សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 13, 2012

ប្រតិភូអធិការកិច្ចក្រសួងសុខាភិបាលចុះធ្វើអធិការកិច្ចករណីដេញថ្លៃមិនប្រក្រតីនៅមន្ទីរពេទ្យព្រះកុសុមៈ​


ភ្នំពេញ៖ ប្រតិភូអធិការកិច្ចក្រសួងសុខាភិបាលដែលដឹកនាំដោយលោក អ៊ូ វិភព អគ្គាធិ​ការ លោក លឹម សំអាត ប្រធានការិយាល័យអធិការកិច្ច និង​លោក សន សំ​អឿន ប្រធានការិយាល័យ​ត្រួត​ពិនិត្យ បានចុះធ្វើអធិការ​កិច្ច​ស្តីពីការស្រាវជ្រាវ​​ករណីបាតុភាពក្នុងការដេញថ្លៃអាហារដ្ឋាន ផ្ញើយាន​ជំនិះ និងរក្សាសន្តិសុខ​២៤ម៉ោងនៅមន្ទីរពេទ្យព្រះកុសុមៈ។


នៅក្នុងការចុះធ្វើអធិការកិច្ចរយៈពេល២ថ្ងៃគឺពីថ្ងៃទី១០ ១១ មករា ប្រតិភូអធិ​ការកិច្ចក្រសួង​សុខា​ភិបាលបានធ្វើការជួបជាមួយនិងអ្នកដែលបានចូលរួមដេ​ញថ្លៃធ្វើអាជីវកម្មអាហារដ្ឋាន ផ្ញើយានជំនិះ និងរក្សាសន្តិសុខ២៤ម៉ោងនៅមន្ទី​រពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)នៅថ្ងៃទី១០ មករា។ ហើយនៅថ្ងៃទី​១១ មករា បានជួបសាកសួរគណកម្មាការដេញថ្លៃ អំពីបញ្ហានៃការដេញថ្លៃមិន​មាន​ភាពប្រក្រតី។

យោងតាមកំណត់ហេតុសាកសួរដែលទទួលបានគឺក្រុមអធិការកិច្ច​បាន​សួរ​ក្រុមអ្នកដេញថ្លៃអំពីមូល​ហេតុអ្វីខ្លះដែលនាំអោយឈានដល់ការមិន​ពេញចិត្ត​ចំពោះចំណាត់ការរបស់នាយក និងគណកម្មា​ធិការ​ដេញថ្លៃរបស់មន្ទី​រពេទ្យ​ព្រះកុសុមៈ។ ដោយអ្នកដេញថ្លៃបានឆ្លើយ​ប្រាប់ទៅក្រុមអធិការ​កិច្ច​ថាគណ​​ក​ម្មាធិការដេញថ្លៃពុំប្រាប់ពីបន្ទប់ដេញថ្លៃនាថ្ងៃទី២០ ធ្នូ ឆ្នាំ២០១១។​អាជីវ​ករ​ពុំបានចូល​រួម​ពិនិត្យការបើកកញ្ចប់ដេញថ្លៃបានដល់អ្នកទទួលកិច្ចសន្យា។​នៅក្នុងនោះក្រុមអាជីវករ​បានសំណូម​ពរសុំអោយធ្វើការដេញថ្លៃឡើងវិញនិង​អនុញ្ញាតអោយអាជីវករដែល​បានដាក់ពាក្យដេញថ្លៃបាន​ចូលរួមក្នុងការបើក​កញ្ចប់ដេញថ្លៃផង។ គណៈកម្មាការបើកកញ្ចប់ដេញថ្លៃធ្វើអាជីវកម្មអាហារដ្ឋា​នផ្ញើយានជំនិះ និង​សន្តិសុខ២៤ម៉ោងក្នុងបរិវេណមន្ទីរពេទ្យព្រះកុសុមៈ ដែលប្រតិភូអធិ​ការ​​កិច្ច​ធ្វើ
ការសួរនាំនៅថ្ងៃទី១១ មករា មានដូចជា៖ លោកស្រី ថេង ធានី នាយករងមន្ទី​រ​​​​​ពេទ្យព្រះកុសុ​មៈ លោក ស្រី ធឹមប៊ុនណារិទ្ធ ប្រធានបច្ចេក​ទេសលោក ឯក សត្យា ប្រធាន​រដ្ឋបាល លោក ថាក់ 
ប៊ុនង៉ោ ប្រធានគណ​នេយ្យលោក ឈុំ ផេង ​អគារនុរក្ស និងលោក ដួង ប៊ុនប្រធានផ្នែកបាក់បែក​
គ្រាំគ្រា។

ចំពោះចំណាត់ការយ៉ាងណានោះគេនៅមិនទាន់ដឹងថាប្រតិភូអធិការកិច្ចក្រសួ​ងសុខាភិបាល​ចាត់​ការយ៉ាងណានោះទេ។

សូមជំរាបផងដែរថា ការចុះធ្វើអធិការកិច្ចនេះ​គឺបន្ទាប់ពីក្រុមអាជីវករ​ដេញ​ថ្លៃបានដាក់ពាក្យបណ្តឹង​ប្តឹងគណកម្មាការដេញថ្លៃមន្ទីរពេទ្យ​លោកសង្ឃ​ទៅ​អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងសុខាភិបាលកាលពីថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១១៕

No comments:

Post a Comment

yes