សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 11, 2012

មន្ត្រីនគរបាលប្រឆាំងការជួញដូរបញ្ជាក់ថាការជួញដូរមនុស្សឆ្នាំ២០១១មានការស្ងប់ស្ងាត់

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ជីវ ផល្លី អនុប្រធាននាយកដ្ឋានការពារ អនីតិជន និង ប្រឆាំង ការជួញដូរមនុស្សនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានមាន ប្រសាសន៍ នៅថ្ងៃ ទី១១ខែមករាឆ្នាំ២០១២នេះថា នៅចុងឆ្នាំ២០១១កន្លងមកនេះ ពុំមានសកម្ម ភាព ជួញដូរ មនុស្ស​ឆ្លងដែន ជួញ ដូរពលកម្មគឺមានភាពស្ងប់ស្ងាត់​។​​

លោក ជីវ ផល្លី បានមានប្រសាសន៍បញ្ជាក់បន្តថា ការស្ងាប់ស្ងាត់សកម្មភាព ជួញដូរ មនុស្សឆ្លង ដែន ងឆ្នាំ២០១១នេះដោយសារតែមានកិច្ចសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធ​​និង​មានកិច្ចសហការជាមួយអង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ បានល្អ​។​​លោកបន្តថា ប្រទេសកម្ពុជាមានកិច្ចសហការអន្តរជាតិបាន ល្អជាមួយ ប្រទេស នៅក្នុងអនុតំបន់មេគង្គផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកក្នុការជួយ សង្រ្គោះ
ជនរងគ្រោះនៃការជួញដូរមនុស្សនិងការ ផ្តន្ទាទោសជនល្មើសពាក់ ពន្ធ័ក្នុងការជួញ
ដូរមនុស្សដើម្បីកុំឲ្យមាននីទណ្ឌភាពនៃការជួញដូរមនុស្ស។

អ្នស្រី សាវតា ចន្ទគ្រឹស្នា ប្រធានផ្នែកស្ត្រីនៃសមាគមអាដហុក កាលពីថ្ងៃទី២៣ ខែធ្នូឆ្នាំ២០១១បានបញ្ជាក់ថា “​រយៈពេល ១០ខែនៃឆ្នាំ២០១១នេះ សមាគមអាដ ហុកទទួលបានបណ្ដឹងពីករណីជួញដូរមនុស្ស ៩៨ករណី ដែលរួមមានករណីរំ លោភ​ ពលកម្មផងដែរ ក្នុងនោះ មានករណីទៅប្រទេសម៉ាឡេស៊ី ៧៨ករណី ប្រទេសថៃ ១៥ករណី ឥណ្ឌូនេស៊ី ករណី និងតៃវ៉ាន់ ករណី មានជនរងគ្រោះចំនួន ៩៤នាក់ ត្រូវបានរំដោះមកវិញ និងមាន ៦៥នាក់ទៀតកំពុងរង់ចាំដំណោះស្រាយ ដូច្នេះ​ ចំនួន​ ករណីប្ដឹងចូលសមាគមអាដហុក ពីបទជួញដូរមនុស្ស និងរំលោភ​ កម្លាំង​ ពល កម្ម មានការកើនឡើង ៥៤ករណី ប្រៀបធៀបនឹងរយៈពេលដដែលនេះ ក្នុងឆ្នាំ​ ២០១០"​

សូមជំរាបថា របាយការណ៍របស់អាហុកខាងលើ ស្របទៅនឹងលិខិតមួយ ច្បាប់របស់​ នាយក រដ្ឋមន្ត្រី នៃប្រទេសកម្ពុជា កាលពីថ្ងៃទី ខែធ្នូ ឆ្នាំ២០១១ ដែលបញ្ជាក់ថា ចំនួន​ ពលករខ្មែរ ដែលទទួលមរណភាព ទទួលរងគ្រោះថ្នាក់ផ្សេងៗ កំពុងមានការកើនឡើង


No comments:

Post a Comment

yes