សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 9, 2012

លោក ឱម យ៉ីនទៀង ៖ បា្រប់ឲ្យតុលាការខ្មែរក្រហមយកគំរូតាមតុលាការបន្ទាយមានជ័យ


ភ្នំពេញ៖ សាលាដំបូងខេត្តបន្ទាយមានជ័យ​បន្ទាប់ពីបើកសវនាការជំនំជម្រះទោស​ជនជាប់ចោទ​មឹក តារា​ និងគូកនអស់រយៈពេលជាច្រើនថ្ងៃលើសំណុំរឿងពុករលួយនិងឧក្រិដ្ឋ​កម្មគ្រឿងញៀនរួចមកគឺ
នៅថ្ងៃទី៥ខែមករាឆ្នាំ២០១២បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជាសាធារណៈឲ្យជនជាប់ចោទមឹក តារា និងជាឡេង(រត់គេចខ្លួន)ជាប់ពន្ធនាគារអស់មួយជីវិត។

លោក ម៉ឹក តារា បាននិយាយប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅក្នុងបរវេណ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ថាលោកជាស្ថាបនិកច្បាប់មួយរូបដែរស្ដីពីការត្រួតពិនិត្យគ្រឿងញៀន​និង​ធ្វើ​វិសោធន​កម្មច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនហើយ​បានដឹកនាំការបង្ក្រាបបទ​ល្មើសគ្រឿង​ញៀន​ទទួលបានស្នាដៃជាច្រើនតែលទ្ធផលចុងក្រោយបែរជាកាំបិតចិតដងឯងទៅវិញ។លោកម៉ឹក តារា សុំឲ្យ​តុលាការ និងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀនដែលពាក់ព័ន្ធ​ដើម្បីយក​មកទល់​មុខ​គ្នាសិន និងថាសាក្សីបានឆ្លើយទម្លាក់កំហុសមកលើលោកធ្ងន់ធ្ងរពេក។


លោក រ៉ាយ ប៊ុនធឿន មេធាវីការពារក្ដីជនត្រូវចោទម៉ឹក តារា បាននិយាយថាការប្រកាស​សាលក្រម​នេះ តុលាការពុំបានទុកពេលឲ្យសមស្របនឹងនីតិវិធីសម្រាប់​មេធាវីធ្វើការពិនិត្យពិចារ​ណាលើសំណុំ​រឿងនេះទេនិងមានរយៈពេលខ្លី។ឯការប្រកាសរឹបអូសទ្រព្យសម្បត្តិកូនក្ដី​លោកទៀតសោតគឺពុំ​មាន​យុត្តិធម៌ទេត្បិតទ្រព្យទាំងនោះពិសេសដីធ្លីជាទ្រព្យកូនក្ដីលោកមានតាំងពីគេធ្វើការងារ​ជាមន្ត្រី​នគរបាលខេត្តបាត់ដំបងម្ល៉េះ។

ចំណែកឯលោក ឱម យ៉ីនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​បានមានប្រសាសន៍ជុំវិញការ​សម្រេចសេចក្តីរបស់សាលាដំបូងខេត្តបន្ទាយមានជ័យយ៉ាងនេះថាៈ​​​សាលាដំបូងរបស់ខេត្ត បន្ទាយ​មានជ័យបានបើកមហាទូលាយឲ្យមានការតវ៉ាឲ្យមានការការពារខ្លួន​ឲ្យរកភស្តុតាងដោះ
បន្ទុក​ហើយ​សវនាការនេះ​ជាការតទល់គ្នាដោយស្មើភាព។លោក ឱម យ៉ីនទៀង បានបញ្ជាក់ថា ”យើងឃើញថាគួរតែភាគី មឹក តារា​ទទួលយកដោយ​ស្ងប់ចិត្ត។ខ្ញុំជឿថា​គាត់ទទួលយកដោយ​ស្ងប់ចិត្ត​ហើយប៉ុន្តែ​មាត់គាត់ក្រៅនៅតែនិយាយថាមិនស្ងប់ចិត្តទេ”។

លោក ឱម យ៉ីនទៀន បានបញ្ជាក់បន្តថាមេធាវីនិយាយថារឿងអី មឹក តារា ប្រៀបធៀបករណី​
តុលាការខ្មែរដាក់គុកតែ៣០ឆ្នាំ២៨ឆ្នាំអីគេសម្លាប់មនុស្សរាប់សែននាក់ឯមឹកតារាដាក់គុក​ដល់ទៅ​មួយជីវិត​។លោកបញ្ជាក់”យើងខ្ញុំសូមលោកមេធាវីនោះវិញចុះថាគួតែតុលាការខ្មែរក្រហម​យក​គំរូតាម​តុលាការបន្ទាយមានជ័យវិញពីព្រោះការដាក់ទោសខ្មែរក្រហមនៅខាងតុលាការខ្មែរក្រហមវាតិចពេកវាមិនបានសមរម្យតាមចិត្តរបស់ប្រជាជនកម្ពុជាដែលតាមច្បាប់គេជឿជាក់ថាត្រូវប្រឈម
ដាក់​ទោស​​មួយជីវិតអីសឹងសុំឲ្យមេធាវីរបស់លោកមឹកតារាទាញប្រៀបធៀបបញ្ច្រាសជើង
”។
ការដែលសាលាដំបូងខេត្តបន្ទាយមានជ័យ ផ្តន្ទាទោសលោក មឹក តារា និងគូកនម្នាក់ ទៀតឲ្យជាប់ គុកម្នាក់ៗមួយជីវិនោះគឺត្រូវបានលោក ឱម យ៉ីន ទៀងបានបញ្ជាក់ថាជាសញ្ញាព្រមាន ដល់ពួកមន្ត្រី ខិលខូចដទៃទៀតសុំមើល មឹក តារា ៕

No comments:

Post a Comment

yes