សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 9, 2012

ភរិយាលោក ជា វិជ្ជា សំណូមពរដាច់អហង្ការដល់រាជរដ្ឋាភិបាល ស្វែងរកយុត្តិធម៌ជូនគ្រួសារអ្នកស្រី


 កាណាដា៖ នៅក្នុង​លិខិត​មួយ ដែល​ធ្វើឡើង​ដោយអ្នកស្រី ជា គឹម​នី ភរិយា​សព​លោក ជា វិជ្ជា នៅ​​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១២ អ្នកស្រី​បាន​សម្តែង​សេចក្តីត្រេកអរ ដែល​សហជីព​សេរី​កម្មករ បាន​ទទួល​ជោគជ័យ​ក្នុង​ការទាមទារ​ឲ្យ​រាជរដ្ឋាភិបាល ផ្ដល់​ទីតាំង និង​សាង​សង់​​រូបសំណាក លោក ជា វិជ្ជា​។ ក៏​ប៉ុន្តែ​ស្ត្រី​មេម៉ាយ​រូបនេះ នៅ​តែ​ទទូច​ដាច់អហង្ការ​ដល់​​រដ្ឋាភិបាល ឲ្យ​ស្វែងរក​យុត្តិធម៌​ជូន​ដល់​គ្រួសារ​របស់​អ្នកស្រី​។​

ក្នុង​ សេចក្តីអំពាវនាវ​ចំហនោះ អ្នកស្រី ជា គឹម​នី បាន​លើកឡើង​ថា "​ចំពោះ​នាង​ខ្ញុំ ព្រម​ទាំង​កូន​ទាំងពីរ ហើយ​ក៏​ដូច​ជា​មតិ​មហាជន ជាពិសេស​កម្មករ កម្មការិនី​ទាំងអស់ យល់ឃើញថា វិញ្ញាណ ក្ខន្ធ​របស់​លោក ជា ​វិជ្ជា នឹង​ពុំ​បាន​ទទួល​ភាព​ស្ងប់ស្ងៀម ឬ​អាច​ទៅកាន់​សុគតិភព​បានទេ ពីព្រោះ លោក​ពុំ​ទាន់​បាន​ទទួល​នូវ​យុត្តិធ៌ម ដោយសារ​រាជ​រដ្ឋាភិបាល មិនទាន់​បាន​វែកមុខ​រកឃើញ​នូវ​ឃាតក ដែល​បាញ់​សម្លាប់​រូបគាត់​នៅ​ឡើយ​"​។​

 អ្នកស្រី ជា គឹម​នី ដែល​សព្វថ្ងៃ​រស់នៅ​ប្រទេស​ហ្វាំង​ឡ​ង់ បាន​គូសបញ្ជាក់​ដោយ​អក្សរ​ដិត​ធំៗ​ថា "​ហេតុដូច្នេះ នាង​ខ្ញុំ ព្រមទាំង​កូន​ទាំងពីរ សូម​សំណូមពរ​ដោយ​ដាច់​អហង្ការ ដល់​រាជរដ្ឋាភិបាល ឲ្យទទួល​បន្ទុក​ក្នុង​ការស្វែងរក​យុត្តិធ៌ម ជូន​ដល់​ឪពុក និង​ស្វាមី​ជាទី​គោរព​ស្រឡាញ់​រូបនេះ​"​។​

សូម​រម្លឹកថា លោក ​ជា ​វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះ​ជាណា​ចក្រ​កម្ពុជា  ត្រូវ​បាន​​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត ជាប់​របង​វត្ត​លង្ការ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៤​។ ក្រោយ​មក​មួយ​សប្តាហ៍ ប៉ូលិស​បាន​ចាប់ខ្លួន​បុរស ប៊​ន សំណាង និង​សុក សំអឿន ដោយ​ចោទ​ថា អ្នក​ទាំង​ពីរជា​ឃាតកបាញ់សម្លាប់​លោក​ ជា​ វិជ្ជា​។ តុលាការ​សាលាដំបូង​ក្រុងភ្នំពេញ បានសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ ២០​ឆ្នាំ​។ ប៉ុន្តែ​បុរស​ជាប់ចោទ​ទាំង​ពីរ​បដិសេធ ហើយ​មតិ​ជាតិ អន្តរជាតិ​ ក៏​មិន​ទទួលស្គាល់​។​

រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០០៨ តុលាការ​កំពូល បានសម្រេច​ដោះលែង​ឲ្យ​បុរស​ជាប់ចោទ​ទាំង ពីរ ស្ថិតនៅ​ក្រៅ​មន្ទីរឃុំឃាំង​ជា​បណ្តោះអាសន្ន ហើយ​បង្វិល​សំណុំ​រឿង​​ក្តី​ឃាតកម្មបាញ់​សម្លាប់​លោក ​ជា ​វិជ្ជា ទៅកាន់​តុលាការ​សាលាឧទ្ធរណ៍ ដើម្បី​ជំនុំ​ជម្រះ​ឡើងវិញ​។ សព្វថ្ងៃនេះ រឿងក្តី​បាញ់ សម្លាប់​លោក​ ជា​ វិជ្ជា ស្ថិតនៅក្នុង​ដៃ​របស់​តុលា​ការ​សាលាឧទ្ធរណ៍​។​

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១១ លោក ហ៊ុន​ សែន បាន​ចារ​យល់ព្រម​លើ​លិខិត​ស្នើ​សុំ​របស់​លោក​ ជា​ មុនី ប្រធាន​សហជីព​សេរី​កម្មករ និង​ជា​ប្អូនប្រុស​បង្កើត​របស់​សព​លោក ​ជា​ វិជ្ជា ដើម្បី​សាងសង់​រូបសំណាក​លោក​ ជា​ វិជ្ជា នៅ​សួនច្បារ ខាងលិច​វិមានឯករាជ្យ ជិត​តូប​លក់​កាសែត ជា​កន្លែង​ដែល​ឃាតក​បាញ់​សម្លាប់​លោក​ ជា ​វិជ្ជា កាលពី ៨​ឆ្នាំមុន​៕​


No comments:

Post a Comment

yes