សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 9, 2012

កម្ពុជាមិនអនុញ្ញាតឲ្យពួកថៃចូលអុជធូបនៅក្បែរភ្នំទ្រព្យក្នុងទឹកដីកម្ពុជាទេ

ព្រះវិហារ៖ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១២ ព្រះសង្ឃ និង​ក្រុម​អាវ​លឿង​ថៃ បាននាំគ្នា​យ៉ាង ច្រើន ឈរ​នៅក្នុង​ទឹកដី​ថៃ ដែល​ឈម​នឹង​ចំណុច​ភ្នំ​ទ្រព្យ ហើយ​ពួកគេ​ទាំងនោះ មាន​គោលបំណង​ចូលមក​ដុត​ធូបនៅ​ភ្នំ​ទ្រព្យតំបន់​ប្រាសាទព្រះវិហារ​។

លោក គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពល​ខេមរភូមនិ្ទបានមានប្រសាសន៍​តាម​ទូរសព្ទ័ នៅ ព្រឹកថ្ងៃទី៩ខែមករាឆ្នាំ២០១២នេះថាជនជាតិថៃទាំងនោះគេមកអុជធូបនៅលើទឹកដីថៃចំនុចប្រឈមភ្នំទ្រព្យនៃទឹកដីកម្ពុជាគឺមិនបានចូលមកក្នុងទឹកដីកម្ពុជាយើងទេ។បើពួគគេសុំចូលក៍យើង មិន ឲ្យ ចូល ដែរពីព្រោះនៅភ្នំទ្រព្យអត់មានព្រះទេ។

ជាមួយគ្នានេះដែរលោក​ ស្រី ឌឹ​ក
មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ បាន​ឲ្យ​ដឹងថា ក្រុម​ពួក​អាវ​លឿង និង​ព្រះសង្ឃ​ថៃ បាន​សុំ​កម្ពុជា ចូលមក​ដុត​ធូប នៅ​កន្លែង​ពួកគេ បាន​យក​ព្រះ មក​ដាក់​កន្លងមក នៅ​ចំណុច​ឈម​នឹង​ភ្នំ​ទ្រព្យ​។ តែ​យើង​មិនបាន​អនុញ្ញាតិ​ឲ្យ​ទេ​។

លោក​ឧ​ត្ត​ម​សេនីយ៍ បន្តថា រហូតមកដល់​ពេលនេះ ស្ថានភាព​ហាក់បីដូចជារ​ស៊ើប​បន្តិច ព្រោះតែ​លោកសង្ឃ និង​ក្រុម​អាវ​លឿង​ថៃ​ទាំងនោះ ចង់​ចូលមក​កាន់​ចំណុច​ភ្នំ​ទ្រព្យ​។ តែ​ទោះបីជា​យ៉ាង ណាក៏ដោយ កម្ពុជា​មិន​អនុញ្ញាតិ​ឲ្យ​ថៃ​ចូល​ជាដាច់ខាត ហើយ​ខាង​សមត្ថកិច្ច​នៅ​ព្រំដែនកំពុងធ្វើការ​ការពារ​បូរណភាព​ទឹកដី។

ការអុជធូបនៅតំបន់ភ្នំទ្រព្យខាងទឹកដីថៃ(ប្រឈមនិងតំបន់ភ្នំទ្រព្យកម្ពុជា)ពីសំណាក់ពួក ​ជនជាតិ​ថៃ​ទាំងនោះ
ក្រោយពី​ខាង​ភាគី​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ មេបញ្ជាការ​កងទ័ព​ថៃ​ភូមិភាគ​២ បាន​ចូល​មកសុំ​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១២ ដើម្បី​ឲ្យ​ព្រះសង្ឃ និង​ប្រជាជន​ថៃ ប្រហែល ៥០០ នាក់ ចូលមក​ដុត​ធូប នៅ​ភ្នំ​ទ្រព្យ តំបន់​ប្រាសាទព្រះវិហារ​។ ក៏ប៉ុន្តែ​ត្រូវបាន​ភាគី​កម្ពុជា បានធ្វើ​ការបដិ សេធ​ ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០០៨បន្ទាប់ពីបា្រសាទព្រះវិហារកម្ពុជាដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក(៧កក្កដា២០០៨)រួចមកស្រាប់តែមានព្រះសង្ឃថៃមួយអង្គនិងដូនជីនិងតាអាចារ្យម្នាក់ៗបានផ្លោះរបងចូលមកក្នុងទឹកដីកម្ពុជាក្បែរបា្រសាទព្រះវិហារទើបបណ្តាលឲ្យមានជម្លោះប្រដាប់អាវុធកើតឡើងនៅពេលថៃលើទ័ពឈ្លានពានទឹកដីកម្ពុជាហើយបណ្តាលឲ្យកងទ័ពទាំងសងខាងស្លាប់និងរបួសជាច្រើននាក់ ៕


No comments:

Post a Comment

yes