ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជិត១០០នាក់ដែលរស់នៅភូមិស្រីស្នំ ក្រាំងស្វាយ និងភូមិព្រែកកំពឺស សង្កាត់ព្រែកកំពឺស ខណ្ឌដង្កោ បាននាំគ្នាធ្វើការបិទផ្លូវលំក្នុងភូមិដែលជាប់និងផ្លូវជាតិលេខ២ប្រឆាំងទៅនិងការកាយយកអាចម៌ដីដែលមានជម្រៅជ្រៅដល់ក្បាលប្រេតពីសំណាក់ក្រុមហ៊ុន ឃុត ឌីវឌ្ឍនា នៅព្រឹកថ្ងៃទី១១ មករាឆ្នាំ២០១២ដើម្បីអោយក្រុមហ៊ុនបញ្ឈប់ការកាយដីពីព្រោះវាប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបានធ្វើអោយដីរបស់ប្រជាពលរដ្ឋបាក់ចូលក្នុងរណ្តៅដីដ៍រៅ។
ប្រជាពលរដ្ឋដែលតវ៉ាបិទផ្លូវបានអោយដឹងថា មូលហេតុដែលប្រជាពលរដ្ឋបិទផ្លូវគឺដើម្បីអោយក្រុមហ៊ុន ឃុត ឌីវឌ្ឍនា បញ្ឈប់ការកាយដី ពីព្រោះការកាយយកដីបានធ្វើអោយដីរបស់ប្រជាពលរដ្ឋដែលនៅក្បែរនោះបាក់ចូលទៅក្នុងរណ្តៅនោះអស់ហើយធ្វើអោយប្រជាពលរដ្ឋធ្វើស្រែមិនបាន។ ហើយដីរបស់ប្រជាពលរដ្ឋដែលប៉ះពាល់ជិត៥០គ្រួសារ។ ដោយប្រជាពលរដ្ឋបានអះអាងថា “ការកាយដីមានជម្រៅជ្រៅហើយបើមើលពីលើទៅឃើញឡានដឹកដីប៉ុនម្រាមដៃ”។
បន្ទាប់ពីប្រជាពលរដ្ឋធ្វើការតវ៉ាបិទផ្លូវប្រឆាំងការកាយដីនោះអាជ្ញាធរខណ្ឌបានចុះទៅដល់កន្លែងកើតហេតុ រួចហៅប្រជាពលរដ្ឋទៅធ្វើការពិភាក្សាដើម្បី ដោះស្រាយ។
ប្រធានក្រុមហ៊ុន ឃុត ឌីវឌ្ឍនា មិនអាចទំនាក់ទំនងសុំការអត្ថាធិប្បាយបានទេទាក់ទងទៅនិងការតវ៉ារបស់ប្រជាពលរដ្ឋខាងលើនេះដោយទូរស័ព្ទមិនអាចទាក់ទងបាន៕
No comments:
Post a Comment
yes