ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ. ជ .ប បានធ្វើសន្និសីទកាសែតនៅ ព្រឹកថ្ងៃទី១៣ មករា ឆ្នាំ២០១២នេះនៅទីស្តីការ គ. ជ. ប ស្តីពីការផ្តល់សុពលភាពលើបញ្ជី អ្នកឈ្មោះ បោះឆ្នោត និងសភាពការណ៍ទូទៅនៃការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើស តាំង សមាជិកព្រឹទ្ធសភានីតិកាលទី៣ឆ្នាំ២០១២ ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល។
លោក សោម ច័ន្ទឌីណា សមាជិកគណកម្មាធិការរៀបចំការបោះឆ្នោត និងជាប្រធានដឹកនាំការ ធ្វើ សន្និសីទ បានមានប្រសាសន៍ថា នៅក្នុងដំណាក់កាលនេះគឺជាដំណាក់កាលឃោសនាបោះឆ្នោតសម្រាប់ការជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតីកាលទី៣ឆ្នាំ២០១២នេះ គឺគណកម្មាធិការ ជាតិរៀប ចំការបោះឆ្នោតបានត្រៀម និងធ្វើការផ្តល់សុពលភាពលើបញ្ជីឈ្មោះបោះឆ្នោតនៅថ្ងៃទី១៤មករា ឆ្នាំ២០១២ស្អែកនេះ ហើយមកទល់ពេលនេះអ្វីដែលពាក់ព័ន្ធទៅនិងការផ្តល់សុពលភាព គ. ជ. ប បានទទួលនូវការស្រង់ឈ្មោះសមាជិកសភាក្នុងតំណែងចំនួន១១៩នាក់ ហើយ៤នាក់ត្រូវបានអវត្តមានដោយសារមួយលោកសម រង្ស៊ី ត្រូវបានដកហូតសិទ្ធិបោះឆ្នោតនិង សមាជិកសភា៣រូប ទៀត មកពីគណបក្ស សម រង្ស៊ី បានលាលែងឈប់ពីតំណែង។ ហើយនិងបញ្ជីក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន១១៣៥៣រូប ដែលបានធ្វើការសរុប នៃអ្នកបោះឆ្នោតទាំងអស់១១៤៧២រូប។
លោក សោម ច័ន្ទឌីណា បានបន្តថា មានបណ្តឹងតវ៉ាទៅលើបញ្ជីបោះឆ្នោត៧២បណ្តឹង ក្នុងនោះ គណបក្ស នយោបាយបានសុំលុបឈ្មោះសមាជិកគណបក្សរបស់ខ្លួនមានចំនួន៦៩នាក់ និងបាន ទទួលការប្រកាសប្តូរពីក្រសួងមហាផ្ទៃចំនួន៦០នាក់រួចហើយ នៅសល់៩នាក់ទៀត ដែលមិនទាន់ ទទួលបានការប្រកាសពីក្រសួងមហាផ្ទៃ ដូច្នេះនៅក្នុងបញ្ជីនៅថ្ងៃទី១៤ខែមករាស្អែកនេះគ.ជ.បនិង
ប្រកាស សុពលភាពលើបញ្ជីឈ្មោះបោះឆ្នោតសមាជិកព្រឹទ្ធសភានីតិកាលទី៣ ដែលនិងបោះឆ្នោត នៅថ្ងៃទី២៩ខែមករាឆ្នាំ២០១២ខាងមុខ។ជាមួយគ្នានោះដែរលោក សោម ចន្ទ័ឌីណាបា នបញ្ជាក់
ថា គ.ជ.ប.បានចេញ ចក្តីសម្រេចអនុញ្ញាតឲ្យគណៈកម្មការការិយាល័យបោះឆ្នោតត្រូវបាំងវាំងននឬបាំងផ្សេងទៀតដែលមានកំពស់មួយជំហរដើម្បីជារបាំងនៅចន្លោះបន្ទប់បោះឆ្នោតសម្ងាត់ទាំង២ក្នុង ការិយាល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកសភានីតិកាល ទី៣ឆ្នាំ២០១២។
លោកទេពនីថាអគ្គលេខាធិការគ.ជ.បបានមានប្រសាសន៍បញ្ជាក់ថាការប្រើបា្រស់វាំងននឬរបាំងនៅចន្លោះបន្ទប់សម្ងាត់ទាំងពីរនេះជាប្រយោជន៍ដើម្បីរក្សាការសម្ងាត់នៃការបោះ ឆ្នោតនៅក្នុងកា
រិយាល័យបោះឆ្នោតឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។លោកបានបន្តថាការបោះ ឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៣មានការិយាល័យបោះឆ្នោតសរុបចំនួន៣៣ដោយក្នុងមួយការិយាល័យមានបន្ទប់គូសសន្លឹកឆ្នោតចំនួន២ដាច់ដោយឡែកពីគ្នា ហើយនៅចន្លោះ បន្ទប់សម្ងាត់ទាំង ពីរ នេះ ត្រូវប្រើប្រាស់វាំងននឬរបាំងផ្សេងទៀតដែលអាចរកបានដើម្បីបាំងកុំឲ្យអ្នកបោះឆ្នោតមើល
គ្នាឃើញ។
លោកសោម ច័ន្ទឌីណា បានបញ្ជាក់ថាចំពោះស្ថានភាពនៃយុទ្ធនាការឃោសនាបោះឆ្នោត ជើ្រស តាំង សមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៣គិតពីថ្ងៃទី៧មករាមកដល់ថ្ងៃទី១៣ខែមករាឆ្នាំ២០១២នេះគឺ ស្ថានភាពឃោសនាមានភាពរលូននិងមានសន្តិសុខល្អនៅតាមបណ្តាខេត្តក្រុងរាជធានីទូទាំងប្រទេស ៕
No comments:
Post a Comment
yes