ភ្នំពេញ៖កអ៊ុកគឹមហានប្រនាយកដ្ឋានសរុសបខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៣
ខែមករាឆ្នាំ២០១២នេះបានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានយ៉ាងនេះថាៈមកដល់ពេលនេះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានៅពុំទាន់មានចំណាត់ការតាមផ្លូវច្បាប់ប្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យមានវិធានការតាមផ្លូវច្បាប់ឬដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី មេគណបក្សប្រឆាំងទៅតុលាការសុំឲ្យតុលាការផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជននិងប្រជា
ពលរដ្ឋដែលទទួលនូវការចោទប្រកាន់ដោយអយុត្តិធម៌ពីសំណាក់លោក សម រង្ស៊ី នៅឡើយ
លោកអ៊ុកគឹមហានបានមានប្រសាសន៏បញ្ជាក់ថា”ប្រើពាក្យក្បត់ជាតិតែក្បត់ជាតិគេយកទៅបាញ់ចោលហើយអីចឹងប្រជាជនដែលគាំទ្រប៉ុន្មានលាននាក់គេយកទៅបាញ់ចោលអីធ្ងន់ណាស់អាពាក្យ
ក្បត់ជាតិហ្នឹងហើយនរណាក៍មិនអាចទទួលយកបានដែរ។វាមិនដែលថាប្រជាជាន .៨លាននាក់ក្បត់
ជាតិទេឯងស្នេហាជាតិតែ ២.៣នាក់គ្នាឯងម៉េចទេវាអត់ដែលមានប្រើពាក្យពីរហ្នឹងពាក្យក្បត់ជាតិ
និងពាក្យខ្មាំងសត្រូវហ្នឹងវាចប់ហើយ”។
និងពាក្យខ្មាំងសត្រូវហ្នឹងវាចប់ហើយ”។
លោកអ៊ុកគឹមហានបានបញ្ជាក់ទៀតថា អីចឹងការសម្របសម្រួលនយោបាយជាមួយគាត់ (សមរង្ស៊ី)
ចង់វិលចូលស្រុកវិញក៍វាចប់ត្រឹមហ្នឹងដែរយើងមិនអាចសម្របសម្រួសជាមួយមនុស្សអីចឹងបានទេ។
លោកទេពនីថាអគ្គលេខាធិការ គ.ជ.ប.បានមានប្រសាសន៏ថា គណបក្សនយោបាយដែលឃោស នារកសម្លេងគាំទ្រក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានោះត្រូវតែគោរពតាមក្រមសីលធម៌របស់គ.ជ.ប.ដែលបានកំណត់។
លោក គួយប៊ុនរឿន មន្ត្រីគណបក្ស សម រង្ស៊ី បានឆ្លើយតបទៅនិងមន្ត្រីគណបក្សប្រជាជនវិញថាសេចក្តីថ្លែងការណ៏របស់លោក សម រង្ស៊ី គ្រាន់តែជាការសម្តែងនូវទស្សនះនយោបាយមួយប៉ុណ្ណោះមិនមែនជាការនិយាយចោទប្រកាន់ឡើយ។
សូមជំរាបថា កាលថ្ងៃទី៧មករាឆ្នាំ២០១២លោក សម រង្ស៊ី បានសរសេរលិខិតមួយច្បាប់ដែលមានចំណងជើងថា “តើគួរអបអរសាទរថ្ងៃ៧មករាឬទេ?”។ នៅក្នុងលិខិតរបស់លោក សម រង្ស៊ី បាន លើកឡើងថាមានតែពួកជនក្បត់ជាតិទេឬក៏អ្នកដែលលក់ខ្លួនឲ្យពួកជនក្បត់ជាតិ ឬចាញ់ការ ឃោស នាពួកជនក្បត់ជាតិតែប៉ុណ្ណោះ ដែលអបអរសាទរ ថ្ងៃ ៧ មករា។
លោក សម រង្ស៊ី បន្តថាជនជាតិខ្មែរត្រូវចងចាំទាំងអស់គ្នាថានៅថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ កងទ័ពប្រទេ សវៀតណាមកុម្មុយនិស្ដបានចូលមកឈ្លានពានលុកលុយប្រទេសកម្ពុជា ដោយយកលេសថាគេមករំដោះប្រជារាស្ដ្រខ្មែរ ពីរបបខ្មែរក្រហមដែលបានសម្លាប់មនុស្សជាច្រើន ក្រោយពី ប៉ុល ពត បានឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥មក។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩កងទ័ពបរទេសឈ្លានពានក៏បានលើកបន្តុបជនក្បត់ជាតិមួយចំនួនតូចឲ្យធ្វើជាអាយ៉ងគេមានមុខមាត់ជាខ្មែរតែអនុវត្តនយោបាយយួន។លោកបន្ថែមថា តាំងពីច្រើនរយឆ្នាំមកហើយពួកយួន (នៅ
សម័យបុរាណមិនទាន់មានឈ្មោះហៅថា វៀតណាមនៅឡើយទេ)មានបំណងតែមួយគត់គឺវាត
ទីលេបត្របាក់ទឹកដីប្រទេសកម្ពុជាដើម្បីភ្ជាប់ទៅនឹងប្រទេសគេ ដែលជាហេតុធ្វើឲ្យ ប្រទេសកម្ពុជា យើង រួញ កាន់តែតូចទៅៗ។
លោកបានលើកឡើងថានយោបាយវាតទីរបស់យួននេះបានធ្វើឲ្យខ្មែរយើងបាត់បង់កម្ពុជាក្រោមទៅគេនៅឆ្នាំ១៩៤៩។តាំងពីនោះមកថ្មីៗនេះប្រទេសវៀតណាមបានបន្តនយោបាយវាតទីរបស់គេ
មកលើយើងឥតឈប់ឈរ ដោយប្រើល្បិចកល់ជាច្រើន ដូចជា ថ្ងៃ ៧ មករា ជាដើម៕
No comments:
Post a Comment
yes