ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានធ្វើការប្រជុំជាមួយតំណាងសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងតំណាងអាជ្ញាធរដែលពាក់ព័ន្ធនៅរសៀលថ្ងៃទី០៦ មករា ឆ្នាំ២០១២ នៅក្នុងសាលារាជធានីភ្នំពេញស្តីពីការជូនដំណឹងហែរក្បួនដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធលោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករដែលត្រូវបានឃាតករបាញ់សម្លាញ់នាថ្ងៃទី២២ មករា ខាងមុខនេះនៅជិតរបងវត្តលង្ការ។
បន្ទាប់ពីមានការសួរដេញដោលអំពីបញ្ហាហែរក្បួនរវាងតំណាងសាលារាជធានីភ្នំពេញ និងតំណាងសហជីពសេរីកម្មករ សាលារាជធានីភ្នំពេញបានសម្រេចអោយធ្វើការជួបជុំគ្នានៅជិតរបងវត្តលង្ការទីដែលឃាតករបាញ់សម្លាប់លោកជា វិជ្ជា ដើម្បីដាក់កម្រងផ្កាធ្វើការគោរពវិញ្ញាណក្ខ័ន្ធតែម្តង ដោយមិនអនុញ្ញាតអោយធ្វើការដើរហែរក្បួននោះទេ។ ដោយនៅក្នុងអង្គប្រជុំបានសម្រេចដូចទៅចំពោះការជូនដំណឹងស្តីពីការដង្ហែមក្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធសពលោក ជា វិជ្ជា នៅថ្ងៃទី២២ មករា របស់សហជីពសេរីកម្មរនៃព្រះរាជាណាចក្រកម្ពុជាដោយចាប់ផ្តើមហែរចេញពីទីស្នាក់ការកណ្តាលសហជីពសេរីកម្មរនៅផ្ទះ១៦អាអឺហ្សឺរ៉ូ ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ខណ្ឌចំការមនដោយធ្វើដំណើរតាមផ្លូវលេខ៣៦០ដល់ផ្លូវ៥១បត់ឆ្វេងឆ្ពោះទៅកាន់វត្តលង្ការដោយមានសមាសភាពចូលរួមសមាជិក សមាជិកាថ្នាក់ដឹកនាំសហជីពជាង១០០នាក់នោះអង្គប្រជុំបានឯកភាពគ្នាអោយធ្វើការជួបជុំសមាជិកដើម្បីគោរពវិញ្ញាណក្ខ័ន្ធនៅនិងកន្លែងដោយមិនមានដង្ហែរក្បួនឡើយ ព្រោះជាអំឡុងពេលឃោសនាបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៣។
សូមជម្រាបថា លោក ជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មរនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានឃាតករបាញ់សម្លាញ់កាលពីថ្ងៃទី២២ មករា ឆ្នាំ២០០៤ នៅខណៈពេលដែលលោកកំពុងតែឈរអានកាសែតនៅតូបលក់កាសែតក្បែររបងវត្តលង្ការ៕
No comments:
Post a Comment
yes