សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 9, 2012

តា​ចាស់​ល្មោភ​កាម​ចាប់​រំលោភ​ចៅ​ចុង​ស្រី​អាយុ​៤ឆ្នាំ​បាន​សម្រេច​នៅ​ពេល​ម្តាយ​ក្មេង​ស្រី​ផ្ញើ​ឲ្យ​ពរ​


 សៀមរាប​ ៖ ​សូម្បីតែ​ចៅ​ចុង​ទើប​តែ​មាន​អាយុ​៤ឆ្នាំ​ក៏​ត្រូវ​បាន​តា​ចាស់​ល្មោភកាម​ដែល​ត្រូវ​ជាតា​ចុង​របស់​ក្មេង​ស្រី​នោះ​ចាប់​រំ​ល្មោភ ​បាន​សម្រេច​នៅ​ពេល​ដែល​ម្តាយ​ក្មេង​ស្រី​នោះ​ពឹង​ឲ្យ​ពរ​ចៅ​ចុង​មួយ​ភ្លែត​ព្រោះ​គាត់​ជាប់​ប្រក់​ស្បៅ​ដំបូល​ផ្ទះ​ហើយ​ស្រាប់តែ​ឮ​កូន​របស់​គាត់​យំ​គាត់​ក៏​ទៅ​យក​ពី​ឪ​ចុង​ស្រាប់តែ​កូន​របស់​គាត់​ឡើង​សាច់​ពណ៌​ស្វាយ​ហើយ​ឃើញ​មាន​ទឹកកាម​ពេញ​ផ្លូវ​ភេទ​របស់​កូន​គាត់​ទើប​ដឹង​ថា​ឪពុកចុង​របស់​គាត់​ចាប់​រំ​ល្មោភ​កូន​របស់​គាត់​បានសម្រេច​ទើប​មក​ប្ដឹង​សមត្ថកិច្ច ​ហើយ​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នង​ការ​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ​សួ​នាំ។


ករណី​តា​ចាស់​ល្មោភកាម​ចាប់រំលោភ​ក្មេងស្រី​ដែល​ទើប​តែមាន​អាយុ​ត្រឹមតែ៤ឆ្នាំនេះបានកើត​ទ្បើង​កាលពី​វេលា​ម៉ោង៧យប់​ក្នុង​ថ្ងៃទី០៧ខែមករា​ឆ្នាំ២០១២ ស្ថិតនៅ​ក្នុងភូមិ​ទឹក​លិច ឃុំ បឹងមាលា  ស្រុក​ស្វាយ​លើ  ខេត្តសៀមរាប។



ម្ដាយ​កុមារី​ឈ្មោះ សម្បត្តិ នុត បាន​ឲ្យ​ដឹងថា នៅមុន​កើតហេតុ​គាត់​បាន​ផ្ញើ​កូនស្រី​របស់គាត់​ឲ្យ​ទៅ​ឪពុកចុង​របស់គាត់​ព​រ​ពីព្រោះ​គាត់​ជាប់ដៃ​យក​ស្បៅ​មក​ជួស​ដំបូលផ្ទះ ហើយក៏​ឪពុកចុង​របស់គាត់​ព​រ​កូនស្រី​របស់
គាត់​ទៅលេង​ខាងក្រោយ​ផ្ទះ​ប្រហែល​ជិត​មួយ​ម៉ោង​គាត់​ក៏ឮ​សម្លេង​របស់​កូន​គាត់​យំ​ ខ្លាំងពេក​ក៏​ហៅ​
ឪពុកចុង​នោះ​យក​កូន​គាត់​មក​ស្រាប់តែ​យក កូន​គាត់​មកដល់​ឃើញ​កូនទ្បើង​សាច់​ស្វាយ ហើយ​មុខ​ស្លេកស្លាំង​គាត់​ក៏​យកមក​ក៏​ឃើញ​ទឹកកាម​ប្រ​ទ្បា​ក់​ពេញ​ប្រដាប់ភេទ​របស់​កូន​គាត់ ទើប​គាត់​ដឹងថាឪពុកចុង​ចិត្ត​អប្រិយ​ថ្លើមធំ​ហ៊ាន​ចាប់រំលោភ​កូនស្រី​របស់គាត់​ទើប​គាត់​រត់​មកប្ដឹង​សមត្ថកិច្ច​ឱ្យធ្វើ​ការឃាត់ខ្លួន។
ម្ដាយ​កុមារី​រងគ្រោះ​បាន​បន្ត​ឈ្មោះ​ជនល្មើស​ល្មោភកាម​មានឈ្មោះ ញឹ​ប សម្បត្តិ ភេទ​ប្រុស អាយុ៤៤ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ស្ថិតនៅ​ក្នុងភូមិ​ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប មាន មុខរ​បរនាក់​ស្រែចំការ ហើយក៏​ត្រូវជា​ឪពុកចុង​របស់​ម្តាយ​ក្មេងរងគ្រោះ ហើយ​ឥ​ទ្បូ​វ​នេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿងតា​ចាស់​ដាច់ដាប​រំលោភ​ក្មេងស្រី​អាយុ៤ឆ្នាំ​ដែល​ត្រូវជា​ចៅ​ចុង​ខ្លួនឯង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវច្បាប់៕


កម្ពុជាថ្មី

No comments:

Post a Comment

yes