាំងទាហាន​មករុះរើវាយកំទេច​ឈូស ឆាយ​វត្តស្វា​យជ្រុំ ទទួលបានជោគជ័យទាំងស្រុង។ ប៉ុន្តែលោក ស ថាវី មាន​លក្ខណៈ​​​ពិសេសរបស់គាត់ត្រង់ថា ក្លោងទ្វារវត្តស្វាយជ្រុំ មិនវាយកំទេចទេ យកឡាន​ស្ទូចលើក ទាំងគ្រឹះ យកទៅជីកកប់លប់បំបាត់ចោលតែម្តង។
លោក លោក ស ថាវី និងលោក​យ៉ោក វណ្ណលុច្យ មិនអាចទាក់ទងបានទេជុំ​វិញបញ្ហាខាងលើនេះ៕

No comments:

Post a Comment

yes