សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 2, 2012

ក្រសួងការបរទេសកម្ពុជា បញ្ជាក់ជាថ្មីពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅខេត្តសៀមរាប


 ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២​មករា ឆ្នាំ​២០១២ ក្រសួងការបរទេស​កម្ពុជា បាន​ប្រកាស​ជា​ថ្មី​ពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​នឹង​ធ្វើឡើង​នៅ​ខេត្ត​សៀមរាប រយៈពេល ៣ ថ្ងៃ នៅ​សប្តាហ៍​ក្រោយ​។ នោះ​គឺ​កម្ពុជា​ ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​​ អាស៊ាន ចង្អៀត ( The Asean Foreign Ministers’ Meeting ( AMM ) Retreat ) ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១២ នៅ​ខេត្ត​សៀមរាប​។​
​ សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស​កម្ពុ​ជា ចុះ​ថ្ងៃ​ទី​២​មករា ឆ្នាំ​២០១២ បង្ហាញ​យ៉ាង​ខ្លី​ថា លោក​ ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិ​បត្តិ​ការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ចង្អៀត​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០​មករា ឆ្នាំ​២០១២ នៅ​ខេត្ត​សៀមរាប​នោះ​។​
សេចក្តី ​ជូន​ព័ត៌មាន ដែលមាន​ខ្លឹមសារ​ដូចគ្នា​នឹង​សេចក្តី​ជូន​ព័ត៌មាន កាលពី​ថ្ងៃ​ទី​២៣​ធ្នូ ឆ្នាំ​២០១១ ក៏បាន​លើកឡើង​ថា អ្នកសារព័ត៌មាន ដែល​មាន​បំណង​ចូលរួម​យក​ព័ត៌មាន ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ចង្អៀត នៅ​សប្តាហ៍​ក្រោយ អា​ចុះឈ្មោះ​តាម​គេហទំព័រ www.asean2012.mfa.gov.kh ឬក៏​អាច​មក​ចុះឈ្មោះ នៅ​នាយកដ្ឋាន​ព័ត៌មាន និង​ឯកសារ នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចាប់ពី​ថ្ងៃ​ជូន​ព័ត៌មាន​នេះ រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១២​។​
លោក កៅ គឹមហួន រដ្ឋលេខាធិការ​ក្រសួងការបរទេស ដែល​ទទួលបន្ទុក​កិច្ចការ​អាស៊ាន បានឲ្យដឹងថា កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ចង្អៀត​នោះ នឹង​ពិភាក្សា​លម្អិត​ពី​បញ្ហា​មួយចំនួន ទាក់ទង​នឹង​បញ្ហា​សេដ្ឋកិច្ច បញ្ហា​សន្តិសុខ​តំបន់ និង​ការកសាង​សហគមន៍​អាស៊ាន នៅ​ឆ្នាំ​២០១៥​។
លោក កៅ គឹមហួន បាន​បន្ថែមថា កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នោះ ក៏​នឹង​ពិភាក្សា​លម្អិត​លើ​បញ្ហា​មួយចំនួន​របស់​អាស៊ាន ដែល​សេសសល់​មិនទាន់​សម្រេច ក្នុង​កិច្ចប្រជុំ​នៅ​កោះ​បាលី​ផងដែរ​ ៕



KMN-Radio

No comments:

Post a Comment

yes